-
ការបំពានសិទ្ធិនាំឲ្យខូចកិត្ដិយសទស្សនាវដ្ដីប៉មយាម ២០០០ | ១ វិច្ឆិកា
-
-
លោកកូរេ—មនុស្សបះបោរម្នាក់ដ៏ឈ្នានីស
៤. (ក) តើកូរេជាអ្នកណា ហើយតើគាត់ច្បាស់ជាមានចំណែកក្នុងព្រឹត្ដិការណ៍ដ៏សំខាន់ណាខាងប្រវត្ដិសាស្ត្រ? (ខ) នៅពេលក្រោយៗមក តើកូរេបានបង្កើតឲ្យមានការប្រព្រឹត្តដ៏អាក្រក់អ្វី?
៤ កូរេជាកូនចៅរបស់កេហាត់ពីកុលសម្ព័ន្ធលេវី ក៏ជាបងប្អូនជីដូនមួយរបស់ម៉ូសេនិងអើរ៉ុន។ តាមមើលទៅ គាត់បានមានចិត្តស្មោះត្រង់ចំពោះព្រះយេហូវ៉ាជាច្រើនទសវត្សរ៍មកហើយ។ កូរេបានមានឯកសិទ្ធិរួមក្នុងចំណោមពួកអ្នកដែលបានត្រូវរំដោះចេញដោយអព្ភូតហេតុឆ្លងកាត់សមុទ្រក្រហម ហើយប្រហែលជាគាត់បានចូលរួមសម្រេចតាមសេចក្ដីជំនុំជំរះរបស់ព្រះយេហូវ៉ា ប្រឆាំងនឹងពួកអ៊ីស្រាអែលដែលបានថ្វាយបង្គំកូនគោនៅឯភ្នំស៊ីណាយ។ (និក្ខមនំ ៣២:២៦) ក៏ប៉ុន្តែ ជាយថាហេតុ កូរេបានទៅជាមេក្រុមក្នុងការបះបោរប្រឆាំងនឹងម៉ូសេនិងអើរ៉ុនទៅវិញ ដែលបានរួមបញ្ចូលដាថាន អ័ប៊ីរ៉ាម និងអូន ជាពួកកុលសម្ព័ន្ធរូបេន ជាមួយនឹងពួកចៅហ្វាយ២៥០នាក់ទៀតរបស់ពួកអ៊ីស្រាអែល។a ពួកគេបាននិយាយទៅម៉ូសេនិងអើរ៉ុនថា៖ «អ្នកយកអំណាចលើខ្លួនហួសពេកណាស់ ដ្បិតពួកជំនុំក៏បានបរិសុទ្ធទាំងអស់គ្នាដែរ ហើយព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគេផង ម្ដេចឡើយអ្នកទាំង២លើកកំពស់ខ្លួន ត្រួតលើពួកជំនុំផងព្រះយេហូវ៉ាដូច្នេះ?»។—ជនគណនា ១៦:១-៣
-
-
ការបំពានសិទ្ធិនាំឲ្យខូចកិត្ដិយសទស្សនាវដ្ដីប៉មយាម ២០០០ | ១ វិច្ឆិកា
-
-
a ដោយព្រោះរូបេនជាកូនច្បងរបស់យ៉ាកុប នោះកូនចៅរបស់គាត់ដែលបានទៅតាមកូរេដើម្បីបះបោរ ប្រហែលជាបានតូចចិត្តនឹងម៉ូសេ ជាកូនចៅលេវី ដែលមានអំណាចគ្រប់គ្រងលើពួកគេ។
-