បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំពានសិទ្ធិនាំឲ្យខូចកិត្ដិយស
    ទស្សនាវដ្ដីប៉មយាម ២០០០ | ១ វិច្ឆិកា
    • ១៦. តើ​សូល​បាន​បង្ហាញ​នូវ​អាកប្បកិរិយា​ដ៏​មិន​ចេះ​អត់​ធ្មត់​យ៉ាង​ដូច​ម្ដេច?

      ១៦ ក៏​ប៉ុន្តែ ក្រោយ​មក ចិត្ត​សុភាព​របស់​សូល​បាន​បាត់​អស់​រលីង។ កាល​ដែល​ច្បាំង​នឹង​ពួក​ភីលីស្ទីន នោះ​គាត់​បាន​ភៀស​ខ្លួន​ទៅ​គីលកាល ហើយ​បាន​ត្រូវ​តម្រូវ​ឲ្យ​ចាំ​សាំយូអែល​មក​ទូល​អង្វរ​សុំ​ព្រះ​ដោយ​ថ្វាយ​យញ្ញ​បូជា​ខ្លះ។ នៅ​ពេល​ដែល​សាំយូអែល​មិន​បាន​មក​តាម​កំណត់​ពេល នោះ​ដោយ​ការ​បំពាន​សិទ្ធិ សូល​បាន​ថ្វាយ​យញ្ញ​បូជា​នោះ​ខ្លួន​ឯង។ កាល​ដែល​គាត់​ទើប​តែ​បាន​ធ្វើ​ការ​នោះ​ចប់ នោះ​សាំយូអែល​ក៏​បាន​មក​ដល់។ សាំយូអែល​បាន​សួរ​ថា៖ «តើ​បាន​ធ្វើ​អ្វី​ហ្នឹង?»។ នោះ​សូល​ឆ្លើយ​ថា៖ «ដោយ​ព្រោះ​ខ្ញុំ​ឃើញ​ថា បណ្ដា​ទ័ព​បាន​ខ្ចាត់​ខ្ចាយ​ចេញ​ពី​ខ្ញុំ​ទៅ ហើយ​លោក​ក៏​មិន​បាន​អញ្ជើញ​មក នៅ​វេលា​កំណត់ . . . ដូច្នេះ​ខ្ញុំ​បាន​បង្ខំ​ខ្លួន​ឲ្យ​ថ្វាយ​ដង្វាយ​នេះ​ទៅ»។—សាំយូអែល​ទី​១ ១៣:៨​-​១២

      ១៧. (ក) បើ​មើល​តែ​មួយ​ភ្លែត ហេតុ​អ្វី​ក៏​ការ​ប្រព្រឹត្ត​របស់​សូល​មើល​ទៅ​ដូច​ជា​សម​ត្រឹម​ត្រូវ? (ខ) ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​បាន​ផ្ដន្ទា​ទោស​សូល​ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​ដ៏​មិន​ចេះ​អត់​ធ្មត់​របស់​ទ្រង់?

      ១៧ កាល​មើល​តែ​មួយ​ភ្លែត​ចំពោះ​ការ​ប្រព្រឹត្ត​របស់​សូល​ហាក់​ដូច​ជា​សម​ត្រឹម​ត្រូវ។ យ៉ាង​ណា​មិញ រាស្ត្រ​របស់​ព្រះ​បាន«អស់​ផ្លូវ​ហើយ» «មាន​សេចក្ដី​កង្វល់​ជា​ខ្លាំង» និង​មាន​ចិត្ត​ភ័យ​ញ័រ​ដោយ​នៅ​ក្នុង​ស្ថានការណ៍​ដ៏​ពិបាក​មែន។ (សាំយូអែល​ទី​១ ១៣:៦, ៧) ប្រាកដ​ហើយ គឺ​មិន​ជា​ខុស​ទេ​ក្នុង​ការ​ចាត់​វិធានការ ពេល​ដែល​សម​នឹង​ធ្វើ​ក្នុង​កាលៈទេសៈ​នោះ។d ក៏​ប៉ុន្តែ ចូរ​ចាំ​ថា ព្រះ​យេហូវ៉ា​អាច​ជ្រាប​ដឹង​នូវ​ចិត្ត ហើយ​យល់​នូវ​បំណង​ចិត្ត​ដ៏​ជ្រាល​ជ្រៅ​បំផុត​របស់​យើង។ (សាំយូអែល​ទី​១ ១៦:៧) ដូច្នេះ ទ្រង់​ច្បាស់​ជា​បាន​ទត​ឃើញ​នូវ​កត្ដា​ខ្លះ​អំពី​សូល ដែល​មិន​បាន​ចែង​មក​ចំ​ៗ​ក្នុង​ដំណើរ​រឿង​ព្រះ​គម្ពីរ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​ប្រហែល​ជា​បាន​ទត​ឃើញ​ថា ការ​មិន​ចេះ​អត់​ធ្មត់​របស់​សូល បាន​ត្រូវ​ជំរុញ​ដោយ​មោទនភាព។ ប្រហែល​ជា​សូល​តូច​ព្រះ​ទ័យ​យ៉ាង​ខ្លាំង! ដែល​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ត្រូវ​តែ​រង់​ចាំ​បុគ្គល​ម្នាក់ ដែល​ជា​មនុស្ស​ចាស់​ជរា ជា​ព្យាការី​ដែល​ត្រូវ​ចាំ​ឲ្យ​ថ្វាយ​លើក​ក្រោយ​ៗ។ យ៉ាង​ណា​ក៏​ដោយ សូល​មាន​អារម្មណ៍​ថា ការ​យឺត​យូរ​របស់​សាំយូអែល បាន​ឲ្យ​ខ្លួន​មាន​សិទ្ធិ​ធ្វើ​ការ​នេះ​ដោយ​ខ្លួន​ឯង ហើយ​មិន​បាន​គោរព​សេចក្ដី​បង្គាប់​ដ៏​ជាក់​លាក់ ដែល​បាន​ផ្ដល់​ឲ្យ​គាត់​នោះ​ទេ។ តើ​អ្វី​ជា​លទ្ធផល? សាំយូអែល​ឥត​បាន​សរសើរ​សូល​ដោយ​បាន​ចាត់​វិធានការ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ស្តី​ប្រដៅ​សូល ដោយ​មាន​ប្រសាសន៍​ថា៖ «រាជ្យ​ទ្រង់​មិន​បាន​នៅ​ត​ទៅ​ទៀត​ទេ . . . ពីព្រោះ​ព្រះ​ករុណា​មិន​បាន​កាន់​តាម​សេចក្ដី ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​មក​សោះ»។ (សាំយូអែល​ទី​១ ១៣:១៣, ១៤) ម្ដង​នេះ​ទៀត ការ​បំពាន​សិទ្ធិ​បាន​នាំ​ឲ្យ​ខូច​កិត្ដិយស។

  • ការបំពានសិទ្ធិនាំឲ្យខូចកិត្ដិយស
    ទស្សនាវដ្ដីប៉មយាម ២០០០ | ១ វិច្ឆិកា
    • d ជា​ឧទាហរណ៍ ភីនេហាស​បាន​ប្រព្រឹត្ត​យ៉ាង​ប្រញាប់ ដើម្បី​បញ្ឈប់​ទុក្ខ​ទោស​ដែល​បាន​សម្លាប់​ពួក​អ៊ីស្រាអែល​រាប់​ពាន់​នាក់ ហើយ​ដាវីឌ​បាន​លើក​ទឹក​ចិត្ត​ពួក​បុរស​របស់​ទ្រង់​ដែល​អត់​អាហារ មក​ចូល​រួម​បរិភោគ​ជា​មួយ​ទ្រង់​នូវ​នំ​ប៉័ង​តាំង​ទុក​ពី«ដំណាក់​ព្រះ»។ ព្រះ​ទ្រង់​ឥត​បាន​ផ្ដន្ទា​ទោស​នូវ​ការ​ប្រព្រឹត្ត​ទាំង​នេះ ដែល​ជា​ការ​ប្រព្រឹត្ត​ដ៏​បំពាន​សិទ្ធិ​នោះ​ឡើយ។—ម៉ាថាយ ១២:២​-​៤; ជន​គណនា ២៥:៧​-​៩; សាំយូអែល​ទី​១ ២១:១​-​៦

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក