-
ចូរខំប្រឹងឲ្យមានទស្សនៈដូចព្រះចំពោះអ្នកដទៃទស្សនាវដ្ដីប៉មយាម ២០០៣ | ១ មិថុនា
-
-
ចូរខំប្រឹងឲ្យមានទស្សនៈដូចព្រះចំពោះអ្នកដទៃ
«ព្រះទ្រង់មិនទតចំពោះសេចក្ដី [បែបដូច]ដែលមនុស្សលោកពិចារណាមើលទេ»។—សាំយូអែលទី១ ១៦:៧
១, ២. តើទស្សនៈរបស់ព្រះយេហូវ៉ានិងសាំយូអែលខុសគ្នាយ៉ាងណាស្តីអំពីអេលាប? ហើយតើនេះបង្រៀនយើងពីអ្វីខ្លះ?
នៅសតវត្សទី១១មុនស.យ. ព្រះយេហូវ៉ាបានចាត់ព្យាការីសាំយូអែលឲ្យទៅបំពេញបេសកកម្មសម្ងាត់មួយ។ ទ្រង់បានបង្គាប់សាំយូអែលឲ្យទៅផ្ទះបុរសម្នាក់ឈ្មោះអ៊ីសាយ ហើយចាក់ប្រេងតែងតាំងកូនប្រុសម្នាក់របស់គាត់ឲ្យធ្វើជាស្តេចនៃសាសន៍អ៊ីស្រាអែលនៅពេលអនាគត។ ពេលដែលសាំយូអែលឃើញអេលាបជាកូនច្បងរបស់អ៊ីសាយ នោះសាំយូអែលបានប្រាកដក្នុងចិត្តថា នេះហើយជាបុរសមួយរូបដែលព្រះយេហូវ៉ាបានជ្រើសរើស។ ប៉ុន្តែ ព្រះយេហូវ៉ាបានមានបន្ទូលថា៖ «កុំឲ្យមើលតែឫកពាខាងក្រៅ ឬកំពស់ខ្លួននោះឡើយ ដ្បិតអញមិនទទួលអ្នកនេះទេ ពីព្រោះព្រះទ្រង់មិនទតចំពោះសេចក្ដី [បែបដូច]មនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ»។ (សាំយូអែលទី១ ១៦:៦, ៧) សាំយូអែលមិនបានពិចារណាមើលអេលាបដោយមានទស្សនៈដូចព្រះយេហូវ៉ាឡើយ។a
-
-
ចូរខំប្រឹងឲ្យមានទស្សនៈដូចព្រះចំពោះអ្នកដទៃទស្សនាវដ្ដីប៉មយាម ២០០៣ | ១ មិថុនា
-
-
a ក្រោយៗមក មានព្រឹត្ដិការណ៍ដែលបានសឲ្យឃើញថា អេលាបមិនមានលក្ខណៈគ្រប់គ្រាន់ឲ្យធ្វើជាស្តេចល្អនៃសាសន៍អ៊ីស្រាអែលឡើយ។ ពេលកូលីយ៉ាតជាជនជាតិភីលីស្ទីនដែលមានមាឌធំខ្ពស់នោះបានបបួលជនអ៊ីស្រាអែលឲ្យមកប្រកួតនឹងវា នោះអេលាបនិងបុរសសាសន៍អ៊ីស្រាអែលឯទៀតបានពួនខ្លួនដោយព្រោះមានចិត្តភ័យខ្លាច។—សាំយូអែលទី១ ១៧:១១, ២៨-៣០
-