-
តើអ្នកនឹងយកចិត្តទុកដាក់ចំពោះអ្វីដែលបានត្រូវកត់ទុកឬទេ?ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០១៧ | មីនា
-
-
១២ គួរឲ្យស្ដាយណាស់ ហេសេគាបានទៅជាមនុស្សមានអំណួត។ ជាលទ្ធផល គាត់‹មិនបានសងព្រះគុណ តាមដែលព្រះបានប្រោសដល់គាត់នោះទេ›។ គម្ពីរមិនចែងអំពីមូលហេតុដែលចិត្តគំនិតរបស់គាត់បានផ្លាស់ប្ដូរឡើយ។ ប្រហែលជាចិត្តគំនិតរបស់គាត់បានផ្លាស់ប្ដូរដោយសារជ័យជម្នះរបស់គាត់លើជនជាតិអាសស៊ើរ ឬដោយសារព្រះយេហូវ៉ាបានធ្វើឲ្យគាត់ជាសះស្បើយ។ ឬប្រហែលជាដោយសារគាត់បានក្លាយទៅជាមនុស្សដែលមានឈ្មោះល្បីនិងជាអ្នកមាន។ ទោះជាហេសេគាបានបម្រើព្រះយេហូវ៉ាដោយស្មោះអស់ពីចិត្តក្ដី គាត់បានទៅជាមនុស្សដែលមានអំណួត ហើយព្រះយេហូវ៉ាមិនពេញចិត្តទេ។ ប៉ុន្តែ ក្រោយមក«ហេសេគាទ្រង់បានបន្ទាប»ខ្លួន ហើយព្រះបានអភ័យទោសឲ្យគាត់។—របាក្សត្រទី២ ៣២:២៥-២៧; ទំនុកតម្កើង ១៣៨:៦
របៀបដែលយើងប្រព្រឹត្តពេលអ្នកឯទៀតសរសើរយើង អាចបង្ហាញអំពីអ្វីដែលនៅក្នុងចិត្តរបស់យើង
-
-
តើអ្នកនឹងយកចិត្តទុកដាក់ចំពោះអ្វីដែលបានត្រូវកត់ទុកឬទេ?ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០១៧ | មីនា
-
-
១៤ យើងគួរចាំជានិច្ចអំពីពាក្យលោកយេស៊ូដែលថា៖ «ក្រោយពីអ្នករាល់គ្នាបានធ្វើអ្វីៗទាំងអស់ដែលបានត្រូវកំណត់ឲ្យ ចូរនិយាយថា៖ ‹យើងខ្ញុំជាខ្ញុំបម្រើឥតប្រយោជន៍។ អ្វីដែលយើងបានធ្វើ ជាអ្វីដែលយើងគួរតែធ្វើ›»។ (លូកា ១៧:១០) សូមចាំថាពេលហេសេគាមានអំណួត គាត់មិនមានចិត្តកតញ្ញូចំពោះអ្វីដែលព្រះយេហូវ៉ាបានធ្វើដើម្បីជួយគាត់ទេ។ ដូច្នេះ ពេលអ្នកឯទៀតសរសើរយើងសម្រាប់សុន្ទរកថាណាមួយរបស់យើង តើអ្វីនឹងជួយយើងឲ្យរក្សាចិត្តរាបទាប? យើងអាចរំពឹងគិតទៅលើអ្វីដែលព្រះយេហូវ៉ាបានធ្វើសម្រាប់យើង។ ម្យ៉ាងទៀត យើងអាចនិយាយអំពីលោកនិងរបៀបដែលលោកបានជួយយើង។ យ៉ាងណាមិញ លោកជាបុគ្គលមួយរូបដែលបានឲ្យយើងនូវគម្ពីរនិងសកម្មពលបរិសុទ្ធរបស់លោកដើម្បីយើងអាចថ្លែងសុន្ទរកថា។
-