បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក
    ទស្សនាវដ្ដីប៉មយាម ២០០៤ | ១ មីនា
    • «កុំ​ឲ្យ​ច្រណែន»

      ៣, ៤​. នៅ​ទំនុកដំកើង ៣៧:១ តើ​ដាវីឌ​ជូន​ឱវាទ​អ្វី? ហើយ​ហេតុ​អ្វី​បាន​ជា​សម​ត្រឹម​ត្រូវ​ដែល​យើង​អនុវត្ត​តាម​ឱវាទ​នោះ​សព្វ​ថ្ងៃ​នេះ?

      ៣ យើង​កំពុង​តែ​រស់​នៅ​«គ្រា​លំបាក»​ដែល​មាន​អំពើ​អាក្រក់​សន្ធឹក​ណាស់។ យើង​ឃើញ​ថា​ពាក្យ​របស់​សាវ័ក​ប៉ុល​បាន​ក្លាយ​ជា​ការ​ពិត​មែន​គឺ​៖ «ពួក​អាក្រក់ នឹង​ពួក​ឆបោក គេ​នឹង​មាន​ជំនឿន​ជឿន​ទៅ​ខាង​សេចក្ដី​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង ទាំង​នាំ​មនុស្ស​ឲ្យ​វង្វេង ហើយ​ត្រូវ​វង្វេង​ខ្លួន​ឯង​ផង»។ (ធីម៉ូថេទី២ ៣:១, ១៣) ដោយសារ​មនុស្ស​អាក្រក់​មើល​ទៅ​ហាក់​ដូច​ជា​កំពុង​តែ​រីក​ចំរើន​សម្បូរ​សប្បាយ​នោះ នេះ​អាច​មាន​អានុភាព​លើ​យើង​យ៉ាង​ងាយ​ស្រួល​ណាស់! នោះ​អាច​បំបែរ​អារម្មណ៍​យើង​ចេញ ហើយ​ធ្វើ​ឲ្យ​យើង​លែង​មើល​ឃើញ​ច្បាស់​ខាង​វិញ្ញាណ គឺ​មើល​ឃើញ​ព្រិលៗ​វិញ។ សូម​កត់​សម្គាល់​នូវ​បន្ទូល​ដំបូង​នៅ​ទំនុកដំកើង​៣៧​ដែល​បញ្ជាក់​ឲ្យ​ដឹង​ថា នេះ​អាច​ជា​គ្រោះថ្នាក់​មួយ​មែន​៖ «កុំ​ឲ្យ​ក្ដៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ច្រណែន​នឹង​ពួក​អ្នក​ដែល​ធ្វើ​ការ​ទុច្ចរិត​ដែរ»។

      ៤ រាល់​ថ្ងៃ សេចក្ដី​រាយ​ការណ៍​ស្តី​អំពី​អំពើ​អយុត្ដិធម៌​ដែល​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សាយ​ពត៌មាន​របស់​លោកីយ៍​នេះ​មាន​សន្ធឹក​ណាស់។ ពាណិជ្ជករ​មិន​ទៀងត្រង់​ប្រវ័ញ្ច​យក​លុយ​អ្នក​ដទៃ​ដោយ​ឥត​ជាប់​ទោស។ ជន​ល្មើស​ជញ្ជក់​ផល​ប្រយោជន៍​ពី​អ្នក​ងាយ​រងគ្រោះ។ ឃាតករ​គេច​បាត់​ឬ​ក៏​រួច​ពី​ទោស។ ឧទាហរណ៍​ពី​ភាព​អយុត្ដិធម៌​ទាំង​អស់​នេះ​អាច​នាំ​ឲ្យ​យើង​ខឹង និង​ក៏​អាច​រំខាន​ដល់​ចិត្ត​ស្ងប់​របស់​យើង។ អ្វី​ដែល​មើល​ទៅ​ដូច​ជា​មនុស្ស​អាក្រក់​កំពុង​តែ​មាន​ភាព​រីក​ចំរើន​នោះ​អាច​រហូត​ដល់​ធ្វើ​ឲ្យ​យើង​ច្រណែន​ទៀត​ផង។ ប៉ុន្តែ តើ​ការ​ត្រឡប់​ជា​មាន​ចិត្ត​មួម៉ៅ​ដោយ​ព្រោះ​ការ​ទាំង​នេះ​នឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ឬ​ទេ? ពេល​ដែល​យើង​ឃើញ​មនុស្ស​អាក្រក់​ហាក់​ដូច​ជា​កំពុង​តែ​ទទួល​ផល​ប្រយោជន៍​ហើយ​យើង​មាន​ចិត្ត​ច្រណែន​នោះ តើ​ចិត្ត​ច្រណែន​របស់​យើង​នាំ​ឲ្យ​លទ្ធផល​ចុង​ក្រោយ​ដែល​ពួក​គេ​នឹង​ទទួល​ក្លាយ​ជា​ល្អ​វិញ​ឬ​ទេ? ប្រាកដ​ជា​មិន​ដូច្នេះ​ទេ! ហើយ​ក៏​គ្មាន​ហេតុ​ឲ្យ​យើង​«ក្ដៅ​ចិត្ត»​ដែរ។ ហេតុ​អ្វី?

  • ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក
    ទស្សនាវដ្ដីប៉មយាម ២០០៤ | ១ មីនា
    • ៦​. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​ទំនុកដំកើង ៣៧:១, ២?

      ៦ ដូច្នេះ តើ​ភាព​សម្បូរ​សប្បាយ​ដែល​មាន​បណ្ដោះ​អាសន្ន​របស់​មនុស្ស​អាក្រក់​គួរ​នាំ​ឲ្យ​រំខាន​ចិត្ត​យើង​ទេ? មេ​រៀន​ដែល​យើង​ត្រូវ​ទាញ​យក​ពី​ខ​១​និង​ខ​២​នៃ​ទំនុកដំកើង​ទី៣​៧​គឺ​៖ កុំ​ឲ្យ​ភាព​រីក​ចំរើន​របស់​ពួក​គេ​នាំ​ឲ្យ​អ្នក​ផ្លាស់ប្ដូរ​វិថី​ជីវិត​ដែល​អ្នក​បាន​ជ្រើសរើស គឺ​ជា​ការ​បំរើ​ព្រះ​យេហូវ៉ា​នោះ។ ចូរ​ផ្ដោ​ត​ចិត្ត​ប្រមូល​អារម្មណ៍​ទៅ​លើ​ពរ​និង​គោល​ដៅ​ខាង​វិញ្ញាណ​វិញ។—សុភាសិត ២៣:១៧

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក