បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
    ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត (២០១៦) | តុលា
    • នាង​និយាយ​បន្ត​ទៀត​ថា​៖ ​«​ចូរ​មក យើង​នឹង​បាន​ឆ្អែត​ចិត្ត​ដោយ​សេចក្ដី​ស្នេហា​ដរាប​ដល់​ភ្លឺ ចូរ​យើង​មាន​ចិត្ត​ត្រេក​ត្រអាល​ក្នុង​សេចក្ដី​ស្រឡាញ់​ចុះ​»។ ការ​អញ្ជើញ​អាហារ​ល្ងាច​នេះ​ពិត​ជា​ពិសេស​ពេក​ណាស់​សម្រាប់​មនុស្ស​ពីរ​នាក់។ នាង​សន្យា​ថា​ពួក​គេ​នឹង​រួម​ដំណេក​នឹង​គ្នា។ ចំពោះ​យុវជន​នោះ ការ​អញ្ជើញ​នេះ​ច្បាស់​ជា​ទាក់​ទាញ​ចិត្ត​គាត់​ណាស់។ បន្ថែម​ពី​លើ​នេះ នាង​និយាយ​ថា​៖ ​«​ដ្បិត​ប្ដី​ខ្ញុំ​មិន​នៅ​ផ្ទះ​ទេ គេហ៍​បាន​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ហើយ ក៏​យក​ថង់​ប្រាក់​ជាប់​នឹង​ខ្លួន​ទៅ​ដែរ ដល់​ពេញ​បូណ៌​ទើប​ត្រឡប់​មក​វិញ​»។ (​សុភ. ៧:១៨​-​២០​) នាង​ធានា​ឲ្យ​យុវជន​នោះ​ថា ពួក​គេ​ទាំង​ពីរ​នឹង​គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ ព្រោះ​ប្ដី​នាង​ធ្វើ​ដំណើរ​ឆ្ងាយ​ទៅ​ធ្វើ​ជំនួញ ហើយ​មិន​ដឹង​ពេល​ណា​មក​វិញ​ទេ។ នាង​ពិត​ជា​ប៉ិន​ប្រសប់​ក្នុង​ការ​បោក​បញ្ឆោត​យុវជន​នោះ​មែន! នាង​ប្រើ‹ពាក្យ​ផ្អែម​ល្ហែម​ជា​ច្រើន នាង​បាន​បបួល​ឲ្យ​គាត់​ព្រម​តាម ហើយ​ដោយ​ពាក្យ​បញ្ចើច​នៃ​បបូរ​មាត់​នាង ក៏​បង្ខំ​ឲ្យ​គាត់​ទៅ​ផង›។ (​សុភ. ៧:២១​) ក្នុង​ករណី​យ៉ូសែប យើង​យល់​ថា​គាត់​ពិត​ជា​តាំង​ចិត្ត​យ៉ាង​មោះ​មុត​ក្នុង​យក​ឈ្នះ​ការ​ទាក់​ទាញ​លួង​លោម​ចិត្ត​បែប​នេះ។ (​លោ. ៣៩:៩, ១២​) ប៉ុន្តែ តើ​យុវជន​នេះ​ដូច​យ៉ូសែប​ដែរ​ឬ​ទេ?

  • ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
    ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត (២០១៦) | តុលា
    • ​«​ស្រី​ដទៃ​»​ដែល​ស្តេច​សាឡូម៉ូន​បាន​ឃើញ បាន​ល្បួង​លួង​លោម​យុវជន​នោះ​ដោយ​ការ​អញ្ជើញ​ឲ្យ​«​ត្រេក​ត្រអាល​ក្នុង​សេចក្ដី​ស្រឡាញ់​»​ជា​មួយ​នឹង​នាង។ យុវវ័យ​ជា​ច្រើន ជា​ពិសេស​យុវតី បាន​ត្រូវ​គេ​ទាញ​យក​ប្រយោជន៍​តាម​របៀប​ស្រដៀង​នេះ​ដែរ មែន​ទេ? ប៉ុន្តែ សូម​ពិចារណា​អំពី​រឿង​នេះ បើ​បុគ្គល​ណា​ម្នាក់​ល្បួង​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ តើ​នោះ​ជា​ស្នេហ៍​ពិត ឬ​ជា​ការ​បំពេញ​តណ្ហា​របស់​ខ្លួន? បើ​បុរស​ម្នាក់​ដែល​ពិត​ជា​ស្រឡាញ់​ស្រី​ម្នាក់​មែន គាត់​នឹង​មិន​អាច​បង្ខំ​នាង​ឲ្យ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​របស់​នាង​ធ្វើ​ទុក្ខ​ដល់​នាង​ឡើយ។ សាឡូម៉ូន​ដាស់​តឿន​ថា​៖ ‹កុំ​ឲ្យ​ចិត្ត​ឯង​ងាក​ទៅ​តាម​ផ្លូវ​នោះ​ឡើយ›។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក