បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចូរពេញចិត្តនឹងការសិក្សាផ្ទាល់ខ្លួនក្នុងបន្ទូលរបស់ព្រះ
    ទស្សនាវដ្ដីប៉មយាម ២០០៣ | ១ មីនា
    • ៩ សាឡូម៉ូន​មាន​បន្ទូល​ត​ទៅ​ទៀត​ថា៖ «បើ​ឯង​ខំ​រក[ការ​យល់​ដឹង]ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក[ការ​យល់​ដឹង]ដូច​ជា​រក​កំណប់​ទ្រព្យ . . . »។ (សុភាសិត ២:៤) បន្ទូល​នេះ​ញ៉ាំង​ឲ្យ​យើង​នឹក​គិត​អំពី​ការ​សម្រេច​ដែល​គួរ​ឲ្យ​កត់​សម្គាល់​របស់​មនុស្សជាតិ​ដែល​មាន​តាំង​ពី​រាប់​សតវត្ស​មក​ម្ល៉េះ​ក្នុង​ការ​ជីក​រក​រ៉ែ និង​ការ​ខំ​រាវ​រក​មាស​និង​ប្រាក់ ដែល​ជា​អ្វី​ដែល​ពួក​គេ​ចាត់​ទុក​ថា​មាន​តម្លៃ​នោះ។ មនុស្ស​ខ្លះ​បាន​សម្លាប់​គ្នា​ដើម្បី​ឲ្យ​បាន​មាស។ មនុស្ស​ឯ​ទៀត​បាន​ជីក​រក​មាស​អស់​មួយ​ជីវិត​របស់​ពួក​គេ​តែ​ម្ដង។ ប៉ុន្តែ តើ​មាស​មាន​តម្លៃ​ពិត​មែន​ឬ? សូម​ឧបមា​ថា អ្នក​ដើរ​វង្វេង​កាត់​សមុទ្រ​ខ្សាច់ ហើយ​ស្រេក​ទឹក​ស្ទើរ​តែ​ស្លាប់​នោះ តើ​អ្នក​ចង់​បាន​អ្វី​ទៅ? តើ​អ្នក​ចង់​បាន​មាស​មួយ​ដុំ ឬ​ក៏​ទឹក​ត្រជាក់​មួយ​កែវ? យ៉ាង​ណា​ក្ដី មនុស្ស​ចេះ​តែ​ខ្នះ​ខ្នែង​រក​មាស​ដែល​មាន​តម្លៃ​ប្រែ​ប្រួល​ចុះ​ឡើង​ហើយ​ជា​អ្វី​ដែល​គ្មាន​តម្លៃ​ពិត​ប្រាកដ​នោះ​ទេ!a បើ​ដូច្នេះ យើង​គួរ​មាន​ចិត្ត​ខ្នះ​ខ្នែង​កាន់​តែ​ខ្លាំង ក្នុង​ការ​ស្វែង​រក​ប្រាជ្ញា ហើយ​ស្វែង​រក​សមត្ថភាព​ចេះ​វែក​ញែក និង​ការ​យល់​ដឹង​អំពី​ព្រះ​និង​ព្រះ​ហឫទ័យ​របស់​ទ្រង់! ប៉ុន្តែ តើ​ការ​ស្វែង​រក​បែប​នេះមាន​ប្រយោជន៍​អ្វី​ទៅ?—ទំនុក​ដំកើង ១៩:៧​-​១០; សុភាសិត ៣:១៣​-​១៨

  • ចូរពេញចិត្តនឹងការសិក្សាផ្ទាល់ខ្លួនក្នុងបន្ទូលរបស់ព្រះ
    ទស្សនាវដ្ដីប៉មយាម ២០០៣ | ១ មីនា
    • a តាំង​ពី​ឆ្នាំ​១៩៧៩ តម្លៃ​នៃ​មាស​បាន​ប្រែ​ប្រួល​ចុះ​ឡើង គឺ​នៅ​ឆ្នាំ​១៩៨០ មាស​មួយ​តម្លឹង​មាន​តម្លៃ​ជា​អតិបរិមា គឺ​១.០២៨​ដុល្លារ​អាមេរិក ហើយ​មក​ដល់​ឆ្នាំ​១៩៩៩ មាស​មួយ​តម្លឹង​បាន​ចុះ​តម្លៃ​ជា​អប្ប​បរិ​មា គឺ​៣០៥​ដុល្លារ​អាមេរិក​វិញ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក