-
តើអ្នកត្រៀមខ្លួនដើម្បីទទួលការជ្រមុជទឹកហើយឬនៅ?សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
៥. ចូរយកឈ្នះឧបសគ្គដែលរារាំងអ្នកមិនឲ្យទទួលការជ្រមុជទឹក
យើងនឹងប្រឈមមុខការពិបាកផ្សេងៗ ពេលយើងសម្រេចចិត្តប្រគល់ខ្លួនជូនព្រះយេហូវ៉ានិងទទួលការជ្រមុជទឹក។ ដើម្បីមើលឧទាហរណ៍មួយ សូមលេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
ក្នុងវីដេអូ តើណារ៉ាន់ចឺរ៉េលត្រូវយកឈ្នះឧបសគ្គអ្វីខ្លះដើម្បីបម្រើព្រះយេហូវ៉ា?
តើសេចក្ដីស្រឡាញ់ដែលគាត់មានចំពោះព្រះយេហូវ៉ាបានជួយគាត់ឲ្យយកឈ្នះឧបសគ្គទាំងនោះយ៉ាងដូចម្ដេច?
សូមអាន សុភាសិត ២៩:២៥ និងធីម៉ូថេទី២ ១:៧ រួចពិភាក្សាសំណួរនេះ៖
តើអ្វីអាចជួយយើងឲ្យមានចិត្តក្លាហានយកឈ្នះឧបសគ្គផ្សេងៗ?
-
-
អ្នកអាចស៊ូទ្រាំការបៀតបៀនបាន!សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
ឥឡូវនេះ យើងត្រូវពង្រឹងទំនុកចិត្តលើព្រះយេហូវ៉ា។ ជារៀងរាល់ថ្ងៃ សូមលៃទុកពេលអធិដ្ឋានទៅលោក និងអានបណ្ដាំរបស់លោក។ សូមចូលរួមកិច្ចប្រជុំក្រុមជំនុំជាទៀងទាត់។ ពេលអ្នកធ្វើអ្វីទាំងអស់នេះ អ្នកនឹងមានចិត្តក្លាហានកាន់តែខ្លាំងដើម្បីប្រឈមមុខនឹងការបៀតបៀន ទោះជាការបៀតបៀននោះមកពីសមាជិកក្រុមគ្រួសារក៏ដោយ។ សាវ័កប៉ូលបានជួបការបៀតបៀនជាច្រើនលើកច្រើនសា តែគាត់បានសរសេរថា៖ «ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ»។—ហេប្រឺ ១៣:៦
ពេលយើងផ្សព្វផ្សាយជាទៀងទាត់ នោះក៏ជួយយើងឲ្យកាន់តែមានចិត្តក្លាហានដែរ។ ហេតុអ្វី? ពីព្រោះពេលយើងផ្សព្វផ្សាយ យើងរៀនឲ្យទុកចិត្តព្រះយេហូវ៉ា និងយកឈ្នះការខ្លាចមនុស្ស។ (សុភាសិត ២៩:២៥) បើអ្នកបង្កើនចិត្តក្លាហានដើម្បីផ្សព្វផ្សាយនៅឥឡូវនេះ នោះនឹងជួយអ្នកឲ្យត្រៀមខ្លួនកាន់តែល្អដើម្បីបន្ដផ្សព្វផ្សាយ សូម្បីតែរដ្ឋាភិបាលដាក់កម្រិតលើកិច្ចការរបស់យើង។—ថែស្សាឡូនិចទី១ ២:២
-