-
«ខ្ញុំនឹងតែងតាំងបុគ្គលម្នាក់ឲ្យឃ្វាលចៀមខ្ញុំ»ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
-
-
៥. តើប្រស្នាដែលអេសេគាលប្រាប់នោះរៀបរាប់អំពីអ្វីខ្លះ?
៥ សូមអាន អេសេគាល ១៧:៣-១០។ ប្រស្នានោះរៀបរាប់ដូចតទៅ៖ «ឥន្ទ្រីធំមួយ»កាច់យកមែកមួយពីចុងដើមស៊ីដារ រួចយកមែកនោះទៅដាក់ក្នុង‹ក្រុងរបស់ពួកឈ្មួញ›។ រួចមក ឥន្ទ្រីនោះបានយក«គ្រាប់ពូជខ្លះពីស្រុកមួយ» ហើយដាំនៅក្នុងដីដែលមានជីជាតិ«ក្បែរផ្លូវទឹក»។ គ្រាប់ពូជនោះក៏ដុះឡើង ទៅជា«ដើមទំពាំងបាយជូរទាបមួយវារលើដី»។ បន្ទាប់មក មាន«ឥន្ទ្រីធំ»មួយទៀតលេចមក។ ដើមទំពាំងបាយជូរក៏ចាក់ឫស«តម្រង់ទៅរក»ឥន្ទ្រីនោះ ក្នុងបំណងឲ្យឥន្ទ្រីនោះយកវាទៅដាក់នៅកន្លែងមួយទៀតដែលសម្បូរទឹក។ ព្រះយេហូវ៉ាកាត់ទោសទង្វើរបស់ដើមទំពាំងបាយជូរនោះ ដោយបញ្ជាក់ថាឫសរបស់វានឹងត្រូវដករំលើង ហើយវានឹងត្រូវ«ក្រៀមស្វិតអស់»។
ឥន្ទ្រីធំទី១តំណាងឲ្យស្ដេចនេប៊ូក្នេសានៃស្រុកបាប៊ីឡូន (សូមមើលវគ្គ៦)
៦. សូមពន្យល់អត្ថន័យនៃប្រស្នានោះ។
៦ តើប្រស្នានោះមានន័យអ្វី? (សូមអាន អេសេគាល ១៧:១១-១៥) នៅឆ្នាំ៦១៧ មុនគ.ស. ស្ដេចនេប៊ូក្នេសានៃស្រុកបាប៊ីឡូន(«ឥន្ទ្រីធំ»ទី១) បានមកឡោមព័ទ្ធក្រុងយេរូសាឡិម។ នេប៊ូក្នេសាបានដកយេហូយ៉ាគីនជាស្ដេចស្រុកយូដា(«មែកមួយពីចុងដើម»)ពីបល្ល័ង្ករបស់គាត់ ហើយនាំគាត់ទៅស្រុកបាប៊ីឡូន(‹ក្រុងរបស់ពួកឈ្មួញ›)។ នេប៊ូក្នេសាបានដាក់សេដេគាជាពូជពង្សស្ដេច(«គ្រាប់ពូជពីស្រុកមួយ»)ឲ្យគ្រប់គ្រងនៅក្រុងយេរូសាឡិម។ ស្ដេចយូដាថ្មីនេះបានធ្វើសម្បថដោយនូវនាមព្រះ ថាគាត់នឹងធ្វើជាស្ដេចចំណុះដ៏ស្មោះត្រង់។ (២ប្រ. ៣៦:១៣) ប៉ុន្តែ សេដេគាបានបំពានសម្បថរបស់គាត់។ គាត់បានបះបោរប្រឆាំងនឹងស្ដេចបាប៊ីឡូន ហើយបែរទៅរកផារ៉ូជាស្ដេចអេហ្ស៊ីប(«ឥន្ទ្រីធំ»ទី២) ដើម្បីបានជំនួយខាងទាហាន តែនោះគ្មានប្រយោជន៍ឡើយ។ ព្រះយេហូវ៉ាបានកាត់ទោសសេដេគាដែលជាអ្នកបំពានសម្បថ ដោយសារទង្វើមិនស្មោះត្រង់របស់គាត់។ (អេគ. ១៧:១៦-២១) ទីបំផុត សេដេគាបានត្រូវទម្លាក់ពីតំណែង ហើយគាត់បានស្លាប់ក្នុងគុកនៅស្រុកបាប៊ីឡូន។—យេ. ៥២:៦-១១
-
-
ទំនាយអំពីមេស្ស៊ីពីដើមស៊ីដារដ៏អស្ចារ្យការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
-
-
១. នេប៊ូក្នេសាយកយេហូយ៉ាគីនទៅស្រុកបាប៊ីឡូន
-