-
ស្ដ្រីពេស្យាពីរនាក់បងប្អូនការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
-
-
ស្ត្រីពេស្យាពីរនាក់បងប្អូន
ក្នុងអេសេគាលជំពូកទី២៣ យើងឃើញការវិនិច្ឆ័យចំៗទៅលើរាស្ត្រព្រះចំពោះភាពមិនស្មោះត្រង់របស់ពួកគេ។ ចំណុចជាច្រើនក្នុងជំពូកនេះ ស្រដៀងនឹងជំពូកទី១៦។ ដូចព័ត៌មានក្នុងជំពូកទី១៦ដែរ ជំពូកទី២៣ប្រើឧទាហរណ៍អំពីអំពើពេស្យាចារ។ យេរូសាឡិមបានត្រូវរៀបរាប់ថាជាប្អូនស្រី ហើយសាម៉ារីជាបងស្រី។ ជំពូកទាំងពីរនេះបង្ហាញអំពីរបៀបដែលប្អូនស្រីប្រព្រឹត្តអំពើពេស្យាចារតាមគន្លងរបស់បងស្រីខ្លួន មិនត្រឹមតែប៉ុណ្ណោះនាងប្រព្រឹត្តអាក្រក់ជាងបងស្រីនាងទៅទៀត។ នៅជំពូកទី២៣ ព្រះយេហូវ៉ាដាក់ឈ្មោះឲ្យបងប្អូនស្រីទាំងពីរនាក់នោះថាអូហូឡានិងអូហូលីបា។ អូហូឡាជាបងស្រី គឺសាម៉ារីជារាជធានីរបស់រាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១០ និងអូហូលីបាជាប្អូនស្រី គឺយេរូសាឡិមជារាជធានីនៃស្រុកយូដា។a—អេគ. ២៣:១-៤
-
-
ស្ដ្រីពេស្យាពីរនាក់បងប្អូនការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
-
-
a ឈ្មោះទាំងពីរនោះមានអត្ថន័យជ្រាលជ្រៅ។ អូហូឡាមានន័យថា«ត្រសាល[នៃការគោរពប្រណិប័តន៍]នាង» តាមមើលទៅសំដៅទៅលើការដែលអ៊ីស្រាអែលរៀបចំការគោរពប្រណិប័តន៍ដោយខ្លួនឯង ជាជាងប្រើវិហាររបស់ព្រះយេហូវ៉ានៅក្រុងយេរូសាឡិម។ ឯអូហូលីបាមានន័យថា«ត្រសាល[នៃការគោរពប្រណិប័តន៍]ខ្ញុំនៅក្នុងនាង»។ ក្រុងយេរូសាឡិមជាទីតាំងនៃវិហាររបស់ព្រះយេហូវ៉ាសម្រាប់ការគោរពប្រណិប័តន៍។
-