បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «ស្ដេចខាងជើង»ក្នុងអំឡុងគ្រាចុងបញ្ចប់
    ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០២០ | ឧសភា
    • ១០. តើ​ដានីយ៉ែល ១១:២៥​ខ, ២៦​បាន​ត្រូវ​សម្រេច​យ៉ាង​ដូច​ម្ដេច?

      ១០ ក្រោយ​មក ដានីយ៉ែល​បាន​ប្រាប់​ទុក​ជា​មុន​អំពី​អ្វីដែល​នឹង​កើត​ឡើង​ចំពោះ​ចក្រភព​អាល្លឺម៉ង់​និង​កង​កម្លាំង​យោធា​របស់​ពួក​គេ។ ទំនាយ​នេះ​ចែង​ថា​ស្ដេច​ខាង​ជើង​«​នឹង​ទប់​ទល់​មិន​បាន​ទេ​»។ ហេតុ​អ្វី? ​«​ពី​ព្រោះ​នឹង​មាន​គេបង្កើត​កិច្ច​កល​ទាស់​នឹង​ទ្រង់។ អើ អ្នក​១ដែល​ធ្លាប់​ស៊ី​ចំណី​របស់​ទ្រង់​នឹង​បំផ្លាញ​ទ្រង់​បង់​»។ (​ដាន. ១១:២៥​ខ, ២៦​ក, យើង​កែ​ជា​អក្សរ​ទ្រេត​និង​ដិត​) នៅ​សម័យ​របស់​ដានីយ៉ែល ពួក​អ្នក​បរិភោគ​«​អាហារ​ហ្លួង​»​ រួម​បញ្ចូល​មន្ត្រីដែល​«​ធ្វើ​ការ​ងារ​នៅ​ចំពោះ​ស្ដេច​»។ (​ដាន. ១:៥​) តើ​ទំនាយ​នេះ​សំដៅ​ទៅ​លើ​អ្នក​ណា? នេះ​សំដៅ​ទៅ​លើ​មនុស្ស​ដែល​មាន​អំណាច​ក្នុង​រដ្ឋាភិបាល​អាល្លឺម៉ង់ ដូច​ជា​មេ​ទ័ព​និង​មេ​បញ្ជាការ​របស់​ស្ដេច។ បុគ្គល​ទាំង​នេះ​បាន​ផ្ដួល​រលំ​អំណាច​ស្ដេច។e ទំនាយ​នេះ​មិន​គ្រាន់​តែ​ប្រាប់​ទុក​ជា​មុន​អំពី​ការ​ដួល​រលំ​នៃ​ចក្រភព​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រៀប​រាប់​អំពី​លទ្ធផល​នៃ​សង្គ្រាម​ជា​មួយ​នឹង​ស្ដេច​ខាង​ត្បូង។ ស្ដី​អំពី​ស្ដេច​ខាង​ជើង ទំនាយ​នេះ​ចែង​ថា​៖ ​«​កង​ទ័ព​របស់​ទ្រង់​នឹង​បែក​ខ្ញែក​រត់​ទៅ​តែ​ពាស ក៏​នឹង​មាន​ជា​ច្រើន​ដួល​ស្លាប់​ដែរ​»។ (​ដាន. ១១:២៦​ខ​) ដូច​បាន​ប្រកាស​ទុក​ជា​មុន នៅ​សង្គ្រាម​លោក​លើក​ទី១ កង​ទ័ព​អាល្លឺម៉ង់​បាន​«​បែក​ខ្ញែក​»​ ហើយ​មាន​ជា​ច្រើន​«​ដួល​ស្លាប់​»។ សង្គ្រាម​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ​រហូត​ដល់​ពេល​នោះ។

  • «ស្ដេចខាងជើង»ក្នុងអំឡុងគ្រាចុងបញ្ចប់
    ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០២០ | ឧសភា
    • e ពួក​អ្នក​ដែល​មាន​អំណាច​ក្នុង​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ប្រើ​វិធី​ជា​ច្រើន​ដើម្បី​ផ្ដួល​រលំ​រដ្ឋាភិបាល​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់។ ជា​ឧទាហរណ៍ ពួក​គេ​បាន​ឈប់​គាំ​ទ្រ​ស្ដេច បាន​ប្រាប់​រឿង​សម្ងាត់​អំពី​សង្គ្រាម​ដល់​អ្នក​ឯ​ទៀត ហើយ​បាន​ធ្វើ​រដ្ឋ​ប្រហារ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក