-
«ស្ដេចខាងជើង»ក្នុងអំឡុងគ្រាចុងបញ្ចប់ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០២០ | ឧសភា
-
-
១៣. ក្រោយឆ្នាំ១៩៣០និងក្នុងអំឡុងសង្គ្រាមលោកលើកទី២ តើស្ដេចខាងជើងបានធ្វើអ្វី?
១៣ ក្រោយពីឆ្នាំ១៩៣០ ហើយជាពិសេសក្នុងអំឡុងសង្គ្រាមលោកលើកទី២ ស្ដេចខាងជើងបានវាយប្រហាររាស្ត្ររបស់ព្រះដោយគ្មានត្រាប្រណី។ ពេលគណបក្សណាត្ស៊ីបានកាន់អំណាចលើអាល្លឺម៉ង់ ហ៊ីត្លែរនិងអ្នកគាំទ្រគាត់បានដាក់បម្រាមលើកិច្ចការរបស់រាស្ត្រព្រះ។ ពួកអ្នកប្រឆាំងទាំងនោះបានសម្លាប់រាស្ត្ររបស់ព្រះយេហូវ៉ារាប់រយនាក់ ហើយបានបញ្ជូនរាប់ពាន់នាក់ទៅជំរំឃុំឃាំង។ ព្រឹត្តិការណ៍ទាំងនេះបានត្រូវប្រកាសទុកជាមុនក្នុងសៀវភៅដានីយ៉ែល។ ស្ដេចខាងជើងបាន«បង្អាប់ទីបរិសុទ្ធ» ហើយ«បញ្ឈប់បំបាត់ការថ្វាយដង្វាយជានិច្ចចេញ» ដោយរឹតបន្តឹងសិទ្ធិសេរីភាពរបស់អ្នកបម្រើព្រះក្នុងការសរសើរនាមរបស់លោកជាសាធារណៈ។ (ដាន. ១១:៣០ខ, ៣១ក) ហ៊ីត្លែរដែលជាមេដឹកនាំប្រទេសនោះ ថែមទាំងបានស្បថថា គាត់នឹងបំបាត់រាស្ត្ររបស់ព្រះពីប្រទេសអាល្លឺម៉ង់។
-
-
«ស្ដេចខាងជើង»ក្នុងអំឡុងគ្រាចុងបញ្ចប់ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០២០ | ឧសភា
-
-
ស្ដេចទាំងពីរសហការគ្នា
១៧. តើ«សេចក្ដីគួរស្អប់ខ្ពើមដែលនាំឲ្យបង្ខូចបំផ្លាញ»គឺជាអ្វី?
១៧ ស្ដេចខាងជើងបានគាំទ្រស្ដេចខាងត្បូងក្នុងការបង្កើតអ្វីដ៏សំខាន់មួយ ពោលគឺ«សេចក្ដីគួរស្អប់ខ្ពើមដែលនាំឲ្យបង្ខូចបំផ្លាញ»។ (ដាន. ១១:៣១) «សេចក្ដីគួរស្អប់ខ្ពើម»នោះ គឺអង្គការសហប្រជាជាតិ។
១៨. ហេតុអ្វីគម្ពីរហៅអង្គការសហប្រជាជាតិថា «សេចក្ដីគួរស្អប់ខ្ពើម»?
១៨ អង្គការសហប្រជាជាតិបានត្រូវហៅថា«សេចក្ដីគួរស្អប់ខ្ពើម» ដោយសារអង្គការនោះបានអះអាងថាពួកគេអាចធ្វើឲ្យពិភពលោកមានសន្តិភាព។ នេះជាអ្វីដែលមានតែរាជាណាចក្ររបស់ព្រះប៉ុណ្ណោះអាចធ្វើបាន។ ទំនាយនេះចែងថាសេចក្ដីគួរស្អប់ខ្ពើមនឹង«បង្ខូចបំផ្លាញ» ដោយសារអង្គការសហប្រជាជាតិនឹងជាអ្នកនាំមុខក្នុងការបំផ្លាញសាសនាមិនពិតទាំងអស់ (សូមមើលតារាងដែលមានចំណងជើងថា«ស្ដេចពីរដែលប្រឆាំងគ្នានៅគ្រាចុងបំផុត»)។
-