-
ព្រះយេហូវ៉ាបើកបង្ហាញអ្វីដែល«ត្រូវកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ»ទស្សនាវដ្ដីប៉មយាម ២០១២ | ១៥ មិថុនា
-
-
៩ ជាយូរមកហើយអ្នកបម្រើរបស់ព្រះយេហូវ៉ាបានស្វែងយល់អំពីអត្ថន័យជានិមិត្តរូបនៃប្រអប់ជើងនៃរូបនោះ។ ដានីយ៉ែល ២:៤១ រៀបរាប់ថាដែកបានលាយជាមួយនឹងដីឥដ្ឋជា«នគរ»ឬរាជាណាចក្រមួយ មិនមែនរាជាណាចក្រច្រើនទេ។ ដូច្នេះ យើងអាចយល់ថាដីឥដ្ឋមានន័យថាអ្វីមួយនៅក្នុងមហាអំណាចអង់គ្លេសអាម៉េរិកធ្វើឲ្យវាខ្សោយជាងចក្រភពរ៉ូមដែលបានត្រូវតំណាងដោយជើងធ្វើពីដែកសុទ្ធ។ ដីឥដ្ឋសំដៅទៅ«ពូជមនុស្ស»ឬបណ្ដាជនសាមញ្ញ។ (ដាន. ២:៤៣) បណ្ដាជនបានធ្វើឲ្យមហាអំណាចអង់គ្លេសអាម៉េរិកចុះខ្សោយ ពេលពួកគេបានតស៊ូដើម្បីទាមទារសិទ្ធិពលរដ្ឋ ដើម្បីមានសិទ្ធិថែមទៀតនៅកន្លែងធ្វើការ និងរហូតដល់ក្លាយជាប្រជាជាតិឯករាជ្យ។ បណ្ដាជនសាមញ្ញធ្វើឲ្យមហាអំណាចនេះពិបាកបញ្ចេញកម្លាំងដែលប្រៀបដូចជាដែក។ បណ្ដាជនមានទស្សនៈនយោបាយខុសៗគ្នា។ កាលណាអ្នកដឹកនាំឈ្នះឆ្នោតតែបន្ដិចបន្តួចគាត់មិនមានអំណាចគ្រប់គ្រាន់ដើម្បីធ្វើអ្វីដែលគាត់បានសន្យានោះទេ។ ដានីយ៉ែលបានទាយថា៖ «នគរនោះនឹងមានកម្លាំង១ចំណែក ហើយស្រួយ១ចំណែក»។—ដាន. ២:៤២; ២ធី. ៣:១-៣
-
-
ព្រះយេហូវ៉ាបើកបង្ហាញអ្វីដែល«ត្រូវកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ»ទស្សនាវដ្ដីប៉មយាម ២០១២ | ១៥ មិថុនា
-
-
១១ តើចំនួនម្រាមជើងនៃរូបនោះមានអត្ថន័យពិសេសឬទេ? សូមពិចារណាអំពីអ្វីផ្សេងទៀតដែលដានីយ៉ែលបានឃើញក្នុងគំនិតដែលរៀបរាប់អំពីចំនួនជាក់លាក់។ ជាឧទាហរណ៍ចំនួនស្នែងនៅលើក្បាលសត្វសាហាវផ្សេងៗ។ ចំនួនទាំងនេះមានសារៈសំខាន់។ ប៉ុន្តែ ពេលរៀបរាប់អំពីរូបនោះ ដានីយ៉ែលមិនបាននិយាយអំពីចំនួនម្រាមជើងឡើយ។ ដូច្នេះ តាមមើលទៅ ចំនួននៃម្រាមជើងមិនសំខាន់ទេ ដូចចំនួនដៃ ប្រអប់ដៃ ម្រាមដៃ ឬចំនួនជើងនិងប្រអប់ជើងនៃរូបនោះក៏មិនសំខាន់ដែរ។ ដានីយ៉ែលពិតជារៀបរាប់យ៉ាងជាក់លាក់ថាម្រាមជើងធ្វើពីដែកនិងដីឥដ្ឋ។ តាមរយៈការរៀបរាប់របស់គាត់ យើងអាចសន្និដ្ឋានថាមហាអំណាចអង់គ្លេសអាម៉េរិកគឺជាមហាអំណាច ពេលដែល«ថ្ម»ជាតំណាងរាជាណាចក្រព្រះទង្គិចនឹងប្រអប់ជើងរបស់រូបនោះ។—ដាន. ២:៤៥
-