បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ‹ឱកូកអើយ! ខ្ញុំទាស់នឹងអ្នកហើយ›
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
    • ៨ ​«​ស្ដេច​ខាង​ជើង​»។ (​សូម​អាន ដានីយ៉ែល ១១:៤០​-​៤៥​) ដានីយ៉ែល​បាន​ប្រកាស​ទុក​ជា​មុន​នូវ​ការ​លេច​ឡើង​មហា​អំណាច​ពិភព​លោក ចាប់​ពី​សម័យ​គាត់​រហូត​ដល់​សម័យ​យើង។ ទំនាយ​នោះ​ក៏​រៀប​រាប់​ផង​ដែរ អំពី​សត្រូវ​ខាង​នយោបាយ​ពីរ​ដែល​ប្រកួត​ប្រជែង​គ្នា ពោល​គឺ​«​ស្ដេច​ខាង​ត្បូង​»​និង​«​ស្ដេច​ខាង​ជើង​»។ ប៉ុន្មាន​សតវត្សរ៍​កន្លង​មក ស្ដេច​នីមួយ​ៗ​បាន​ផ្លាស់​ប្ដូរ​អត្តសញ្ញាណ កាល​ដែល​ប្រជា​ជាតិ​នានា​បាន​ប្រជែង​គ្នា​ដើម្បី​ទៅ​ជា​មហា​អំណាច។ ស្ដី​អំពី​ការ​ប្រយុទ្ធ​ផ្ដាច់​ព្រ័ត្រ​នៃ​ស្ដេច​ខាង​ជើង​ក្នុង​«​គ្រា​ចុង​ក្រោយ​»​ ដានីយ៉ែល​បាន​និយាយ​ថា​៖ ​«​គាត់​នឹង​ចេញ​ទៅ​ទាំង​មាន​កំហឹង​ជា​ខ្លាំង ដើម្បី​បំផ្លិច​បំផ្លាញ ព្រម​ទាំង​ប្រហារ​មនុស្ស​ជា​ច្រើន​»។ អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​គឺ​ជា​គោល​ដៅ​ចម្បង​របស់​ស្ដេច​ខាង​ជើង។c ប៉ុន្តែ ដូច​កូក​នៃ​ស្រុក​ម៉ាកូក​ដែរ ស្ដេច​ខាង​ជើង​នឹង​មក​«​ដល់​ទី​បញ្ចប់​»​ ក្រោយ​ពី​ទទួល​បរាជ័យ​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​រាស្ត្រ​របស់​ព្រះ។

  • ‹ឱកូកអើយ! ខ្ញុំទាស់នឹងអ្នកហើយ›
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
    • c ដានីយ៉ែល ១១:៤៥ បញ្ជាក់​ថា​ស្ដេច​ខាង​ជើង​នឹង​វាយ​ប្រហារ​ទៅ​លើ​រាស្ត្រ​របស់​ព្រះ ព្រោះ​ខ​នោះ​ចែង​ថា​ស្ដេច​នេះ​«​នឹង​ដំឡើង​រាជ្យ​ត្រសាល​របស់​គាត់​នៅ​ចន្លោះ​សមុទ្រ​ធំ​[​មេឌីទែរ៉ានេ​]​និង​ភ្នំ​បរិសុទ្ធ​ក្នុង​ស្រុក​ដ៏​ស្រស់​ស្អាត​[​ជា​កន្លែង​ដែល​ធ្លាប់​មាន​វិហារ​ព្រះ​និង​ជា​កន្លែង​ដែល​រាស្ត្រ​របស់​ព្រះ​ធ្លាប់​គោរព​ប្រណិប័តន៍​]​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក