បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «នៅកន្លែងណាដែលទឹកនេះហូរកាត់ នឹងមានជីវិតនៅកន្លែងនោះ»
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
    • ៣. ហេតុ​អ្វី​ពួក​យូដា​នៅ​សម័យ​បុរាណ​មិន​យល់​ថា​ទន្លេ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​ជា​ទន្លេ​មែន​ទែន?

      ៣ ជន​ជាតិ​យូដា​សម័យ​បុរាណ ច្បាស់​ជា​មិន​យល់​ថា​ទន្លេ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត គឺ​ជា​ទន្លេ​មែន​ទែន​ទេ។ ផ្ទុយ​ទៅ​វិញ កំណត់​ហេតុ​នេះ​ទំនង​ជា​រំលឹក​ពួក​គេ​អំពី​ទំនាយ​មួយ​ទៀត​អំពី​ការ​រៀបចំ​ឡើង​វិញ ដែល​បាន​ត្រូវ​កត់​ទុក​ដោយ​យ៉ូអែល​ជា​អ្នក​ប្រកាស​ទំនាយ​ប្រហែល​ជាង​ពីរ​សតវត្សរ៍​មុន។ (​សូម​អាន យ៉ូអែល ៣:១៨​) ពេល​ជន​និរទេស​ទាំង​នោះ​អាន​ទំនាយ​ដែល​ព្រះ​បាន​ដឹក​នាំ​ឲ្យ​យ៉ូអែល​កត់​ទុក ពួក​គេ​មិន​រំពឹង​ថា​នឹង​មាន​‹ស្រា​ផ្អែម​ស្រក់​ចេញ›​ពី​តំបន់​ភ្នំ ឬ​‹ទឹក​ដោះ​ហូរ​ចេញ›​ពី​ទី​ទួល​ទេ ហើយ​ក៏​មិន​រំពឹង​ថា​នឹង​មាន​ប្រភព​ទឹក​«​ផុស​ចេញ​ពី​វិហារ​របស់​ព្រះ​យេហូវ៉ា​»​ដែរ។ ស្រដៀង​គ្នា​ដែរ ជនជាតិ​យូដា​ដែល​ជា​ជន​និរទេស​ប្រហែល​ជា​មិន​យល់​ថា​ព័ត៌មាន​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ទាក់​ទង​នឹង​ទន្លេ​មែន​ទែន​ឡើយ។a ដូច្នេះ តើ​ព្រះ​យេហូវ៉ា​ចង់​ប្រាប់​ព័ត៌មាន​អ្វី? គម្ពីរ​ជួយ​យើង​ឲ្យ​យល់​អត្ថន័យ​នៃ​ផ្នែក​ខ្លះ​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ។ ប៉ុន្តែ ជា​ទូទៅ​យើង​នឹង​ពិចារណា​ការ​ធានា​ដ៏​កក់​ក្ដៅ​បី​យ៉ាង​ដែល​យើង​អាច​រៀន​ពី​កំណត់​ហេតុ​នេះ។

  • ទន្លេដែលផ្ដល់ពរពីព្រះយេហូវ៉ា
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
    • យ៉ូអែល ៣:១៨ ទំនាយ​នេះ​បង្ហាញ​អំពី​ប្រភព​ទឹក​មួយ​ដែល​ហូរ​ចេញ​ពី​ទី​បរិសុទ្ធ​នៃ​វិហារ​របស់​ព្រះ ហើយ​ហូរ​ទៅ​ស្រោច​ស្រព​«​ជ្រលង​ដើម​អាកាស្យា​»​ដែល​ស្ងួត​ហែង។ ដូច្នេះ យ៉ូអែល​និង​អេសេគាល​បាន​ឃើញ​ទន្លេ​មួយ​ដែល​នាំ​ឲ្យ​កន្លែង​ដែល​គ្មាន​ជីវិត​ទៅ​ជា​មាន​ជីវិត​ឡើង​វិញ។ ក្នុង​ទំនាយ​ទាំង​ពីរ ទឹក​ទន្លេ​នោះ​មាន​ប្រភព​មក​ពី​វិហារ​ព្រះ​យេហូវ៉ា។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក