បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យើងនឹងដើរតាមព្រះនាមនៃព្រះយេហូវ៉ា ជាដរាបតរៀងទៅ!
    ទស្សនាវដ្ដីប៉មយាម ២០០៣ | ១ វិច្ឆិកា
    • ១៥. ដោយ​សង្ខេប​សេចក្ដី តើ​អ្នក​អាច​ពណ៌នា​អំពី​ទំនាយ​នៅ​មីកា ៤:១​-​៤ យ៉ាង​ដូច​ម្ដេច?

      ១៥ បើ​យើង​មើល​សៀវភៅ​មីកា​វិញ​នោះ យើង​ឃើញ​ថា អ្វី​ដែល​មីកា​ប្រកាស​បន្ទាប់​ពី​នេះ​គឺ​ជា​សារ​មួយ​ស្តី​អំពី​សេចក្ដី​សង្ឃឹម​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត។ នៅ​មីកា ៤:១​-​៤ យើង​អាន​បន្ទូល​ដែល​លើក​ទឹក​ចិត្ត​ខ្លាំង​ណាស់! មីកា​ប្រាប់​ថា៖ «នៅ​ជាន់​ក្រោយ ភ្នំ​ដែល​ជា​ទី​តាំង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា នឹង​បាន​ដំកើង​ឡើង​ជា​កំពូល​នៃ​អស់​ទាំង​ភ្នំ​ធំ ហើយ​នឹង​បាន​លើក​ឡើង​ខ្ពស់​ជាង​អស់​ទាំង​ភ្នំ​តូច នោះ​ជន​ជាតិ​ទាំង​ឡាយ​នឹង​ឡើង​ទៅ​ហូរហែ។ . . . ទ្រង់​នឹង​ធ្វើ​ជា​ចៅ​ក្រម​ដល់​សាសន៍​ជា​ច្រើន ហើយ​នឹង​សំរេច​សេចក្ដី ពី​ដំណើរ​ប្រទេស​មាន​អំណាច​ខ្លាំង​ផ្សេង​ៗ​ដែល​នៅ​ទី​ឆ្ងាយ។ នោះ​គេ​នឹង​ដំ​ដាវ​របស់​គេ​ធ្វើ​ជា​ផាល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ។ អស់​ទាំង​នគរ​នឹង​លែង​លើក​ដាវ​ច្បាំង​គ្នា​ទៀត ក៏​មិន​រៀន​វិជ្ជា​ចំបាំង​ទៀត​ត​ទៅ។ គឺ​គ្រប់​គ្នា​នឹង​អង្គុយ​ក្រោម​ដើម​ទំពាំង​បាយ​ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ ដ្បិត​ព្រះ​ឱស្ឋ​របស់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ បាន​ចេញ​វាចា​ហើយ»។

  • យើងនឹងដើរតាមព្រះនាមនៃព្រះយេហូវ៉ា ជាដរាបតរៀងទៅ!
    ទស្សនាវដ្ដីប៉មយាម ២០០៣ | ១ វិច្ឆិកា
    • ១៧ សម​ស្រប​ទៅ​តាម​ទំនាយ​របស់​មីកា​នោះ បន្ដិច​ទៀត ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​យ៉ាង​ស្អាត​ស្អំ​នឹង​មាន​ពាស​ពេញ​ទូទាំង​ផែនដី។ សព្វ​ថ្ងៃ​នេះ មនុស្ស​ដែល «សម​ទទួល​ជីវិត​ជា​រៀង​រហូត» នោះ កំពុង​តែ​ត្រូវ​បង្រៀន​អំពី​ផ្លូវ​របស់​ព្រះ​យេហូវ៉ា។ (កិច្ច​ការ ១៣:៤៨, ព.ថ.) ព្រះ​យេហូវ៉ា​កំពុង​តែ​សម្រេច​សេចក្ដី​ខាង​វិញ្ញាណ​សំរាប់​អស់​អ្នក​ជឿ​ដែល​គាំទ្រ​ខាង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ អ្នក​ជឿ​ទាំង​នោះ​នឹង​រួច​រស់​ជីវិត​ផុត​ពី«គ្រា​វេទនា​យ៉ាង​ធំ»ក្នុង​ចំណោម«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»។ (វិវរណៈ ៧:៩, ១៤) សព្វ​ថ្ងៃ​នេះ ដោយ​សារ​អ្នក​ទាំង​នោះ​បាន​ដំ​ដាវ​របស់​ខ្លួន​ជា​ផាល​វិញ នោះ​ពួក​គេ​កំពុង​តែ​រស់​នៅ​ដោយ​មាន​សន្ដិភាព​ជា​មួយ​នឹង​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ឯ​ទៀត​និង​មនុស្ស​ដទៃ​ដែរ។ យើង​មាន​ចិត្ត​សប្បាយ​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ មែន​ទេ?

      ចូរ​ប្ដេជ្ញា​ចិត្ត​ដើរ​តាម​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា

      ១៨. តើ‹ការ​អង្គុយ​ក្រោម​ដើម​ទំពាំង​បាយ​ជូរ​និង​ដើម​ល្វា​របស់​ខ្លួន›តំណាង​អ្វី?

      ១៨ នៅ​សម័យ​យើង​នេះ ពេល​មនុស្ស​ទូទាំង​ពិភព​លោក​កំពុង​តែ​ភ័យ​ខ្លាច​នឹង​រឿង​ផ្សេង​ៗ​នោះ យើង​រីក​រាយ​នឹង​រៀន​ផ្លូវ​របស់​ព្រះ​យេហូវ៉ា។ យើង​ចង់​បាន​យ៉ាង​ខ្លាំង​នូវ​ពេល​ដែល​ជិត​មក​ដល់​ហើយ​នោះ គឺ​ថា ពេល​ដែល​អស់​អ្នក​ស្រឡាញ់​ព្រះ​នឹង​មិន​គ្រាន់​តែ​លែង​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ប៉ុណ្ណោះ តែ​ពួក​គេ​ក៏​នឹង​អង្គុយ​ក្រោម​ដើម​ទំពាំង​បាយ​ជូរ​និង​ដើម​ល្វា​រៀង​ៗ​ខ្លួន។ នៅ​សម័យ​នោះ មនុស្ស​ច្រើន​តែ​ដាំ​ដើម​ល្វា​នៅ​ក្នុង​ចំការ​ទំពាំង​បាយ​ជូរ។ (លូកា ១៣:៦) ការ​អង្គុយ​ក្រោម​ដើម​ទំពាំង​បាយ​ជូរ​និង​ដើម​ល្វា​របស់​ខ្លួន​តំណាង​ស្ថានភាព​ដែល​ប្រកប​ទៅ​ដោយ​សន្ដិភាព ភាព​ចំ​រុង​ចំរើន និង​សន្ដិសុខ។ សូម្បី​តែ​ឥឡូវ​នេះ ចំណង​មេត្រី​ភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ស្ងប់​សុខ​ស្រួល​និង​សុវត្ថិភាព​ខាង​វិញ្ញាណ​ដែរ។ ពេល​មាន​កាលៈទេសៈ​បែប​នេះ​ក្រោម​ការ​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ នោះ​យើង​នឹង​មិន​ភិត​ភ័យ​ទៀត​ឡើយ ហើយ​យើង​ក៏​នឹង​មាន​សន្ដិសុខ​ទាំង​ស្រុង។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក