បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើនឹងនៅយូរប៉ុន្មានទៀតសំរាប់ពួកមនុស្សអាក្រក់?
    ទស្សនាវដ្ដីប៉មយាម ២០០០ | ១ ឧសភា
    • ៩ ហាបាគុកខំ​ប្រឹង​ស្ដាប់​បន្ទូល​ព្រះ​ថែម​ទៀត ដែល​បាន​កត់​ទុក​ក្នុង​ហាបាគុក ១:៦​-​១១។ នេះ​ជា​សារ​របស់​ព្រះ​យេហូវ៉ា ហើយ​គ្មាន​ព្រះ​ក្លែង​ក្លាយ​ណា​ឬ​រូប​ព្រះ​ដែល​គ្មាន​ជីវិត​ណា អាច​បង្ខាំង​នូវ​ការ​សម្រេច​នៃ​បន្ទូល​នេះ​ឡើយ ដែល​ថា៖ «ដ្បិត​មើល អញ​នឹង​តាំង​សាសន៍​ខាល់ដេ​ឡើង ជា​សាសន៍​ដែល​មួម៉ៅ ហើយ​រហ័ស​រហាល់ គេ​នឹង​លើក​គ្នា​ដើរ​កាត់​ផែនដី​ទាំង​មូល ដើម្បី​នឹង​ចាប់​យក​ទី​លំនៅ ដែល​មិន​មែន​ជា​របស់​ផង​ខ្លួន គេ​គួរ​ស្ញែង​ខ្លាច ហើយ​មាន​ភាព​គួរ​ស្បើម សេចក្ដី​យុត្ដិធម៌ នឹង​យស​សក្ដិ​របស់​គេ នោះ​មក​តែ​ពី​ខ្លួន​គេ​ទេ ឯ​សេះ​របស់​គេ ក៏​លឿន​ជាង​ខ្លា​រខិន ហើយ​សាហាវ​ជាង​ឆ្កែ​ព្រៃ ដែល​ចេញ​នៅ​ពេល​ល្ងាច​ផង ពួក​ទ័ព​សេះ​របស់​គេ សំ​រុក​ចូល​ដោយ​ឥត​ញញើត អើ ពួក​ពល​សេះ​របស់​គេ​មក​ពី​ឆ្ងាយ គេ​លឿន​ដូច​ជា​ឥន្ទ្រី​ដែល​រហ័ស​ហើរ​ទៅ​ហែក​ស៊ី គេ​សុទ្ធ​តែ​មក​ដើម្បី​រឹប​ជាន់ មុខ​គេ​រក​តែ​ទៅ​ខាង​មុខ​ទៀត គេ​ប្រមូល​បាន​ឈ្លើយ​ដូច​ជា​ខ្សាច់ អើ គេ​ឡកឡឺយ​ឲ្យ​អស់​ទាំង​ស្តេច ហើយ​យកពួក​ចៅហ្វាយជា​ទី​មើល​ងាយ គេ​សើច​ចំពោះ​អស់​ទាំង​ទី​មាំ​មួន ដ្បិត​គេ​នឹង​គ្រាន់​តែ​ពូន​ធូលី​ដី​ឡើង ចាប់​យក​បាន​ហើយ រួច​បោស​ហួស​ទៅ​ដូច​ជា​ខ្យល់ ហើយ​កន្លង​ទៅ ព្រម​ទាំង​នាំ​ឲ្យ​ខ្លួន​មាន​ទោស គឺ​គេ​នឹង​យក​កំឡាំង​របស់​ខ្លួន​ទុក​ជា​ព្រះ»។

  • តើនឹងនៅយូរប៉ុន្មានទៀតសំរាប់ពួកមនុស្សអាក្រក់?
    ទស្សនាវដ្ដីប៉មយាម ២០០០ | ១ ឧសភា
    • ១១. តើ​អ្នក​នឹង​រៀប​រាប់​យ៉ាង​ណា នូវ​ការ​មក​នៃ​ពួក​ទ័ព​បាប៊ីឡូន​ដើម្បី​ប្រឆាំង​នឹង​ពួក​យូដា​នោះ?

      ១១ សេះ​របស់​ពួក​បាប៊ីឡូន​មាន​ល្បឿន​លឿន​ជាង​ខ្លា​រខិន​ដែល​ចេះ​រត់​លឿន។ ពួក​ទ័ព​សេះ​គឺ​សាហាវ​ជាង​ឆ្កែ​ព្រៃ ដែល​ចេញ​រក​ស៊ី​អាហារ​នៅ​ពេល​យប់។ ដោយ​សម្រុក​នឹង​ទៅ នោះ‹ពួក​ទ័ព​សេះ​កកាយ​នឹង​ជើង›យ៉ាង​អន្ទះអន្ទែង។ ពី​កន្លែង​ដ៏​ឆ្ងាយ​នៅ​បាប៊ីឡូន នោះ​ពួក​ពល​សេះ​នេះ​ក៏​ឆ្ពោះ​ទៅ​ស្រុក​យូដា។ ហោះហើរ​យ៉ាង​លឿន​ដូច​ជា​ឥន្ទ្រី​យ​ដែល​រហ័ស​ហើរ​ទៅ​ហែក​ស៊ី​អាហារ​ដ៏​ឆ្ងាញ់ នោះ​មិន​យូរ​ប៉ុន្មាន​ទៀត ពួក​ខាល់ដេ​ក៏​ស​ង្គ្រ​ប់​លើ​ចំណី​របស់​គេ​នោះ​ដែរ។ ប៉ុន្តែ តើ​នេះ​គ្រាន់​តែ​ជា​ការ​រឹប​អូស​យក ដោយ​ពួក​ទាហាន​មួយ​ចំនួន​តូច​នោះ​ឬ? ប្រាកដ​ជា​មិន​អ៊ីចឹង​ទេ! «គេ​សុទ្ធ​តែ​មក​ដើម្បី​រឹប​ជាន់» ដូច​ជា​ពួក​ហ្វូង​ដ៏​សម្បើម ដើម្បី​មក​បំផ្លិច​បំផ្លាញ។ មុខ​របស់​គេ​គឺ​បញ្ចេញ​ពន្លឺ​ព្រឹម​ៗ​ដោយ​ចិត្ត​ខ្នះ​ខ្នែង ពួក​គេ​ជិះ​ទៅ​ខាង​លិច​ឆ្ពោះ​ទៅ​ស្រុក​យូដា​និង​ទី​ក្រុង​យេរូសាឡិម ដោយ​រហ័ស​រហួន​ដូច​ជា​ខ្យល់​ពី​ទិស​ខាង​កើត។ ពួក​ទ័ព​បាប៊ីឡូន​ចាប់​យក​ពួក​ឈ្លើយ​ជា​ច្រើន ដែល​ពួក​គេ«ប្រមូល​បាន​ឈ្លើយ​ដូច​ជា​ខ្សាច់»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក