-
តើនឹងនៅយូរប៉ុន្មានទៀតសំរាប់ពួកមនុស្សអាក្រក់?ទស្សនាវដ្ដីប៉មយាម ២០០០ | ១ ឧសភា
-
-
៩ ហាបាគុកខំប្រឹងស្ដាប់បន្ទូលព្រះថែមទៀត ដែលបានកត់ទុកក្នុងហាបាគុក ១:៦-១១។ នេះជាសាររបស់ព្រះយេហូវ៉ា ហើយគ្មានព្រះក្លែងក្លាយណាឬរូបព្រះដែលគ្មានជីវិតណា អាចបង្ខាំងនូវការសម្រេចនៃបន្ទូលនេះឡើយ ដែលថា៖ «ដ្បិតមើល អញនឹងតាំងសាសន៍ខាល់ដេឡើង ជាសាសន៍ដែលមួម៉ៅ ហើយរហ័សរហាល់ គេនឹងលើកគ្នាដើរកាត់ផែនដីទាំងមូល ដើម្បីនឹងចាប់យកទីលំនៅ ដែលមិនមែនជារបស់ផងខ្លួន គេគួរស្ញែងខ្លាច ហើយមានភាពគួរស្បើម សេចក្ដីយុត្ដិធម៌ នឹងយសសក្ដិរបស់គេ នោះមកតែពីខ្លួនគេទេ ឯសេះរបស់គេ ក៏លឿនជាងខ្លារខិន ហើយសាហាវជាងឆ្កែព្រៃ ដែលចេញនៅពេលល្ងាចផង ពួកទ័ពសេះរបស់គេ សំរុកចូលដោយឥតញញើត អើ ពួកពលសេះរបស់គេមកពីឆ្ងាយ គេលឿនដូចជាឥន្ទ្រីដែលរហ័សហើរទៅហែកស៊ី គេសុទ្ធតែមកដើម្បីរឹបជាន់ មុខគេរកតែទៅខាងមុខទៀត គេប្រមូលបានឈ្លើយដូចជាខ្សាច់ អើ គេឡកឡឺយឲ្យអស់ទាំងស្តេច ហើយយកពួកចៅហ្វាយជាទីមើលងាយ គេសើចចំពោះអស់ទាំងទីមាំមួន ដ្បិតគេនឹងគ្រាន់តែពូនធូលីដីឡើង ចាប់យកបានហើយ រួចបោសហួសទៅដូចជាខ្យល់ ហើយកន្លងទៅ ព្រមទាំងនាំឲ្យខ្លួនមានទោស គឺគេនឹងយកកំឡាំងរបស់ខ្លួនទុកជាព្រះ»។
-
-
តើនឹងនៅយូរប៉ុន្មានទៀតសំរាប់ពួកមនុស្សអាក្រក់?ទស្សនាវដ្ដីប៉មយាម ២០០០ | ១ ឧសភា
-
-
១១. តើអ្នកនឹងរៀបរាប់យ៉ាងណា នូវការមកនៃពួកទ័ពបាប៊ីឡូនដើម្បីប្រឆាំងនឹងពួកយូដានោះ?
១១ សេះរបស់ពួកបាប៊ីឡូនមានល្បឿនលឿនជាងខ្លារខិនដែលចេះរត់លឿន។ ពួកទ័ពសេះគឺសាហាវជាងឆ្កែព្រៃ ដែលចេញរកស៊ីអាហារនៅពេលយប់។ ដោយសម្រុកនឹងទៅ នោះ‹ពួកទ័ពសេះកកាយនឹងជើង›យ៉ាងអន្ទះអន្ទែង។ ពីកន្លែងដ៏ឆ្ងាយនៅបាប៊ីឡូន នោះពួកពលសេះនេះក៏ឆ្ពោះទៅស្រុកយូដា។ ហោះហើរយ៉ាងលឿនដូចជាឥន្ទ្រីយដែលរហ័សហើរទៅហែកស៊ីអាហារដ៏ឆ្ងាញ់ នោះមិនយូរប៉ុន្មានទៀត ពួកខាល់ដេក៏សង្គ្រប់លើចំណីរបស់គេនោះដែរ។ ប៉ុន្តែ តើនេះគ្រាន់តែជាការរឹបអូសយក ដោយពួកទាហានមួយចំនួនតូចនោះឬ? ប្រាកដជាមិនអ៊ីចឹងទេ! «គេសុទ្ធតែមកដើម្បីរឹបជាន់» ដូចជាពួកហ្វូងដ៏សម្បើម ដើម្បីមកបំផ្លិចបំផ្លាញ។ មុខរបស់គេគឺបញ្ចេញពន្លឺព្រឹមៗដោយចិត្តខ្នះខ្នែង ពួកគេជិះទៅខាងលិចឆ្ពោះទៅស្រុកយូដានិងទីក្រុងយេរូសាឡិម ដោយរហ័សរហួនដូចជាខ្យល់ពីទិសខាងកើត។ ពួកទ័ពបាប៊ីឡូនចាប់យកពួកឈ្លើយជាច្រើន ដែលពួកគេ«ប្រមូលបានឈ្លើយដូចជាខ្សាច់»។
-