បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចូរឲ្យយើងជាពួកអ្នកដែលមានជំនឿ
    ទស្សនាវដ្ដីប៉មយាម ២០០០ | ១ មីនា
    • ៨. ហេតុ​អ្វី​បាន​ជា​គំរូ​របស់ហាបាគុក នឹង​ជួយ​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​និង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ?

      ៨ ហាបាគុកមិន​បាន​ដឹង​ថា ការ​បំផ្លាញ​នៃ​ទី​ក្រុង​យេរូសាឡិម​គឺ​ជិត​ដល់​ប៉ុណ្ណា​នោះ​ទេ។ ស្រដៀង​គ្នា​ដែរ ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​ក៏​មិន​ដឹង​ថា របប​យូដា​និង​មក​ដល់​ទី​បញ្ចប់​នៅ​ពេល​ណា​ដែរ។ សព្វ​ថ្ងៃ​នេះ ពួក​យើង​ក៏​មិន​ដឹង​ពី«ពេល​កំណត់»ដែល​ការ​ជំនុំ​ជំរះ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ប្រឆាំង​របប​ដ៏​អាក្រក់​ជួជាតិ​នេះ​ឡើយ។ (ម៉ាថាយ ២៤:៣៦) ដូច្នេះ សូម​ឲ្យ​យើង​កត់​សម្គាល់​ចម្លើយ​ពីរ​យ៉ាង​របស់​ព្រះ​យេហូវ៉ា​ចំពោះហាបាគុក។ ទី​មួយ ទ្រង់​បាន​ធានា​ព្យាការី​នោះ​ថា ទី​បញ្ចប់​នឹង​មក​ដល់​ត្រូវ​ពេល។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ឥត​រា​រង់​ឡើយ» ទោះ​បី​ចំពោះ​ទស្សនៈ​របស់​មនុស្ស​លោក គឺ​ដូច​ជា​ថ្ងៃ​នោះ​បង្អង់​យូរ​ក៏​ដោយ។ (ហាបាគុក ២:៣) ទី​ពីរ ព្រះ​យេហូវ៉ា​បាន​រំឭកហាបាគុកថា៖ «មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ​សារ​សេចក្ដី​ជំនឿ​របស់​ខ្លួន»។ (ហាបាគុក ២:៤) នេះ​ជា​សេចក្ដី​ពិត​ដ៏​ប្រសើរ​ហើយ​ស្រួល​យល់​យ៉ាង​ណា​ទៅ​ហ្ន៎! អ្វី​ដែល​សំខាន់​បំផុត​មិន​មែន​ជា​ពេល​កំណត់​នៃ​ទី​បញ្ចប់​នោះ​ទេ ក៏​ប៉ុន្តែ​តើ​យើង​បន្ត​មាន​របៀប​រស់​នៅ​ដែល​ប្រកប​ដោយ​ជំនឿ​នោះ​ទៅ​វិញ​ឬ​ទេ?។

      ៩. តើ​យ៉ាង​ដូច​ម្ដេច​ដែល​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ដែល​ចេះ​ស្ដាប់​បង្គាប់ បាន​រស់​ជា​បន្ត​ដោយ​សេចក្ដី​ស្មោះ​ត្រង់​របស់​គេ (ក) នៅ​ឆ្នាំ​៦០៧ ម.​ស.យ. (ខ) ក្រោយ​ពី​ឆ្នាំ​៦៦ ស.យ. (គ) ហេតុ​អ្វី​បាន​ជា​សំខាន់ ដែល​យើង​ត្រូវ​ពង្រឹង​ជំនឿ​របស់​យើង?

      ៩ ពេល​ទី​ក្រុង​យេរូសាឡិម​ត្រូវ​បំផ្លាញ​នៅ​ឆ្នាំ​៦០៧ ម.​ស.យ. នោះ​ស្មៀន​របស់​លោកយេរេមាឈ្មោះ​បារូក អេបេឌ​-​មេលេក ហើយ​ពួក​រេកាប​ដ៏​ស្មោះ​ត្រង់ បាន​ឃើញ​ភាព​ពិត​ប្រាកដ​នៃ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ចំពោះហាបាគុក។ ពួក​គេ​បាន‹រស់​ជា​បន្ត›ដោយ​គេច​ផុត​ពី​សេចក្ដី​ហិន​វិនាស​ដ៏​គួរ​ឲ្យ​ខ្លាច​នៃ​ទី​ក្រុង​យេរូសាឡិម។ ហេតុ​អ្វី? ព្រះ​យេហូវ៉ា​បាន​ប្រទាន​រង្វាន់​ចំពោះ​ភាព​ស្មោះ​ត្រង់​របស់​គេ។ (យេរេមា ៣៥:១​-​១៩; ៣៩:១៥​-​១៨; ៤៣:៤​-​៧; ៤៥:១​-​៥) ស្រដៀង​គ្នា​ដែរ ពួក​គ្រីស្ទាន​សាសន៍ហេព្រើរនៅ​សតវត្ស​ទី​មួយ ច្បាស់​ជា​មាន​ប្រតិកម្ម​ល្អ​ចំពោះ​ដំបូន្មាន​របស់​ប៉ុល ដ្បិត​ពេល​ទ័ពរ៉ូមបាន​វាយលុក​យេរូសាឡិម​នៅ​ឆ្នាំ​៦៦ ស.យ. និង​រួច​មក​បាន​ដក​ថយ​ទៅ​វិញ​ដោយ​ហេតុ​ដែល​មិន​អាច​ពន្យល់​បាន នោះ​ពួក​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់​ទាំង​នោះ បាន​ស្ដាប់​តាម​ការ​ព្រមាន​របស់​ព្រះ​យេស៊ូ​ដែល​ឲ្យ​គេ​គេច​ចេញ។ (លូកា ២១:២០, ២១) ពួក​គេ​បាន​បន្ត​រស់​ដោយ​ព្រោះ​ភាព​ស្មោះ​ត្រង់​របស់​គេ។ យើង​ក៏​នឹង​បន្ត​រស់​ដែរ បើ​សិន​ជា​យើង​មាន​ចិត្ត​ស្មោះ​ត្រង់​ពេល​ដែល​ទី​បញ្ចប់​មក​ដល់។ តើ​នេះ​ជា​ហេតុ​ដ៏​សំខាន់​យ៉ាង​ណា​ទៅ​ហ្ន៎ ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង​នៅ​ឥឡូវ​នេះ!

  • ចូរឲ្យយើងជាពួកអ្នកដែលមានជំនឿ
    ទស្សនាវដ្ដីប៉មយាម ២០០០ | ១ មីនា
    • a ប៉ុល​បាន​ដក​ស្រង់​ចេញ​ពី​ហាបាគុក ២:៤ ពី​ការ​បក​ប្រែ​សេបទូជីន​ដែល​រួម​បញ្ចូល​ឃ្លា«បើ​អ្នក​ណា​ថយ​ទៅ​វិញ នោះ​ចិត្ត​អញ​គ្មាន​សេចក្ដី​អំណរ​ចំពោះ​អ្នក​នោះ​ទេ»។ ឃ្លា​ហ្នឹង​មិន​លេច​មក ក្នុង​ឯកសារ​សរសេរ​ភាសាហេព្រើរណា​ដែល​មាន​នៅ​បច្ចុប្បន្នកាល​នេះ​ទេ។ អ្នក​ខ្លះ​បាន​និយាយ​ថា​ការ​បក​ប្រែ​សេបទូជីន​នោះ មាន​មូលដ្ឋាន​ទៅ​លើ​ឯកសារ​សរសេរ​ជា​ភាសាហេព្រើរដែល​ឥឡូវ​គ្មាន​នៅ​ទៀត​ទេ។ យ៉ាង​ណា​ក៏​ដោយ ប៉ុល​បាន​រួម​បញ្ចូល​ឃ្លា​នេះ​ដោយ​មាន​អានុភាព​ពី​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ។ ដូច្នេះ គឺ​មាន​សេចក្ដី​អនុញ្ញាត​ពី​ព្រះ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក