បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចូរឲ្យគ្រប់គ្នាលើកដំកើងព្រះយេហូវ៉ា!
    ទស្សនាវដ្ដីប៉មយាម ១៩៩៧ | ១ មេសា
    • ១៩. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ចូល​រួម​ក្នុង​ការ​សម្រេច​នៃ​ហាកាយ ២:៦, ៧?

      ១៩ យើង​សប្បាយ​រីករាយ​ដោយ​មាន​ឯកសិទ្ធិ​ចូល​រួម​ក្នុង​ការ​សម្រេច​ទំនើប​នៃ​ហាកាយ ២:៦, ៧ ដែល​ថា៖ «ដ្បិត​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នៅ​តែ​បន្ដិច​ទៀត អញ​នឹង​អង្រួន​ទាំង​ផ្ទៃ​មេឃ​នឹង​ផែនដី ទាំង​សមុទ្រ នឹង​ទី​គោក​ផង ក៏​នឹង​អង្រួន​អស់​ទាំង​សាសន៍​ដែរ នោះ​ទី​គាប់​ចិត្ត​របស់​អស់​ទាំង​សាសន៍​នឹង​មក​ដល់ ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​បន្ទូល​ថា នៅ​គ្រា​នោះ អញ​នឹង​បំពេញ​វិហារ​នេះ ដោយ​សិរី​ល្អ»។ សេចក្ដី​លោភ​លន់ អំពើ​ពុក​រលួយ និង​សម្អប់ ឃើញ​មាន​ពាស​ពេញ​ពិភព​លោក​ក្នុង​សតវត្ស​ទី​២០​នេះ។ នេះ​ពិត​ជា​នៅ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​ហើយ ហើយ​ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម«អង្រួន»លោក​នេះ ដោយ​ចាត់​ឲ្យ​ស្មរបន្ទាល់​របស់​ទ្រង់​ទៅ‹ប្រកាស​ពី​ថ្ងៃ​សង​សឹក​របស់​ទ្រង់›។ (អេសាយ ៦១:២) ការ​អង្រួន​ដំបូង​នេះ​នឹង​ឡើង​ដល់​កំពូល​នៅ​ពេល​ដែល​លោកីយ៍​នេះ​ទទួល​ការ​ហិន​វិនាស​នៅ​អើម៉ាគេដូន។ ប៉ុន្តែ​មុន​នឹង​គ្រា​នោះ​មក​ដល់ ព្រះ​យេហូវ៉ា​កំពុង​តែ​ប្រមូល‹ទី​គាប់​ចិត្ត​របស់​អស់​ទាំង​សាសន៍›ឲ្យ​ចូល​បំរើ​ទ្រង់—គឺ​ជា​មនុស្ស​សុភាពរាបសា​ដែល​មាន​លក្ខណៈ​ដូច​ចៀម។ (យ៉ូហាន ៦:៤៤) «ហ្វូង​ធំ»នេះ​ឥឡូវ​កំពុង «បំរើ​ទ្រង់» នៅ​ទី​លាន​ផែនដី​នៃ​ដំណាក់​សំរាប់​ថ្វាយ​បង្គំ​របស់​ទ្រង់។—វិវរណៈ ៧:៩, ១៥

  • សិរីល្អដ៏ធំធេងនៃដំណាក់របស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាម ១៩៩៧ | ១ មេសា
    • សិរី​ល្អ​ដ៏​ធំ​ធេង​នៃ​ដំណាក់​របស់​ព្រះ​យេហូវ៉ា

      «ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​បន្ទូល​ថា ‹នៅ​គ្រា​នោះ អញ​នឹង​បំពេញ​វិហារ​នេះ ដោយ​សិរី​ល្អ›»។—ហាកាយ ២:៧

      ១. តើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជាប់​ទាក់​ទង​ជា​មួយ​នឹង​ជំនឿ​និង​ការ​ប្រព្រឹត្ត​យ៉ាង​ណា?

      កាល​កំពុង​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​បាន​ជួប​ស្ត្រី​ម្នាក់​ខាង​សាសនា​ភិន្ដាកុស ដែល​មាន​ប្រសាសន៍​ថា៖ ‹យើង​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ ប៉ុន្តែ​អ្នក​ជា​ពួក​ដែល​ធ្វើ​កិច្ច​ការ​ផ្សាយ›។ រួច​គេ​បាន​ពន្យល់​ប្រាប់​នាង​យ៉ាង​សុភាព​ថា ពួក​អ្នក​ដែល​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ ជា​ធម្មតា មាន​ចិត្ត​ប្រទាក់​ប្រទាញ​ចង់​ធ្វើ​កិច្ច​ការ​របស់​ព្រះ។ យ៉ាកុប ២:១៧ ចែង​ថា៖ «សេចក្ដី​ជំនឿ​ក៏​បែប​ដូច្នោះ​ដែរ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់​នៅ​តែ​ឯង»។ ដោយ​មាន​ជំនួយ​ពី​ព្រះ​វិញ្ញាណ​របស់​ព្រះ ស្មរបន្ទាល់​របស់​ទ្រង់​បាន​បណ្ដុះ​ឲ្យ​មាន​ជំនឿ​ដ៏​មុត​មាំ ហើយ​ទ្រង់​បាន ‹បំពេញ​ដំណាក់​របស់​ទ្រង់​ដោយ​សិរី​ល្អ› ដោយ​បាន​ចាត់​ពួក​គេ​ឲ្យ​ធ្វើ​កិច្ច​ការ​សុចរិត​នេះ—គឺ​ជា ‹ការ​ផ្សាយ​ប្រកាស​ដំណឹង​ល្អ​នេះ ដែល​សម្ដែង​ពី​ព្រះ​រាជាណាចក្រ​ទូទៅ​គ្រប់​ក្នុង​លោកីយ៍ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍›។ កាល​ណា​ព្រះ​យេហូវ៉ា​ពេញ​ព្រះ​ទ័យ​ថា​កិច្ច​ការ​នេះ​បាន​សម្រេច​ហើយ «នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។—ម៉ាថាយ ២៤:១៤

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក