បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចូរនៅក្នុងចន្លោះភ្នំរបស់ព្រះយេហូវ៉ាដើម្បីទទួលការការរពីលោក
    ទស្សនាវដ្ដីប៉មយាម ២០១៣ | ១៥ កុម្ភៈ
    • ៨​. ​(​ក​) ក្នុង​គម្ពីរ តើ​ភ្នំ​អាច​ជា​តំណាង​អ្វី? (​ខ​) តើ​«​ភ្នំដើមអូលីវ​»​ជា​តំណាង​អ្វី?

      ៨ យើង​បាន​ដឹង​ថា ក្នុង​ទំនាយ​នេះ ​«​ទី​ក្រុង​»​នេះ​ឬ​យេរូសាឡិម​ជា​តំណាង​រាជាណាចក្រ​ព្រះ។ ដូច្នេះ តើ​«​ភ្នំដើមអូលីវ​ដែល​នៅ​ប្រឈម​នឹង​ក្រុង​យេរូសាឡិម​»​ជា​តំណាង​អ្វី? តើ​តាម​របៀប​ណា​ភ្នំ​នោះ​នឹង​ត្រូវ​«​ពុះ​ញែក​ជា​២​នៅ​ចំ​ពាក់​កណ្ដាល​»​ ហើយ​ក្លាយ​ទៅ​ជា​ភ្នំ​ពីរ? ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​ភ្នំ​នោះ​ជា​«​ភ្នំ​របស់​អញ​»​? (​សូម​អាន សាការី ១៤:៣​-​៥​) ក្នុង​គម្ពីរ​ភ្នំ​អាច​ជា​តំណាង​រាជាណាចក្រ​ឬ​រដ្ឋាភិបាល។ ហេតុ​នេះ គម្ពីរ​ច្រើន​តែ​ចែង​ថា ពរ​និង​ការ​ការពារ​គឺ​មក​ពី​ព្រះ​នៃ​ភ្នំ​នោះ។ (​ទំនុក. ៧២:៣; អេ. ២៥:៦, ៧​) ដូច្នេះ ភ្នំដើមអូលីវ​ជា​តំណាង​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​ទៅ​លើ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្កើត។

  • ចូរនៅក្នុងចន្លោះភ្នំរបស់ព្រះយេហូវ៉ាដើម្បីទទួលការការរពីលោក
    ទស្សនាវដ្ដីប៉មយាម ២០១៣ | ១៥ កុម្ភៈ
    • ការ​រត់​ទៅ​ចន្លោះ​ភ្នំ​ចាប់​ផ្ដើម​ហើយ!

      ១១, ១២​. ​(​ក​) តើ​រាស្ត្រ​របស់​ព្រះ​បាន​ចាប់​ផ្ដើម​រត់​ទៅ​ចន្លោះ​ភ្នំ​នោះ​នៅ​ពេល​ណា? (​ខ​) តើ​អ្វី​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ការពារ​រាស្ត្រ​របស់​លោក?

      ១១ លោក​យេស៊ូ​បាន​ព្រមាន​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ប្រជាជាតិ​ទាំង​ឡាយ​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​សារ​អ្នក​កាន់​តាម​ខ្ញុំ​»។ (​ម៉ាថ. ២៤:៩​) ការ​ស្អប់​នេះ​គឺ​កាន់​តែ​ខ្លាំង​ឡើង​ជា​ពិសេស​តាំង​ពី​ឆ្នាំ​១៩១៤ ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក​នេះ។ ទោះ​ជា​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​១ សត្រូវ​របស់​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថាន​សួគ៌​បាន​វាយ​ប្រហារ​យ៉ាង​ឃោរឃៅ​ទៅ​លើ​ពួក​គាត់​ក៏​ដោយ ពួក​គេ​មិន​អាច​បំផ្លាញ​ក្រុម​អ្នក​ស្មោះ​ត្រង់​ទាំង​នោះ​បាន​ឡើយ។ នៅ​ឆ្នាំ​១៩១៩​ពួក​គាត់​បាន​ត្រូវ​រំដោះ​ចេញ​ពី​កណ្ដាប់​ដៃ​នៃ​បាប៊ីឡូន​ដ៏​ខ្លាំងក្លា ដែល​ជា​សាសនា​មិន​ពិត​ទាំង​អស់។ (​បប. ១១:១១, ១២​)​a គឺ​នៅ​ឆ្នាំ​នោះ​ហើយ​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​រត់​ទៅ​ចន្លោះ​ភ្នំ​នោះ។

      ១២ តាំង​ពី​ឆ្នាំ​១៩១៩ ព្រះ​យេហូវ៉ា​បាន​បន្ត​ការពារ​អ្នក​គោរព​ប្រណិប័តន៍​ពិត​នៅ​គ្រប់​កន្លែង​នៅ​ផែនដី។ អស់​ជា​ច្រើន​ទសវត្សរ៍ រដ្ឋាភិបាល​ជា​ច្រើន​បាន​ព្យាយាម​បញ្ឈប់​សាក្សី​ព្រះ​យេហូវ៉ា​មិន​ឲ្យ​ផ្សព្វ​ផ្សាយ​ឬ​បាន​ដាក់​បម្រាម​លើ​សៀវភៅ​របស់​ពួក​គេ។ នេះ​កំពុង​កើត​ឡើង​នៅ​ប្រទេស​ខ្លះ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ទាំង​នេះ​បំផ្លាញ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើយ។ ទោះ​ជា​រដ្ឋាភិបាល​របស់​មនុស្ស​ប្រហែលជា​ធ្វើ​អ្វី​ក៏​ដោយ ព្រះ​យេហូវ៉ា​នឹង​បន្ត​ប្រើ​ឫទ្ធានុភាព​ដ៏​ខ្លាំងក្លា​បំផុត​របស់​លោក​ដើម្បី​ការពារ​រាស្ត្រ​របស់​លោក។—ចោ. ១១:២

      ១៣​. តើ​តាម​របៀប​ណា​យើង​នៅ​ក្នុង​ចន្លោះ​ភ្នំ​របស់​ព្រះ​យេហូវ៉ា​ដែល​ការពារ​យើង ហើយ​ហេតុ​អ្វី​ឥឡូវ​នេះ​ការ​ធ្វើ​ដូច្នោះ​គឺ​សំខាន់​ជាង​មុន​ទៅ​ទៀត?

      ១៣ បើ​យើង​កាន់​ខ្ជាប់​តាម​ព្រះ​យេហូវ៉ា ហើយ​កាន់​ជំហរ​មាំ​មួន​ក្នុង​សេចក្ដី​ពិត លោក​និង​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​របស់​លោក​នឹង​បំពេញ​ភារកិច្ច​របស់​លោក ហើយ​ព្រះ​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ឬ​អ្វី​ក៏​ដោយ ‹ឆក់​យក​យើង​ពី​ដៃ​របស់​លោក›​ឡើយ។ (​យ៉ូន. ១០:២៨, ២៩​) ព្រះ​យេហូវ៉ា​ប្រុង​ប្រៀប​ផ្ដល់​ជំនួយ​អ្វី​ក៏​ដោយ​ដែល​យើង​ត្រូវ​ការ​ដើម្បី​យើង​អាច​ស្ដាប់​បង្គាប់​លោក​ជា​មហាក្សត្រ​សកល​លោក និង​អាច​រក្សា​ភក្ដីភាព​ចំពោះ​រាជាណាចក្រ​របស់​មេស្ស៊ី។ ជា​ការ​សំខាន់​ណាស់​ដែល​យើង​នៅ​ក្នុង​ចន្លោះ​ភ្នំ​ដែល​ការពារ​យើង ពី​ព្រោះ​ចន្លោះ​ភ្នំ​នោះ​នឹង​មាន​អត្ថន័យ​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​អ្នក​គោរព​ប្រណិប័តន៍​ពិត ក្នុង​អំឡុង​គ្រា​ទុក្ខវេទនា​ជា​ខ្លាំង​ដែល​កំពុង​ឆ្ពោះ​មក​យ៉ាង​លឿន។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក