-
តើអ្វីដែលព្រះបានបើកបង្ហាញឲ្យសាការីឃើញក្នុងគំនិតជាប់ទាក់ទងនឹងអ្នកយ៉ាងដូចម្ដេច?ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០១៧ | តុលា
-
-
១៦. (ក) តើអ្វីបានកើតឡើងចំពោះកញ្ឆេ? (សូមមើលរូបភាពទី៣នៅដើមអត្ថបទ) (ខ) តើស្ត្រីដែលមានស្លាបបានយកកញ្ឆេនោះទៅទីណា?
១៦ បន្ទាប់មក សាការីបានឃើញស្ត្រីពីរនាក់ដែលមានស្លាបរឹងដូចជាសត្វកុកដ៏ធំម្យ៉ាង។ (សូមអាន សាការី ៥:៩-១១) ស្ត្រីទាំងនេះគឺខុសគ្នាទាំងស្រុងពីស្ត្រីដ៏អាក្រក់ដែលនៅក្នុងកញ្ឆេ។ ដោយប្រើស្លាបដ៏រឹងមាំរបស់ពួកគេ ពួកគេបានលើកកញ្ឆេដែលមាន«អំពើអាក្រក់»នៅខាងក្នុង ហើយហើរទៅ។ តើពួកគេបានយកស្ត្រីនោះទៅកន្លែងណា? ពួកគេបានយកកញ្ឆេនោះទៅ«ស្រុកស៊ីណើរ»ឬបាប៊ីឡូន។ ហេតុអ្វីពួកគេបានយកនាងទៅទីនោះ?
១៧, ១៨. (ក) ហេតុអ្វីបាប៊ីឡូនជា«កន្លែង»សមត្រឹមត្រូវសម្រាប់«អំពើអាក្រក់»? (ខ) តើអ្នកតាំងចិត្តធ្វើអ្វី?
១៧ ជនជាតិអ៊ីស្រាអែលដែលរស់នៅសម័យសាការីបានយល់អំពីមូលហេតុដែលការយក«អំពើអាក្រក់»ទៅបាប៊ីឡូនគឺសមត្រឹមត្រូវ។ ពួកគេបានដឹងថា ទីនោះគឺជាក្រុងដ៏អាក្រក់ដែលពោរពេញទៅដោយអំពើប្រាសចាកសីលធម៌និងការគោរពប្រណិប័តន៍ព្រះមិនពិត។ សាការីនិងជនជាតិយូដាឯទៀតដែលធ្លាប់រស់នៅទីនោះ បានព្យាយាមតយុទ្ធជារៀងរាល់ថ្ងៃនឹងឥទ្ធិពលពីសាសនាមិនពិតដែលនៅទីនោះ។ ដូច្នេះ អ្វីនេះដែលសាការីបានឃើញក្នុងគំនិតបានធានាថាព្រះយេហូវ៉ានឹងធ្វើឲ្យការគោរពប្រណិប័តន៍លោកស្អាតស្អំជានិច្ច។
១៨ អ្វីដែលសាការីបានឃើញក្នុងគំនិតក៏បានរំលឹកជនជាតិយូដាថា ពួកគេក៏មានភារកិច្ចធ្វើឲ្យការគោរពប្រណិប័តន៍របស់ពួកគេបរិសុទ្ធជានិច្ច។ អំពើអាក្រក់មិនត្រូវអនុញ្ញាតឲ្យមានក្នុងចំណោមរាស្ត្ររបស់ព្រះទេ។ សព្វថ្ងៃនេះ ព្រះយេហូវ៉ាបានទាញនាំយើងឲ្យចូលក្នុងអង្គការដ៏ស្អាតស្អំរបស់លោក ដែលជាកន្លែងដែលយើងទទួលសេចក្ដីស្រឡាញ់និងការការពារពីលោក។ យើងម្នាក់ៗមានភារកិច្ចជួយរក្សាភាពស្អាតស្អំក្នុងអង្គការនេះ។ អំពើអាក្រក់មិនត្រូវមានក្នុងចំណោមរាស្ត្ររបស់ព្រះយេហូវ៉ាឡើយ។
-