បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចូរឲ្យមានសេចក្ដីស្រឡាញ់គ្នា ជាបងប្អូនជានិច្ច!
    ទស្សនាវដ្ដីប៉មយាម ១៩៩៧ | ១ វិច្ឆិកា
    • ៥. តើ​តាម​របៀប​ណា​ដែល​យើង​ដឹង​ថា ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​អាណិត​អាសូរ?

      ៥ តើ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​អាណិត​អាសូរ​ទេ? ប្រាកដ​ហើយ។ ជា​ឧទាហរណ៍ យើង​អាន​អំពី​សេចក្ដី​ទុក្ខ​វេទនា​នៃ​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់ ថា៖ «ក្នុង​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ នោះ​ទ្រង់​ក៏​រង​ទុក្ខ​ដែរ»។ (អេសាយ ៦៣:៩) ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ទត​បញ្ហា​របស់​គេ​ទេ ទ្រង់​មាន​ព្រះ​ទ័យ​រួម​ទុក្ខ​សំរាប់​រាស្ត្រ។ ចំពោះ​ការ​មាន​ទុក្ខ​យ៉ាង​ណា គឺ​បាន​ពន្យល់​ដោយ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ផ្ទាល់​ដល់​រាស្ត្រ​ទ្រង់ ដែល​បាន​កត់​ទុក​មក​ក្នុង​សាការី ២:៨៖ «អ្នក​ណា​ដែល​ពាល់​ឯង​រាល់​គ្នា នោះ​គឺ​ជា​ពាល់​ដល់​ប្រស្រី​ព្រះ​នេត្រ​នៃ​ទ្រង់​ហើយ»។a អ្នក​ធ្វើ​អត្ថាធិប្បាយ​ម្នាក់​កត់​សម្គាល់​ចំពោះ​ខ​នេះ​ថា៖ «ភ្នែក​ជា​រចនា​សម្ព័ន្ធ​ដ៏​ស្មុគ​ស្មាញ ហើយ​ដ៏​ប្រណិត​មួយ​នៃ​រូប​កាយ​មនុស្ស។ ហើយ​រន្ធ​ប្រស្រី​នៃ​ភ្នែក—រន្ធ​ដែល​ឲ្យ​រស្មី​ចូល​សំរាប់​ចក្ខុ​ការ​នោះ—គឺ​ជា​ចំណែក​មួយ​ក្នុង​រចនា​សម្ព័ន្ធ​នោះ ដែល​ឆាប់​មាន​ប្រតិកម្ម​ជាង​គេ ព្រម​ទាំង​សំខាន់​បំផុត​មួយ​ដែរ។ គ្មាន​អ្វី​មួយ​ដែល​អាច​ពន្យល់​ឲ្យ​បាន​ច្បាស់​នៃ​ការ​មើល​ថែ​រក្សា​ដ៏​ថ្នាក់​ថ្នម​នៃ​ព្រះ​យេហូវ៉ា ចំពោះ​អ្វី​ដែល​ទ្រង់​ស្រឡាញ់​នោះ​ឡើយ»។

  • ចូរឲ្យមានសេចក្ដីស្រឡាញ់គ្នា ជាបងប្អូនជានិច្ច!
    ទស្សនាវដ្ដីប៉មយាម ១៩៩៧ | ១ វិច្ឆិកា
    • a សេចក្ដី​បក​ប្រែ​គម្ពីរ​ខ្លះ ឲ្យ​យោបល់​ថា​នៅ​ទី​នេះ ដែល​ថា បុគ្គល​ដែល​ប៉ះ​រាស្ត្រ​របស់​ព្រះ គឺ​ប៉ះ​ភ្នែក​របស់​អ៊ីស្រាអែល ឬ​ប៉ះ​ភ្នែក​គេ​ផ្ទាល់ មិន​មែន​ប៉ះ​ភ្នែក​របស់​ព្រះ​ទេ។ កំហុស​នេះ​បាន​មក​ពី​ពួក​ស្ក្រែប​ក្នុង​មជ្ឈិម​សម័យ ក្នុង​ការ​ខំ​ខ្នះ​ខ្នែង​ដ៏​ខុស​របស់​គេ បាន​ប្ដូរ​បទ​គម្ពីរ ដែល​គេ​ចាត់​ទុក​ថា​ជា​ការ​ឥត​គោរព ហើយ​ក៏​បាន​ផ្លាស់​ប្ដូរ​ខ​នេះ។ ដោយ​ហេតុ​នេះ ពួក​គេ​បាន​ធ្វើ​ឲ្យ​ស្រអាប់​នូវ​ភាព​យល់​ចិត្ត​របស់​ព្រះ​យេហូវ៉ា​ផ្ទាល់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក