បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «សូមប្រាប់យើង តើការទាំងនេះនឹងកើតឡើងនៅពេលណា?»
    ទស្សនាវដ្ដីប៉មយាម ២០១៣ | ១៥ កក្កដា
    • ១៦​. តើ​ខ​គម្ពីរ​ណា​ទៀត​ដែល​បាន​រៀប​រាប់​អំពី​ការ​មក​របស់​លោក​យេស៊ូ?

      ១៦ ស្តី​អំពី​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បម្រើ​នោះ​មាន​សុភមង្គល​ហើយ! ប្រសិនបើ​ម្ចាស់​មក​ដល់​ហើយ​ឃើញ​ថា​គាត់​កំពុង​ធ្វើ​ដូច្នោះ​មែន​»។ ក្នុង​ឧទាហរណ៍​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ដែល​ស្ត្រី​ទាំង​នោះ​ចេញ​ទៅ​ទិញ​ប្រេង នោះ​កូន​កំលោះ​បាន​មក​ដល់​»។ ក្នុង​ឧទាហរណ៍​អំពី​ប្រាក់​ថាលិន លោក​យេស៊ូ​រៀប​រាប់​ថា​៖ ​«​លុះ​យូរ​ក្រោយ​មក ម្ចាស់​របស់​ខ្ញុំ​បម្រើ​ទាំង​នោះ​បាន​មក​ដល់​»។ ក្នុង​ឧទាហរណ៍​ដដែល​នោះ ម្ចាស់​នោះ​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​ត្រឡប់​មក​វិញ​ខ្ញុំ​អាច​ទទួល​ប្រាក់​របស់​ខ្ញុំ​»។ (​ម៉ាថ. ២៤:៤៦; ២៥:១០, ១៩, ២៧​) តើ​បទ​គម្ពីរ​យោង​ទាំង​បួន​នេះ​ស្តី​អំពី​ការ​មក​របស់​លោក​យេស៊ូ​សំដៅ​លើ​គ្រា​មួយ​ណា?

      ១៧​. តើ​យើង​ធ្លាប់​ប្រាប់​យ៉ាង​ណា​ស្តី​អំពី​ការ​មក​របស់​លោក​យេស៊ូ​ដែល​បាន​រៀប​រាប់​នៅ​ម៉ាថាយ ២៤:៤៦?

      ១៧ កាល​ពី​មុន យើង​បាន​សរសេរ​ក្នុង​សៀវភៅ​របស់​យើង​ថា ខ​គម្ពីរ​យោង​ទាំង​បួន​ចុង​ក្រោយ​នេះ​ជាប់​ទាក់​ទង​នឹង​ការ​មក​របស់​លោក​យេស៊ូ​នៅ​ឆ្នាំ​១៩១៨។ ជា​ឧទាហរណ៍ សូម​ពិចារណា​ការ​បញ្ជាក់​របស់​លោក​យេស៊ូ​អំពី​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ (​សូម​អាន ម៉ាថាយ ២៤:៤៥​-​៤៧​) យើង​បាន​យល់​ថា ការ​«​មក​ដល់​»​ដែល​បាន​រៀប​រាប់​នៅ​ខ​៤៦ គឺ​ជាប់​ទាក់​ទង​នឹង​ពេល​វេលា​ដែល​លោក​យេស៊ូ​បាន​មក​នៅ​ឆ្នាំ​១៩១៨ ដើម្បី​ត្រួត​ពិនិត្យ​ស្ថានភាព​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង ហើយ​បាន​យល់​ថា ការ​តែង​តាំង​ខ្ញុំ​បម្រើ​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​លោក​ម្ចាស់​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩១៩។ (​ម៉ាឡ. ៣:១​) ប៉ុន្តែ​ការ​ពិចារណា​ថែម​ទៀត​អំពី​ទំនាយ​របស់​លោក​យេស៊ូ​បង្ហាញ​ថា យើង​ត្រូវ​កែ​តម្រូវ​ការ​យល់​ដឹង​របស់​យើង​អំពី​ពេល​វេលា​ដែល​ផ្នែក​ខ្លះ​នៃ​ទំនាយ​របស់​លោក​យេស៊ូ​នឹង​ត្រូវ​សម្រេច។ ហេតុ​អ្វី​ដូច្នេះ?

      ១៨​. ពេល​ពិចារណា​ទំនាយ​របស់​លោក​យេស៊ូ​ទាំង​មូល តើ​នាំ​ឲ្យ​យើង​សន្និដ្ឋាន​យ៉ាង​ណា​អំពី​ការ​មក​របស់​លោក​យេស៊ូ?

      ១៨ ក្នុង​ខ​គម្ពីរ​ទាំង​ប៉ុន្មាន​មុន​ម៉ាថាយ ២៤:៤៦ ពាក្យ​«​មក​»​តែង​តែ​សំដៅ​លើ​ពេល​ដែល​លោក​យេស៊ូ​មក​ដើម្បី​ប្រកាស​អំពី​ការ​វិនិច្ឆ័យ​ទោស​និង​ដើម្បី​ដាក់​ទោស​មនុស្ស​ទុច្ចរិត​ក្នុង​អំឡុង​គ្រា​ទុក្ខវេទនា​ជា​ខ្លាំង។ (​ម៉ាថ. ២៤:៣០, ៤២, ៤៤​) ម្យ៉ាង​ទៀត ដូច​ដែល​យើង​បាន​ពិចារណា​នៅ​វគ្គ​១២ ការ​«​មក​»​របស់​លោក​យេស៊ូ​ដែល​បាន​រៀប​រាប់​នៅ​ម៉ាថាយ ២៥:៣១ សំដៅ​លើ​គ្រា​តែ​មួយ គឺ​គ្រា​វិនិច្ឆ័យ​នៅ​អនាគត។ ដូច្នេះ​ជា​ការ​សម​ហេតុ​ផល​ដែល​យើង​សន្និដ្ឋាន​ថា ការ​«​មក​»​របស់​លោក​យេស៊ូ​ដើម្បី​តែង​តាំង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​លោក ដែល​បាន​រៀប​រាប់​នៅ​ម៉ាថាយ ២៤:៤៦, ៤៧ ក៏​ជាប់​ទាក់​ទង​នឹង​ការ​មក​របស់​លោក​នៅ​ពេល​អនាគត​ដែរ គឺ​ក្នុង​អំឡុង​គ្រា​ទុក្ខវេទនា​ជា​ខ្លាំង។f មែន​ហើយ ការ​ពិចារណា​ទំនាយ​របស់​លោក​យេស៊ូ​ទាំង​មូល បញ្ជាក់​ច្បាស់​ថា​ខ​គម្ពីរ​យោង​ទាំង​៨ អំពី​ការ​មក​របស់​លោក​យេស៊ូ គឺ​ជាប់​ទាក់​ទង​នឹង​ការ​វិនិច្ឆ័យ​នៅ​ពេល​អនាគត​ក្នុង​អំឡុង​គ្រា​ទុក្ខវេទនា​ជា​ខ្លាំង។

  • «សូមប្រាប់យើង តើការទាំងនេះនឹងកើតឡើងនៅពេលណា?»
    ទស្សនាវដ្ដីប៉មយាម ២០១៣ | ១៥ កក្កដា
    • e វគ្គ​១៥: ពាក្យ​«​មក​»​និង​ពាក្យ​«​មក​ដល់​»​បក​ប្រែ​មក​ពី​កិរិយា​ស័ព្ទ​ក្រិច​តែ​មួយ​គឺ​ពាក្យ​អឺខូម៉ាអ៊ី។

      f វគ្គ​១៨: ដូច​យើង​បាន​រៀន ពាក្យ​ក្រិច​ដែល​បាន​បក​ប្រែ​ថា​«​មក​ដល់​»​នៅ​ម៉ាថាយ ២៤:៤៦ គឺ​មក​ពី​កិរិយា​ស័ព្ទ​ក្រិច​តែ​មួយ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​មក​»​នៅ​ម៉ាថាយ ២៤:៣០, ៤២, ៤៤។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក