-
សំណួរពីអ្នកអានទស្សនាវដ្ដីប៉មយាម ២០១៤ | ១៥ ធ្នូ
-
-
នៅយេរេមា ៣១:១៥ យើងអានថា៖ «ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា៖ ‹មានឮសូរសំឡេងនៅរ៉ាម៉ា ជាសូរទំនួញនឹងសូរយំយ៉ាងជូរចត់គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមកំសាន្តចិត្តពីដំណើរកូនសោះ ដ្បិតវាវិនាសបាត់ហើយ›»។
-
-
សំណួរពីអ្នកអានទស្សនាវដ្ដីប៉មយាម ២០១៤ | ១៥ ធ្នូ
-
-
ទោះជាយ៉ាងណាក៏ដោយ ពាក្យរបស់យេរេមាអំពីការយំសោករបស់រ៉ាជែលចំពោះកូនប្រុសៗរបស់នាងគឺជាទំនាយ។ ពាក្យទាំងនេះសំដៅលើអ្វីដែលបានកើតឡើងរាប់រយឆ្នាំក្រោយមក ពេលលោកយេស៊ូជាក្មេងតូច។ ស្តេចហេរ៉ូឌបានបង្គាប់ថា នៅក្រុងបេថ្លេហិមដែលនៅខាងត្បូងក្រុងយេរូសាឡិម កូនប្រុសទាំងអស់ដែលមានអាយុចាប់ពី២ឆ្នាំចុះត្រូវសម្លាប់។ សូមស្រមៃគិតអំពីសំឡេងឈឺចាប់របស់ម្ដាយទាំងនោះដែលកំពុងយំ ដោយសារកូនប្រុសៗរបស់ពួកគេបានស្លាប់ ឬបាន«វិនាសបាត់»។ គឺហាក់ដូចជាសំឡេងទាំងនោះអាចឮរហូតដល់ក្រុងរ៉ាម៉ា ដែលនៅខាងជើងក្រុងយេរូសាឡិម។—ម៉ាថាយ ២:១៦-១៨
ដូច្នេះ ទាំងសម័យយេរេមាទាំងសម័យលោកយេស៊ូ ពាក្យដែលថារ៉ាជែល«យំនឹងកូននាង»បានត្រូវប្រើដើម្បីរៀបរាប់អំពីទុក្ខព្រួយរបស់ម្ដាយជនជាតិយូដា ដោយសារកូនរបស់ពួកគេបានស្លាប់។ ពួកអ្នកដែលបានស្លាប់ ហើយបានទៅ«ស្រុករបស់ខ្មាំងសត្រូវ»ពោលគឺសេចក្ដីស្លាប់ អាចនឹងត្រឡប់មកវិញពេលមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។—យេរេមា ៣១:១៦; កូរិនថូសទី១ ១៥:២៦
-