បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យ៉ូហានដែលជាអ្នកជ្រមុជទឹករៀបចំផ្លូវ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • យ៉ូហាន​គឺ​ជា​បុរស​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ទាំង​ការ​ស្លៀក​ពាក់ ទាំង​ពាក្យ​សម្ដី​ផង​ដែរ។ គាត់​មាន​សម្លៀក​បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ ឯ​ខ្សែ​ក្រវាត់​ធ្វើ​ពី​ស្បែក ហើយ​អាហារ​របស់​គាត់​គឺ​ជា​សត្វ​កណ្ដូប​និង​ទឹក​ឃ្មុំ​ព្រៃ។ តើ​គាត់​កំពុង​ផ្សាយ​អំពី​អ្វី? គាត់​ផ្សាយ​ថា​៖ ​«​ចូរ​ប្រែ​ចិត្ត ពី​ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ជិត​ដល់​ហើយ​»។—ម៉ាថាយ ៣:២

      ដំណឹង​របស់​យ៉ូហាន​ធ្វើ​ឲ្យ​អ្នក​ដែល​មក​ស្ដាប់​គាត់​រំភើប​ចិត្ត។ មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់​ថា​ពួក​គេ​ត្រូវ​ប្រែ​ចិត្ត ពោល​គឺ​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ ហើយ​លែង​ពេញ​ចិត្ត​នឹង​របៀប​រស់​នៅ​ដែល​ពួក​គេ​ធ្លាប់​មាន​នៅ​អតីតកាល។ អ្នក​ដែល​មក​ស្ដាប់​យ៉ូហាន ពួក​គេ​មក​ពី‹ក្រុង​យេរូសាឡិម និង​តំបន់​យូឌា ព្រម​ទាំង​តំបន់​ជនបទ​ក្បែរ​ទន្លេ​យ៉ូដាន់›។ (​ម៉ាថាយ ៣:៥​) មនុស្ស​ជា​ច្រើន​ដែល​ចេញ​មក​ជួប​យ៉ូហាន​បាន​ប្រែ​ចិត្ត​មែន ហើយ​គាត់​បាន​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ​នៅ​ឯ​ទន្លេ​យ៉ូដាន់។ ហេតុ​អ្វី​គាត់​ធ្វើ​ដូច្នេះ?

  • យ៉ូហានដែលជាអ្នកជ្រមុជទឹករៀបចំផ្លូវ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • ដូច្នេះ ជា​ការ​សម​ត្រឹម​ត្រូវ​ដែល​យ៉ូហាន​ផ្សាយ​ថា​៖ ​«​ចូរ​ប្រែ​ចិត្ត ពី​ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ជិត​ដល់​ហើយ​»។ (​ម៉ាថាយ ៣:២​) ដំណឹង​នេះ​បញ្ជាក់​ជា​សាធារណៈ​ថា កិច្ច​បម្រើ​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​ព្រះ​យេហូវ៉ា​នឹង​តែង​តាំង​ជា​ស្តេច គឺ​ហៀបនឹង​ចាប់​ផ្ដើម​ហើយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក