បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • មនុស្សមួយក្រុមដែលជាអ្នកផ្សព្វផ្សាយ: អ្នកបម្រើដែលប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
    • បុរសម្នាក់ប្រទះឃើញកំណប់ទ្រព្យនៅឯវាល

      ដូច​បុរស​ម្នាក់​ត្រេក​អរ​ពេល​ប្រទះ​ឃើញ​កំណប់​ទ្រព្យ គ្រិស្ត​សាសនិក​រីក​រាយ​ក្រៃ​លែង​ពេល​រក​ឃើញ​សេចក្ដី​ពិត​អំពី​រាជាណាចក្រ (​សូម​មើល​វគ្គ​២០​)

      ២០​. តើ​ឧទាហរណ៍​អំពី​កំណប់​ទ្រព្យ​បញ្ជាក់​យ៉ាង​ដូច​ម្ដេច​ថា អ្នក​កាន់​តាម​លោក​យេស៊ូ​នឹង​ស្វែងរក​រាជាណាចក្រ​ជា​មុន ដូច​លោក​បាន​ទូន្មាន​នោះ?

      ២០ លោក​យេស៊ូ​បាន​ជ្រាប​ថា អ្នក​កាន់​តាម​លោក​នឹង​ស្វែងរក​រាជាណាចក្រ​ជា​មុន ដូច​លោក​បាន​ទូន្មាន។ សូម​ពិចារណា​ឧទាហរណ៍​របស់​លោក​ស្តី​អំពី​កំណប់​ទ្រព្យ​ក្នុង​វាល។ (​សូម​អាន ម៉ាថាយ ១៣:៤៤​) ក្នុង​ឧទាហរណ៍​នោះ កសិករ​ម្នាក់​ប្រទះ​ឃើញ​កំណប់​ទ្រព្យ​ក្នុង​វាល។ កសិករ​នោះ​ដឹង​ភ្លាម​ថា ទ្រព្យ​នោះ​មាន​តម្លៃ។ តើ​គាត់​បាន​ធ្វើ​យ៉ាង​ណា? គម្ពីរ​ចែង​ថា​៖ ​«​ដោយ​សារ​គាត់​ត្រេក​អរ​ជា​ខ្លាំង ក៏​ទៅ​លក់​អ្វី​ៗ​ដែល​គាត់​មាន ហើយ​ទិញ​វាល​នោះ​»។ តើ​យើង​អាច​ទាញ​យក​មេរៀន​អ្វី​ពី​ឧទាហរណ៍​នេះ? ពេល​ដែល​យើង​រក​ឃើញ​សេចក្ដី​ពិត​អំពី​រាជាណាចក្រ ហើយ​យល់​តម្លៃ​នៃ​សេចក្ដី​ពិត​នោះ យើង​សប្បាយ​ចិត្ត​ធ្វើ​ការ​លះ​បង់​ណា​ក៏​ដោយ​ដែល​ចាំ​បាច់ ដើម្បី​យើង​អាច​ទុក​រាជាណាចក្រ​ជា​អ្វី​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។d

  • មនុស្សមួយក្រុមដែលជាអ្នកផ្សព្វផ្សាយ: អ្នកបម្រើដែលប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
    • d លោក​យេស៊ូ​បាន​បញ្ជាក់​ចំណុច​ដូច​គ្នា ក្នុង​ឧទាហរណ៍​ស្តី​អំពី​អ្នក​ធ្វើ​ដំណើរ​ជួញ​ដូរ​ម្នាក់ ដែល​កំពុង​រក​គជ់​ខ្យង​ល្អ​វិសេស។ លុះ​រក​ឃើញ​ហើយ គាត់​លក់​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន ហើយ​ទិញ​គជ់​ខ្យង​នោះ។ (​ម៉ាថ. ១៣:៤៥, ៤៦​) ឧទាហរណ៍​ទាំង​ពីរ​នេះ​បង្រៀន​យើង​ថា យើង​ប្រហែល​ជា​រៀន​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​តាម​វិធី​ផ្សេង​ពី​គ្នា។ អ្នក​ខ្លះ​ស្វែងរក​សេចក្ដី​ពិត រីឯ​អ្នក​ខ្លះ​ទៀត​ប្រទះ​ឃើញ​វិញ។ ប៉ុន្តែ​ទោះ​ជា​យើង​រក​ឃើញ​តាម​វិធី​ណា​ក៏​ដោយ យើង​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដើម្បី​ស្វែងរក​រាជាណាចក្រ​ជា​មុន។

  • មនុស្សមួយក្រុមដែលជាអ្នកផ្សព្វផ្សាយ: អ្នកបម្រើដែលប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក