បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការទាក់ទាញចិត្តរបស់ញាតិសន្ដានដែលមិនជឿ
    ទស្សនាវដ្ដីប៉មយាម ២០១៤ | ១៥ មីនា
    • នៅ​សតវត្សរ៍​ទី​១ អនទ្រេ​គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដំបូង​ដែល​បាន​ដឹង​ថា​លោក​យេស៊ូ​ជា​មេស្ស៊ី។ តើ​ភ្លាម​នោះ​គាត់​បាន​ប្រាប់​អ្នក​ណា​អំពី​អ្វី​ដែល​គាត់​រក​ឃើញ? ​«​មុន​បង្អស់ គាត់[​អនទ្រេ​]ទៅ​រក​ស៊ីម៉ូន ជា​បង​ប្រុស​របស់​គាត់ លុះ​ឃើញ​ហើយ​ក៏​ប្រាប់​ថា​៖ ‹យើង​រក​ឃើញ​មេស្ស៊ី​ហើយ› (​ដែល​មាន​ន័យ​ថា គ្រិស្ត​)​»។ អនទ្រេ​បាន​នាំ​ពេត្រុស​ទៅ​លោក​យេស៊ូ។ ដោយ​ធ្វើ​ដូច្នោះ គាត់​ផ្ដល់​ឱកាស​ឲ្យ​ពេត្រុស​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​លោក​យេស៊ូ។—យ៉ូន. ១:៣៥​-​៤២

  • ការទាក់ទាញចិត្តរបស់ញាតិសន្ដានដែលមិនជឿ
    ទស្សនាវដ្ដីប៉មយាម ២០១៤ | ១៥ មីនា
    • តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​របៀប​ដែល​អនទ្រេ​និង​កូនេលាស​បាន​ប្រព្រឹត្ត​ចំពោះ​ញាតិ​សន្ដាន​របស់​ពួក​គាត់?

      ទាំង​អនទ្រេ​ទាំង​កូនេលាស​បាន​ចាត់​វិធានការ។ អនទ្រេ​បាន​ណែនាំ​ដោយ​ផ្ទាល់​ឲ្យ​លោក​យេស៊ូ​ស្គាល់​ពេត្រុស ហើយ​កូនេលាស​បាន​រៀបចំ​ឲ្យ​ញាតិ​សន្ដាន​គាត់​ឮ​អ្វី​ដែល​ពេត្រុស​ត្រូវ​និយាយ។ ប៉ុន្តែ អនទ្រេ​និង​កូនេលាស​មិន​បាន​បង្ខំ ឬ​ព្យាយាម​ប្រើ​មធ្យោបាយ​ផ្សេង​ៗ​ដោយ​មិន​ឲ្យ​ពួក​គេ​ដឹង ដើម្បី​ឲ្យ​ពួក​គេ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត​ឡើយ។ តើ​អ្នក​អាច​ទាញ​មេរៀន​មួយ​ពី​រឿង​នោះ​ឬ​ទេ? យើង​គួរ​ប្រព្រឹត្ត​ស្រដៀង​គ្នា​នេះ​ដែរ។ យើង​ប្រហែល​ជា​អាច​ប្រាប់​គំនិត​ខ្លះ​ដល់​ញាតិ​សន្ដាន​របស់​យើង ហើយ​បង្កើត​ឱកាស​ឲ្យ​ពួក​គាត់​ស្គាល់​សេចក្ដី​ពិត​ពី​គម្ពីរ​និង​បង​ប្អូន​រួម​ជំនឿ។ ប៉ុន្តែ យើង​គោរព​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់​ក្នុង​ការ​សម្រេច​ចិត្ត ហើយ​ជៀស​វាង​ការ​បង្ខិត​បង្ខំ​ដែល​នាំ​ឲ្យ​ពួក​គាត់​មិន​សប្បាយ​ចិត្ត។ ដើម្បី​បញ្ជាក់​អំពី​របៀប​ដែល​យើង​អាច​ជួយ​ញាតិ​សន្ដាន​របស់​យើង សូម​ពិចារណា​គំរូ​របស់​យួហ្គិន​និង​ប៉េត្រា ដែល​ជា​ប្ដី​ប្រពន្ធ​មួយ​គូ​នៅ​ប្រទេស​អាឡឺម៉ង់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក