បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «កំណត់ទ្រង់មិនទាន់មកដល់នៅឡើយ»
    ទស្សនាវដ្ដីប៉មយាម ២០០០ | ១ ធ្នូ
    • ១៧. (ក) តើ​សារ​ដ៏​បន្ទាន់​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​ទទួល ក្នុង​ពេល​ផ្សព្វ​ផ្សាយ​នៅ​ស្រុក​បេរា? (ខ) តើ​អ្វី​ដែល​បង្ហាញ​ថា ព្រះ​យេស៊ូ​ជ្រាប​អំពី​គោល​បំណង​នៃ​ការ​ប្រព្រឹត្ត​ដែល​ត្រូវ​តែ​ធ្វើ និង​កំណត់​ពេល​នៃ​ព្រឹត្ដិការណ៍​នោះ?

      ១៧ សារ​ដ៏​ជា​បន្ទាន់​នេះ គឺ​មក​ពី​ម៉ាថា​និង​ម៉ារា​ដែល​ជា​បង​ស្រី​របស់​ឡាសារ ដែល​រស់​នៅ​ក្នុង​ភូមិ​បេថានី​នៃ​ស្រុក​យូដា។ អ្នក​នាំ​សារ​នោះ​រៀប​រាប់​ថា៖ «ព្រះ​អម្ចាស់​អើយ! មើល! អ្នក​ដែល​ទ្រង់​ស្រឡាញ់​នោះ​គាត់​ឈឺ»។ ព្រះ​យេស៊ូ​ឆ្លើយ​ថា៖ «ជំងឺ​នេះ​មិន​មែន​ដល់​ស្លាប់​ទេ គឺ​សំរាប់​ជា​កិត្ដិសព្ទ​ដល់​ព្រះ​វិញ ដើម្បី​នឹង​លើក​ដំកើង​ដល់​ព្រះ​រាជបុត្រា​នៃ​ព្រះ ដោយ​សារ​ជំងឺ​នេះ​ឯង»។ ដើម្បី​នឹង​សម្រេច​គោល​បំណង​នេះ ព្រះ​យេស៊ូ​បាន​ឈប់​នៅ​កន្លែង​ដដែល​នោះ​ដោយ​ចេតនា​អស់​ពីរ​ថ្ងៃ។ រួច​មក ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ទ្រង់​ថា៖ «ចូរ​យើង​ត្រឡប់​ទៅ​ឯ​ស្រុក​យូដា​វិញ»។ ពួក​គេ​ទូល​តប​ដោយ​អស្ចារ្យ​ថា៖ «លោក​គ្រូ! ពួក​សាសន៍​យូដា​ទើប​នឹង​រក​ចោល​លោក​នឹង​ថ្ម​ពី​មុន​នោះ ដូច្នេះ តើ​លោក​គិត​ទៅ​ឯ​ណោះ​ទៀត​ឬ?»។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​ក៏​ជ្រាប​ថា​សំណល់«នៅ​ពេល​ថ្ងៃ» ឬ​ពេល​វេលា​ដែល​ព្រះ​ចាត់​ទុក​មក​សំរាប់​កិច្ច​បំរើ​ទ្រង់​នៅ​លើ​ផែនដី​នេះ គឺ​ជិត​អស់​ហើយ។ ទ្រង់​ជ្រាប​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​ទ្រង់​ត្រូវ​តែ​ធ្វើ​និង​អំពី​មូលហេតុ​ទៀត​ផង។—យ៉ូហាន ១១:១​-​១០

  • «កំណត់ទ្រង់មិនទាន់មកដល់នៅឡើយ»
    ទស្សនាវដ្ដីប៉មយាម ២០០០ | ១ ធ្នូ
    • ២១. តើ​អព្ភូតហេតុ​នៃ​ដំណើរ​រស់​ឡើង​វិញ​របស់​ឡាសារ​ជា​ផ្នែក​ដើម​នៃ​ព្រឹត្ដិការណ៍​អ្វី?

      ២១ ដូច្នេះ​ដោយ​ពន្យារ​ពេល​ទៅ​ភូមិ​បេថានី នោះ​ព្រះ​យេស៊ូ​អាច​ធ្វើ​អព្ភូតហេតុ ដែល​គ្មាន​អ្នក​ណា​អាច​បដិសេធ​បាន​ឡើយ។ ដោយ​មាន​ព្រះ​ចេស្ដា​ពី​ព្រះ នោះ​ព្រះ​យេស៊ូ​ប្រោស​បុរស​នេះ​ដែល​បាន​ស្លាប់​អស់​បួន​ថ្ងៃ​ហើយ​នោះ​ឲ្យ​រស់​ឡើង​វិញ។ សូម្បី​តែ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ដែល​មាន​កិត្យានុភាព ក៏​បាន​ត្រូវ​ជំរុញ​ឲ្យ​កត់​សម្គាល់ ហើយ​កាត់​ទោស​រក​សម្លាប់​អ្នក​ធ្វើ​អព្ភូតហេតុ​នេះ​ដែរ! ដូច្នេះ​ហើយ អព្ភូតហេតុ​នេះ មាន​បំណង​ជា​ការ​ផ្ដើម​នូវ​ព្រឹត្ដិការណ៍​ដ៏​សំខាន់​ក្នុង​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ គឺ​ជា​ការ​ផ្លាស់​ប្ដូរ​ពី​កំឡុង​ពេល​នៃ«កំណត់​ទ្រង់​មិន​ទាន់​មក​ដល់​នៅ​ឡើយ» ទៅ​ជា​គ្រា​ដែល«កំណត់​មក​ដល់​ហើយ»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក