ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូហាន ១៨-១៩
លោកយេស៊ូបានធ្វើជាសាក្សីបញ្ជាក់អំពីសេចក្ដីពិត
លោកយេស៊ូបានធ្វើជាសាក្សីបញ្ជាក់អំពីសេចក្ដីពិតពោលគឺគោលបំណងរបស់ព្រះ
ពាក្យសម្ដី: ដោយចិត្តខ្នះខ្នែង លោកបានផ្សព្វផ្សាយសេចក្ដីពិតអំពីរាជាណាចក្ររបស់ព្រះ
ការប្រព្រឹត្ត: របៀបរស់នៅរបស់លោកសឲ្យឃើញថាទំនាយដែលមានក្នុងបណ្ដាំរបស់ព្រះគឺត្រឹមត្រូវ
ដោយសារយើងជាអ្នកកាន់តាមលោកយេស៊ូ នោះយើងក៏ធ្វើជាសាក្សីបញ្ជាក់អំពីសេចក្ដីពិតដែរ
ពាក្យសម្ដី: ដោយចិត្តខ្នះខ្នែង យើងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះដែលមានគ្រិស្តកំពុងគ្រប់គ្រងជាស្តេច ទោះជាមានការចំអកមើលងាយក៏ដោយ
ការប្រព្រឹត្ត: យើងបង្ហាញដោយកាន់ជំហរអព្យាក្រឹត ហើយប្រព្រឹត្តអ្វីដែលព្រះពេញចិត្តដែលគាំទ្រលោកយេស៊ូជាស្តេច