បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • របៀបដែលថ្លៃលោះសង្គ្រោះយើង
    ទស្សនាវដ្ដីប៉មយាម ២០១០ | ១ សីហា
    • យើង​អាច​រួច​ផុត​ពី​កំហឹង​របស់​ព្រះ

      ៤, ៥. តើ​អ្វី​បង្ហាញ​ថា​កំហឹង​របស់​ព្រះ​នៅ​ជាប់​នឹង​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ?

      ៤ គម្ពីរ​បរិសុទ្ធ​និង​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស​បង្ហាញ​ថា កំហឹង​របស់​ព្រះ«នៅ​ជាប់»នឹង​មនុស្សជាតិ​តាំង​ពី​ពេល​អាដាម​ធ្វើ​ខុស។ (យ៉ូន. ៣:៣៦) នេះ​បាន​ត្រូវ​ឃើញ​ច្បាស់​ដោយ​សារ​មនុស្ស​ទាំង​អស់​មិន​អាច​គេច​ផុត​ពី​សេចក្ដី​ស្លាប់​បាន​ឡើយ។ ការ​គ្រប់​គ្រង​របស់​សាថាន​ដែល​ប្រឆាំង​ការ​គ្រប់​គ្រង​របស់​ព្រះ មិន​អាច​ការ​ពារ​មនុស្សជាតិ​ទាំង​ស្រុង​ពី​ទុក្ខ​លំបាក​ដែល​ពួក​គេ​មាន​ឥត​ឈប់​ឈរ​ទេ ហើយ​គ្មាន​រដ្ឋាភិបាល​ណា​មួយ​របស់​មនុស្ស​ដែល​មាន​សមត្ថភាព​បំពេញ​សេចក្ដី​ត្រូវ​ការ​ដ៏​ចាំ​បាច់​របស់​ពលរដ្ឋ​ទាំង​អស់​បាន​ឡើយ។ (១យ៉ូន. ៥:១៩) ម្ល៉ោះ​ហើយ​សង្គ្រាម ឧក្រិដ្ឋកម្ម និង​ភាព​ក្រី​ក្រ​នៅ​តែ​ញាំញី​មនុស្សជាតិ។

  • របៀបដែលថ្លៃលោះសង្គ្រោះយើង
    ទស្សនាវដ្ដីប៉មយាម ២០១០ | ១ សីហា
    • ៧ សាវ័ក​ប៉ូល​បាន​ថ្លែង​ថា​លោក​យេស៊ូ«សង្គ្រោះ​យើង​ពី​កំហឹង​ដែល​នឹង​មក»។ (១ថែ. ១:១០) កំហឹង​នេះ​ដែល​ជា​កំហឹង​ចុង​ក្រោយ​របស់​ព្រះ​យេហូវ៉ា នឹង​បណ្ដាល​ឲ្យ​ពួក​អ្នក​ដែល​ធ្វើ​ខុស​ដែល​មិន​ប្រែ​ចិត្ត ទទួល​សេចក្ដី​ហិន​វិនាស​ជា​រៀង​រហូត។ (២ថែ. ១:៦​-​៩) តើ​នរណា​នឹង​គេច​ផុត​បាន? គម្ពីរ​ចែង​ថា៖ «អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​របស់​លោក អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ រីឯ​អ្នក​ណា​ដែល​មិន​ស្ដាប់​បង្គាប់​បុត្រ​របស់​លោក អ្នក​នោះ​នឹង​មិន​ទទួល​ជីវិត​ឡើយ តែ​កំហឹង​របស់​ព្រះ​នៅ​ជាប់​នឹង​អ្នក​នោះ»។ (យ៉ូន. ៣:៣៦) ត្រូវ​ហើយ ពេល​របៀប​របប​នេះ​មក​ដល់​ទី​បញ្ចប់ មនុស្ស​ទាំង​អស់​ដែល​កំពុង​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ​និង​ថ្លៃ​លោះ នឹង​មិន​ត្រូវ​បំផ្លាញ​ចោល​ទេ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​កំហឹង​របស់​ព្រះ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក