បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ពួកស្ដ្រីគ្រីស្ទានសមទទួលកិត្ដិយសនិងសេចក្ដីគោរព
    ទស្សនាវដ្ដីប៉មយាម ១៩៩៥ | ១ តុលា
    • ១, ២. (ក) ការ​សន្ទនា​របស់​ព្រះ​យេស៊ូ​ជា​មួយ​ស្ត្រី​សាសន៍​សាម៉ារី​នៅ​ក្បែរ​អណ្ដូង​បាន​ធ្វើ​ឲ្យ​មាន​ការ​ខ្វល់ខ្វាយ​អ្វី ហើយ​ហេតុ​អ្វី? (សូម​មើល​ន័យ​លក្ខណៈ​ដែរ)។ (ខ) ដោយ​បាន​ផ្សាយ​ទៅ​ស្ត្រី​សាសន៍​សាម៉ារី តើ​ព្រះ​យេស៊ូ​បាន​សម្ដែង​យ៉ាង​ណា?

      នៅ​ឯអណ្ដូង​ពី​បុរាណ​ក្បែរ​ក្រុង​ស៊ូខារ នៅ​វេលា​ថ្ងៃ​ត្រង់ នៅ​ចុង​ឆ្នាំ​៣០ ស.យ. ព្រះ​យេស៊ូ​បាន​សម្ដែង​អារម្មណ៍​របស់​ទ្រង់​អំពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ស្ត្រី។ នៅ​វេលា​ព្រឹក​នោះ ទ្រង់​បាន​ធ្វើ​ដំណើរ​យាង​កាត់​តាម​ភ្នំ​ក្នុង​ប្រទេស​សាម៉ារី ហើយ​ទ្រង់​ក៏​បាន​មក​ដល់​អណ្ដូង​មួយ ទាំង​អស់​កម្លាំង​ផង​និង​ស្រេក​ឃ្លាន​ផង។ កាល​ដែល​ទ្រង់​បាន​គង់​នៅ​ក្បែរ​មាត់​អណ្ដូង​នោះ ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​បាន​មក​ដង​ទឹក។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​នាង​ថា៖ «សូម​ឲ្យ​ខ្ញុំ​ផឹក​ផង»។ ស្ត្រី​នោះ​ច្បាស់​ជា​បាន​សម្លឹង​មើល​ទ្រង់​ដោយ​មាន​ចិត្ត​អស្ចារ្យ។ នាង​បាន​ទូល​សួរ​ថា៖ «លោក​ជា​សាសន៍​យូដា ម្ដេច​ឡើយ​ក៏​លោក​សូម​ទឹក​ខ្ញុំ​ពិសា ដែល​ខ្ញុំ​ជា​ស្រី​សាសន៍​សាម៉ារី​ដូច្នេះ»? ក្រោយ​មក នៅ​ពេល​ដែល​ពួក​សិស្ស​របស់​ទ្រង់​បាន​ត្រឡប់​មក​ពី​ទិញ​ម្ហូបអាហារ​វិញ ពួក​គេ​មាន​ការ​ភ្ញាក់ផ្អើល​ណាស់ ទាំង​ងឿង​ឆ្ងល់​នូវ​ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​«មាន​បន្ទូល​នឹង​ស្ត្រី​នេះ»។—យ៉ូហាន ៤:៤​-​៩, ២៧

      ២ តើ​អ្វី​ដែល​បាន​បណ្ដាល​ឲ្យ​ស្ត្រី​សួរ​សំនួរ​នេះ ហើយ​ឲ្យ​ពួក​សិស្ស​មាន​ការ​ខ្វល់ខ្វាយ​នោះ? នាង​ជា​ស្ត្រី​សាសន៍​សាម៉ារី ហើយ​ពួក​យូដា​គ្មាន​ការ​ទាក់ទង​ជា​មួយ​នឹង​ពួក​សាសន៍​សាម៉ារី​ទេ។ (យ៉ូហាន ៨:៤៨) ប៉ុន្តែ ច្បាស់​ជា​មាន​មូលហេតុ​ផ្សេង​ទៀត​ហើយ​ចំពោះ​ការ​ខ្វល់ខ្វាយ​របស់​គេ។ នៅ​សម័យ​នោះ ទំនៀម​ទម្លាប់​នៃ​ពួក​អាចារ្យ​មិន​បាន​លើក​ទឹក​ចិត្ត​ពួក​បុរស​ឲ្យ​និយាយ​ជា​មួយ​ពួក​ស្ត្រី​នៅ​សាធារណៈ​ទេ។a ប៉ុន្តែ ព្រះ​យេស៊ូ​បាន​បង្រៀន​ដោយ​ឥត​លាក់​លាម​ទៅ​ស្ត្រី​ដ៏​ស្មោះ​នេះ ហើយ​ថែម​ទាំង​បង្ហាញ​ប្រាប់​នាង​ថា ទ្រង់​ជា​ព្រះមេស្ស៊ី​ផង។ (យ៉ូហាន ៤:២៥, ២៦) ដោយ​ធ្វើ​យ៉ាង​នេះ ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា ទ្រង់​មិន​បាន​ជាប់​ដោយ​ទំនៀម​ទម្លាប់​ដែល​ល្មើស​នឹង​ព្រះ​គម្ពីរ រួម​ទាំង​ទំនៀម​ទម្លាប់​ដែល​បន្ថោក​ទាប​ដល់​ស្ត្រី​នោះ​ទេ។ (ម៉ាកុស ៧:៩​-​១៣) តែ​ផ្ទុយ​ទៅ​វិញ តាម​រយៈ​អ្វីៗដែល​ទ្រង់​បាន​ធ្វើ​និង​បង្រៀន ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា ពួក​ស្ត្រី​គួរ​តែ​ទទួល​កិត្ដិយស​និង​សេចក្ដី​គោរព។

  • ពួកស្ដ្រីគ្រីស្ទានសមទទួលកិត្ដិយសនិងសេចក្ដីគោរព
    ទស្សនាវដ្ដីប៉មយាម ១៩៩៥ | ១ តុលា
    • a សព្វ​វចនាធិប្បាយ​ព្រះ​គម្ពីរ​នៃ​បមាណីយ​អន្តរជាតិ​ពន្យល់​ថា៖ «ស្ត្រី​មិន​ត្រូវ​បរិភោគ​អាហារ​ជា​មួយ​ភ្ញៀវ​ប្រុស​ឡើយ ហើយ​ពួក​ប្រុសៗត្រូវ​បាន​លើក​ទឹក​ចិត្ត​កុំ​ឲ្យ​និយាយ​ជា​មួយ​ស្ត្រី។ . . . ការ​ធ្វើ​សន្ទនា​ជា​មួយ​ស្ត្រី​នៅ​ទី​សាធារណៈ​ជា​ការ​អាស្រូវ​ជា​ខ្លាំង»។ សៀវភៅ​យូដា​ឈ្មោះ​ម៉ីសណា​ដែល​ជា​សេចក្ដី​បង្រៀន​នៃ​ពួក​អាចារ្យ បាន​ទូន្មាន​ថា៖ «កុំ​ឲ្យ​និយាយ​ច្រើន​ជា​មួយ​ពួក​ស្ត្រី​ឡើយ។ . . . អ្នក​ណា​ដែល​និយាយ​ច្រើន​ជា​មួយ​ពួក​ស្ត្រី អ្នក​នោះ​នឹង​នាំ​មក​លើ​ខ្លួន​គាត់​នូវ​សេចក្ដី​អាក្រក់ ហើយ​ធ្វេសប្រហែស​នឹង​ការ​សិក្សា​ក្រិត្យ​វិន័យ ហើយ​នៅ​ទីបំផុត អ្នក​នោះ​នឹង​ទទួល​ហ្គេហេណា​ជា​មរដក»។—Aboth ១:៥

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក