បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើយើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យព្រះពេញចិត្តចំពោះគោរពប្រណិប័តន៍របស់យើង?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ២. តើ​យើង​គួរ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ណា?

      ក្នុង​នាម​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​យើង លោក​សម​នឹង​ទទួល​ភក្ដី​ភាព​ផ្ដាច់​មុខ​ពី​យើង។ (​ការ​បើក​បង្ហាញ ៤:១១​) នេះ​មាន​ន័យ​ថា​យើង​ត្រូវ​ស្រឡាញ់​លោក​និង​គោរព​ប្រណិប័តន៍​តែ​លោក​ប៉ុណ្ណោះ ហើយ​យើង​មិន​ត្រូវ​ប្រើ​រូប​ចម្លាក់ រូប​សំណាក ឬ​និមិត្តរូប​ណា​មួយ ដើម្បី​គោរព​ប្រណិប័តន៍​លោក​ឡើយ។​—សូម​អាន អេសាយ ៤២:៨

      ការ​គោរព​ប្រណិប័តន៍​របស់​យើង​ត្រូវ​តែ​«​បរិសុទ្ធ ហើយ​គាប់​ចិត្ត​»​ព្រះ​យេហូវ៉ា។ (​រ៉ូម ១២:១​) នេះ​មាន​ន័យ​ថា​យើង​ត្រូវ​មាន​របៀប​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​សីលធម៌​របស់​លោក។ ជា​ឧទាហរណ៍ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ក៏​ស្រឡាញ់​និង​ធ្វើ​តាម​ខ្នាត​តម្រា​របស់​លោក​សម្រាប់​អាពាហ៍ពិពាហ៍​ដែរ។ ម្យ៉ាង​ទៀត ពួក​គេ​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ដូច​ជា ការ​ជក់​បារី ការ​ទំពា​ស្លា​ម្លូ ការ​ប្រើ​ថ្នាំ​ជក់ ការ​ប្រើ​គ្រឿង​ញៀន ឬ​ការ​ផឹក​ស្រា​ហួស​ប្រមាណ​ជា​ដើម។a

  • ចូរឲ្យតម្លៃជីវិតដែលជាអំណោយពីព្រះ
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ៣. ចូរ​ថែ​រក្សា​សុខភាពរបស់​អ្នក

      គ្រិស្ត​សាសនិក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា បាន​សន្យា​ថា​ពួក​គាត់​ប្រើ​អ្វី​ៗ​ទាំង​អស់​ក្នុង​ជីវិត​ដើម្បី​បម្រើ​លោក។ នេះ​ហាក់​ដូច​ជា​ពួក​គាត់​ប្រគល់​រូប​កាយ​ជា​គ្រឿង​បូជា​ជូន​ព្រះ។ សូម​អាន រ៉ូម ១២:​១, ២ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      • តាម​ខ​គម្ពីរ​ទាំង​នេះ តើ​អ្វី​គួរ​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ថែ​រក្សា​សុខភាព?

      • តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​តាម​វិធី​ណា​ខ្លះ?

      ស្ត្រីមានផ្ទៃពោះម្នាក់កំពុងពិគ្រោះជាមួយនឹងគ្រូពេទ្យ។
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក