-
«ចូរយំជាមួយនឹងអ្នកដែលកំពុងយំ»ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០១៧ | កក្កដា
-
-
១៤. តើយើងអាចនិយាយអ្វីដើម្បីសម្រាលទុក្ខពួកអ្នកដែលកំពុងកើតទុក្ខ?
១៤ ជួនកាលយើងប្រហែលជាពិបាកដឹងនូវអ្វីដែលយើងគួរនិយាយទៅកាន់អ្នកដែលកំពុងកើតទុក្ខ។ ប៉ុន្តែគម្ពីរចែងថា៖ «សំដីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះ»។ (សុភាសិត ១២:១៨) បងប្អូនជាច្រើនបានរកឃើញពាក្យសម្ដីដែលជួយសម្រាលទុក្ខអ្នកឯទៀតពីសៀវភៅស្តើងដែលមានចំណងជើងថា នៅពេលដែលមនុស្សជាទីស្រឡាញ់ស្លាប់ទៅ។ (When Someone You Love Dies)c (សូមមើលកំណត់សម្គាល់) ជាច្រើនដង អ្វីដែលយើងអាចធ្វើដែលមានប្រយោជន៍ច្រើនបំផុតគឺ«យំជាមួយនឹងអ្នកដែលកំពុងយំ»។ (រ៉ូម ១២:១៥) ប្ដីរបស់បងស្រីហ្គាប៊ីបានស្លាប់ ហើយបងហ្គាប៊ីនិយាយថាជួនកាលរបៀបតែមួយគត់ដើម្បីបង្ហាញអារម្មណ៍របស់គាត់គឺដោយយំ។ គាត់បន្ថែមទៀតថា៖ «ពេលដែលមិត្តភក្ដិយំជាមួយនឹងខ្ញុំ នេះជួយសម្រាលទុក្ខខ្ញុំ។ នៅពេលនោះ ខ្ញុំមិនសូវមានអារម្មណ៍ថាខ្លួនកំពុងកើតទុក្ខម្នាក់ឯងនោះទេ»។
-
-
«ចូរយំជាមួយនឹងអ្នកដែលកំពុងយំ»ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០១៧ | កក្កដា
-
-
២០. ហេតុអ្វីសេចក្ដីសន្យារបស់ព្រះយេហូវ៉ាពិតជាសម្រាលទុក្ខយើង?
២០ យើងទទួលការសម្រាលទុក្ខដោយដឹងថា ព្រះយេហូវ៉ាដែលជាព្រះនៃការសម្រាលទុក្ខសព្វបែបយ៉ាងនឹងបំបាត់ចោលទាំងស្រុងនូវទុក្ខសោកទាំងអស់ពេលដែលលោកប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ (យ៉ូហាន ៥:២៨, ២៩) ព្រះសន្យាថា៖ «ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់»។ (អេសាយ ២៥:៨) នៅពេលនោះ ជាជាង«យំជាមួយនឹងអ្នកដែលកំពុងយំ» គ្រប់គ្នានៅលើផែនដីនឹង«អរសប្បាយជាមួយនឹងអ្នកដែលកំពុងអរសប្បាយ»។—រ៉ូម ១២:១៥
-