-
ចូរ«ធ្វើឲ្យមានសន្ដិភាពជាមួយនឹងមនុស្សទាំងអស់»ទស្សនាវដ្ដីប៉មយាម ២០០៩ | ១ តុលា
-
-
ឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អ
១៣, ១៤. (ក) ហេតុអ្វីបានជាយើងមិនភ្ញាក់ផ្អើលពេលមានគេប្រឆាំងយើង? (ខ) តើយើងអាចឲ្យពរអ្នកដែលបៀតបៀនយើងយ៉ាងដូចម្ដេច?
១៣ សូមអាន រ៉ូម ១២:១៤, ២១។ យើងមានទំនុកចិត្តទាំងស្រុងថាព្រះយេហូវ៉ានឹងសម្រេចគោលបំណងរបស់លោក។ ដូច្នេះហើយ យើងមិនចាំបាច់ព្រួយបារម្ភទេ តែយើងអាចប្រមូលអារម្មណ៍ទៅលើកិច្ចការដែលលោកប្រគល់ឲ្យយើងធ្វើ ពោលគឺផ្សព្វផ្សាយ‹ដំណឹងល្អអំពីរាជាណាចក្រ›«នៅគ្រប់ទីអាស្រ័យនៅផែនដី»។ (ម៉ាថ. ២៤:១៤) យើងដឹងថាកិច្ចការនេះនឹងបណ្ដាលឲ្យពួកសត្រូវរបស់យើងបញ្ចេញកំហឹង ព្រោះលោកយេស៊ូបានព្រមានយើងថា៖ «ប្រជាជាតិទាំងឡាយនឹងស្អប់អ្នករាល់គ្នា ដោយសារអ្នកកាន់តាមខ្ញុំ»។ (ម៉ាថ. ២៤:៩) ម្ល៉ោះហើយ យើងមិនភ្ញាក់ផ្អើលឬធ្លាក់ទឹកចិត្តទេពេលមានការប្រឆាំង។ សាវ័កពេត្រុសបានសរសេរថា៖ «បងប្អូនជាទីស្រឡាញ់អើយ កុំឆ្ងល់អំពីភ្លើងដែលកំពុងឆេះក្នុងចំណោមអ្នករាល់គ្នា ហាក់ដូចជាមានអ្វីចម្លែកកំពុងកើតឡើងដល់អ្នករាល់គ្នាឡើយ ព្រោះភ្លើងនោះកំពុងកើតឡើងដើម្បីល្បងលអ្នករាល់គ្នា។ ក៏ប៉ុន្តែ ចូរអរសប្បាយដោយសារអ្នករាល់គ្នារួមចំណែកក្នុងទុក្ខលំបាករបស់គ្រិស្ត»។—១ពេ. ៤:១២, ១៣
-
-
ចូរ«ធ្វើឲ្យមានសន្ដិភាពជាមួយនឹងមនុស្សទាំងអស់»ទស្សនាវដ្ដីប៉មយាម ២០០៩ | ១ តុលា
-
-
១៥. តើអ្វីជាវិធីល្អបំផុតដើម្បីឈ្នះក្ដីអាក្រក់ដោយក្ដីល្អ?
១៥ ដូច្នេះហើយ គ្រិស្តសាសនិកពិតធ្វើតាមខចុងក្រោយបង្អស់ក្នុងសៀវភៅរ៉ូមជំពូកទី១២ ដែលថា៖ «កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ តែចូរបន្តឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អវិញ»។ ប្រភពសេចក្ដីអាក្រក់ទាំងអស់គឺមកពីមេកំណាចសាថាន។ (យ៉ូន. ៨:៤៤; ១យ៉ូន. ៥:១៩) ក្នុងការបើកបង្ហាញដែលព្រះឲ្យសាវ័កយ៉ូហានឃើញ នោះលោកយេស៊ូបានបញ្ជាក់ថាបងប្អូនរបស់លោកដែលបានត្រូវរើសតាំង បាន«ឈ្នះ[សាថាន]ដោយសារឈាមរបស់កូនចៀម និងអ្វីដែលពួកគេប្រកាស»។ (បប. ១២:១១) នេះបង្ហាញថា វិធីល្អបំផុតដើម្បីឈ្នះសាថាននិងអានុភាពអាក្រក់របស់វាលើរបៀបរបបពិភពលោកនេះ គឺដោយធ្វើល្អតាមរយៈការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ។
-