-
តើព្រះពេញចិត្តពិធីបុណ្យទាំងអស់ឬ?សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
សូមអាន អេភេសូរ ៥:១០ រួចពិភាក្សាសំណួរដូចតទៅ៖
មុនពេលយើងសម្រេចចិត្តចូលរួមពិធីបុណ្យណាមួយ តើយើងត្រូវដឹងប្រាកដអំពីអ្វី?
នៅតំបន់ដែលអ្នករស់នៅ តើគេនិយមធ្វើពិធីអ្វីខ្លះ?
តើអ្នកគិតថាព្រះយេហូវ៉ាពេញចិត្តពិធីទាំងនោះទេ?
ជាឧទាហរណ៍ តើអ្នកធ្លាប់ឆ្ងល់អំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះបុណ្យខួបកំណើតឬទេ? គម្ពីរមិនដែលប្រាប់ថាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាធ្វើបុណ្យខួបកំណើតទេ។ ប៉ុន្តែ គម្ពីរប្រាប់អំពីបុណ្យខួបកំណើតពីរ ដែលធ្វើឡើងដោយអ្នកដែលមិនបម្រើលោក។ សូមអាន ដើមកំណើត ៤០:២០-២២ និងម៉ាថាយ ១៤:៦-១០។ រួចពិភាក្សាសំណួរដូចតទៅ៖
តើបុណ្យខួបកំណើតទាំងពីរនេះ មានអ្វីដែលកើតឡើងដូចគ្នា?
យោងតាមកំណត់ហេតុទាំងនេះ តើអ្នកគិតថាព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះបុណ្យខួបកំណើត?
ប៉ុន្តែ អ្នកប្រហែលជាឆ្ងល់ថា ‹បើខ្ញុំចូលរួមបុណ្យខួបកំណើតឬបុណ្យផ្សេងៗដែលគ្មានមូលដ្ឋានលើគម្ពីរ តើនោះសំខាន់ចំពោះព្រះយេហូវ៉ាទេ?›។ សូមអាន ដំណើរចាកចេញ ៣២:១-៨។ បន្ទាប់មក លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
ហេតុអ្វីយើងត្រូវដឹងច្បាស់អំពីអ្វីដែលព្រះយេហូវ៉ាពេញចិត្ត?
តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
របៀបដែលយើងអាចដឹងថាព្រះមិនពេញចិត្តពិធីបុណ្យណាមួយ
តើបុណ្យនោះមានមូលដ្ឋានលើសេចក្ដីបង្រៀនក្នុងគម្ពីរឬទេ? ដើម្បីដឹង សូមស្រាវជ្រាវអំពីប្រភពនៃបុណ្យនោះ។
តើបុណ្យនោះលើកតម្កើងមនុស្ស អង្គការ ឬនិមិត្តរូបជាតិឬទេ? យើងលើកកិត្តិយសព្រះយេហូវ៉ាលើសជាងអ្វីៗទាំងអស់ ហើយយើងទុកចិត្តថាលោកនឹងដោះស្រាយបញ្ហាទាំងអស់ក្នុងពិភពលោក។
តើទំនៀមទម្លាប់និងការប្រព្រឹត្តក្នុងពិធីបុណ្យនោះប្រឆាំងនឹងខ្នាតតម្រាគម្ពីរឬទេ? យើងត្រូវរក្សាសីលធម៌ស្អាតស្អំជានិច្ច។
-
-
ចូរជ្រើសរើសការកម្សាន្ដដែលព្រះយេហូវ៉ាពេញចិត្តសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
មេរៀនទី៥៣
ចូរជ្រើសរើសការកម្សាន្ដដែលព្រះយេហូវ៉ាពេញចិត្ត
ព្រះយេហូវ៉ាជា«ព្រះដែលមានសេចក្ដីសប្បាយ»។ (ធីម៉ូថេទី១ ១:១១) លោកចង់ឲ្យយើងមានសុភមង្គល និងមានជីវិតសប្បាយរីករាយ។ ដូច្នេះ លោកចង់ឲ្យយើងលៃទុកពេលដើម្បីសម្រាកលម្ហែកាយពីការងារ។ ក្នុងមេរៀននេះ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចប្រើពេលវេលាសម្រាកលម្ហែកាយតាមវិធីផ្សេងៗដែលនាំឲ្យយើងសប្បាយរីករាយនិងស្កប់ចិត្ត ហើយក៏ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តដែរ។
១. ពេលយើងជ្រើសរើសការកម្សាន្ត តើយើងគួរចាំអំពីអ្វី?
ពេលអ្នកសម្រាក តើអ្នកចូលចិត្តធ្វើអ្វី? អ្នកខ្លះចូលចិត្តនៅផ្ទះអានសៀវភៅ ស្ដាប់ចម្រៀង មើលភាពយន្ត ឬមើលអ្វីផ្សេងៗក្នុងប្រព័ន្ធអ៊ីនធឺណិត។ រីឯអ្នកខ្លះទៀតចូលចិត្តទៅខាងក្រៅជាមួយមិត្តភក្តិ ដូចជាទៅលេងភ្នំ ទៅហែលទឹក ឬលេងកីឡាជាដើម។ ទោះជាយើងចូលចិត្តការកម្សាន្តមួយណាក៏ដោយ យើងត្រូវធ្វើឲ្យប្រាកដថា ការកម្សាន្តរបស់យើងជា«អ្វីដែលលោកម្ចាស់ពេញចិត្ត»។ (អេភេសូរ ៥:១០) ជាការសំខាន់ដែលយើងយល់អំពីចំណុចនេះ។ ហេតុអ្វី? ដោយសារការកម្សាន្តរបស់មនុស្សនៅសព្វថ្ងៃនេះ ច្រើនតែរួមបញ្ចូលអ្វីដែលព្រះយេហូវ៉ាស្អប់ដូចជា អំពើឃោរឃៅ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ឬមន្តអាគមជាដើម។ (សូមអាន ចម្រៀងសរសើរព្រះ ១១:៥) តើអ្វីនឹងជួយយើងឲ្យចេះជ្រើសរើសការកម្សាន្តដោយប្រាជ្ញា?
ប្រសិនបើយើងជ្រើសរើសមិត្តភក្តិដែលស្រឡាញ់ព្រះយេហូវ៉ា ពួកគេអាចមានឥទ្ធិពលល្អមកលើយើង និងជួយយើងឲ្យចេះជ្រើសរើសការកម្សាន្តល្អ។ ដូចយើងបានរៀននៅមេរៀនមុនៗ «អ្នកដែលសេពគប់មនុស្សមានប្រាជ្ញានឹងមានប្រាជ្ញាដែរ»។ ផ្ទុយទៅវិញ បើយើងសេពគប់ជាទៀងទាត់ជាមួយនឹងមនុស្សដែលមិនស្រឡាញ់ខ្នាតតម្រារបស់ព្រះ នោះយើង«នឹងជួបបញ្ហា»ជាមិនខាន។—សុភាសិត ១៣:២០
២. ហេតុអ្វីជាការសំខាន់ឲ្យយើងចេះដាក់កម្រិតលើពេលវេលាដែលយើងចំណាយក្នុងការកម្សាន្ត?
ទោះជាយើងជ្រើសរើសការកម្សាន្តល្អក៏ដោយ យើងត្រូវប្រុងប្រយ័ត្នមិនចំណាយពេលច្រើនហួសហេតុពេកទៅលើការកម្សាន្តនោះ។ បើមិនដូច្នេះទេ យើងនឹងប្រហែលជាគ្មានពេលគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការដែលសំខាន់ជាងឡើយ។ គម្ពីរលើកទឹកចិត្តយើងឲ្យ«ប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត»។—សូមអាន អេភេសូរ ៥:១៥, ១៦
បង្កើនចំណេះ
សូមរៀនអំពីរបៀបដែលអ្នកអាចជ្រើសរើសការកម្សាន្តល្អ។
៣. ចូរជៀសវាងពីការកម្សាន្តមិនល្អ
ហេតុអ្វីយើងគួរជ្រើសរើសការកម្សាន្តដោយប្រុងប្រយ័ត្ន? លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
តើកីឡាប្រកួតប្រជែងដែលបង្ហូរឈាមនៅសម័យបុរាណ និងការកម្សាន្តខ្លះនៅសម័យទំនើបនេះ មានចំណុចស្រដៀងគ្នាអ្វីខ្លះ?
ក្នុងវីដេអូ តើដេននីបានរៀនអ្វីអំពីការកម្សាន្ត?
សូមអាន រ៉ូម ១២:៩ រួចពិភាក្សាសំណួរនេះ៖
តើខនេះអាចជួយអ្នកឲ្យជ្រើសរើសការកម្សាន្តល្អយ៉ាងដូចម្ដេច?
តើព្រះយេហូវ៉ាស្អប់អ្វីខ្លះ? សូមអាន សុភាសិត ៦:១៦, ១៧ និងកាឡាទី ៥:១៩-២១។ ក្រោយពីអានខគម្ពីរនីមួយៗហើយ សូមពិភាក្សាសំណួរនេះ៖
តើអ្វីដែលគម្ពីររៀបរាប់ មាននៅក្នុងការកម្សាន្តសព្វថ្ងៃនេះឬទេ?
របៀបដែលអ្នកអាចជ្រើសរើសការកម្សាន្តដោយប្រាជ្ញា
សូមសួរខ្លួនអ្នកដូចតទៅ៖
អំពីអ្វី? តើការកម្សាន្តនេះរួមបញ្ចូលអ្វីដែលព្រះយេហូវ៉ាស្អប់ឬទេ?
ពេលណា? តើការកម្សាន្តនេះរារាំងខ្ញុំមិនឲ្យធ្វើអ្វីដែលសំខាន់ជាងឬទេ?
អ្នកណា? តើការកម្សាន្តនេះនាំឲ្យខ្ញុំសេពគប់ ឬជិតស្និទ្ធជាមួយនឹងមនុស្សដែលមិនស្រឡាញ់ព្រះយេហូវ៉ាឬទេ?
ដើម្បីមានសុវត្ថិភាពគឺត្រូវជៀសវាងពីអ្វីដែលនាំឲ្យមានគ្រោះថ្នាក់។ នេះជាមូលហេតុដែលយើងគួរជៀសវាងពីការកម្សាន្តណាក៏ដោយដែលយើងសង្ស័យថាមិនល្អ
៤. ចូរប្រើពេលវេលាដោយប្រាជ្ញា
លេងវីដេអូ រួចពិភាក្សាសំណួរនេះ៖
ទោះជាបងប្រុសក្នុងវីដេអូមិនបានមើលអ្វីដែលមិនល្អក៏ដោយ តើរបៀបដែលគាត់ប្រើពេលវេលាក្នុងការកម្សាន្តមានឥទ្ធិពលយ៉ាងណាទៅលើគាត់?
សូមអាន ភីលីព ១:១០ រួចពិភាក្សាសំណួរនេះ៖
តើខគម្ពីរនេះអាចជួយយើងឲ្យចេះដាក់កម្រិតលើពេលវេលាដែលយើងចំណាយក្នុងការកម្សាន្តយ៉ាងដូចម្ដេច?
៥. ចូរជ្រើសរើសការកម្សាន្តល្អ
ទោះជាព្រះយេហូវ៉ាមិនពេញចិត្តចំពោះការកម្សាន្តខ្លះក៏ដោយ ក៏មានការកម្សាន្តជាច្រើនទៀតដែលលោកពេញចិត្តដែរ។ សូមអាន អ្នកទូន្មាន ៨:១៥ និងភីលីព ៤:៨ រួចពិភាក្សាសំណួរនេះ៖
តើអ្នកចូលចិត្តការកម្សាន្តល្អមួយណា?
អ្នកអាចសប្បាយរីករាយក្នុងការសម្រាកលម្ហែកាយនិងការកម្សាន្តល្អ
មនុស្សខ្លះនិយាយថា៖ «ការកម្សាន្តដែលរួមបញ្ចូលអំពើឃោរឃៅ អំពើប្រាសចាកសីលធម៌ ឬមន្តអាគម គឺគ្មានអ្វីខុសទេ ដរាបណាខ្ញុំមិនធ្វើអំពើទាំងនោះ»។
តើអ្នកនឹងនិយាយយ៉ាងណា?
សេចក្ដីសង្ខេប
ព្រះយេហូវ៉ាចង់ឲ្យយើងជ្រើសរើសការកម្សាន្តល្អ ហើយសប្បាយនឹងការកម្សាន្តនោះ។
រៀនសាឡើងវិញ
តើគ្រិស្តសាសនិកគួរជៀសវាងការកម្សាន្តបែបណា?
ហេតុអ្វីយើងត្រូវប្រុងប្រយ័ត្នចំពោះការចំណាយពេលច្រើនពេកទៅលើការកម្សាន្ត?
ហេតុអ្វីអ្នកចង់ជ្រើសរើសការកម្សាន្តដែលធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត?
ស្វែងយល់ថែមទៀត
សូមគិតពិចារណាថា តើអ្នកណាទទួលខុសត្រូវចំពោះការកម្សាន្តដែលយើងជ្រើសរើស?
សូមមើលអំពីរបៀបដែលអ្នកអាចធ្វើការសម្រេចចិត្តល្អស្ដីអំពីការកម្សាន្ត និងការសម្រាកលម្ហែកាយ។
សូមមើលរបៀបដែលម្ដាយបានម្នាក់ធ្វើការសម្រេចចិត្តល្អ ស្ដីអំពីការកម្សាន្តដែលមានមន្តអាគម។
-