បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • របៀបដែលក្រុមជំនុំបានត្រូវរៀបចំឡើង
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សណ្ដាប់​ធ្នាប់។ (​កូរិនថូស​ទី​១ ១៤:៣៣​) ដូច្នេះ យើង​ដឹង​ថា​រាស្ត្រ​របស់​លោក​នឹង​មាន​របៀប​រៀប​រយ។ តើ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​រៀប​ចំ​ឡើង​យ៉ាង​ដូច​ម្ដេច? តើ​យើង​អាច​ជួយ​ក្រុម​ជំនុំ​ឲ្យ​មាន​ដំណើរ​ការ​ល្អ​តាម​របៀប​ណា?

      ១. តើ​អ្នក​ណា​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ?

      ​«​គ្រិស្ត​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ​»។ (​អេភេសូរ ៥:២៣​) ពី​ស្ថាន​សួគ៌ លោក​យេស៊ូ​មើល​ការ​ខុស​ត្រូវ​លើ​សកម្មភាព​ផ្សេង​ៗ​នៃ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទូទាំង​ពិភព​លោក។ លោក​យេស៊ូ​បាន​តែង​តាំង​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ ពួក​គាត់​ជា​បុរស​ចាស់​ទុំ​មួយ​ក្រុម​តូច​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ ហើយ​ពួក​គាត់​បាន​ត្រូវ​ហៅ​ថា​គណៈ​អភិបាល។ (​សូម​អាន ម៉ាថាយ ២៤:៤៥​-​៤៧​) គណៈ​អភិបាល​ផ្ដល់​ការ​ណែនាំ​ដល់​ក្រុម​ជំនុំ​ទូទាំង​ពិភព​លោក ដូច​ពួក​សាវ័ក​និង​ពួក​អ្នក​ចាស់​ទុំ​នៅ​សតវត្សរ៍​ទី​១​ក្នុង​ក្រុង​យេរូសាឡិម។ (​សកម្មភាព ១៥:២​) ប៉ុន្តែ ពួក​គាត់​មិន​មែន​ជា​អ្នក​ដឹក​នាំ​អង្គការ​របស់​យើង​ទេ។ ពួក​គាត់​ពិនិត្យ​មើល​គម្ពីរ​ដើម្បី​ទទួល​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ហើយ​ពួក​គាត់​ចុះ​ចូល​ក្រោម​ប្រមុខភាព​របស់​លោក​យេស៊ូ។

      ២. តើ​ពួក​អ្នក​ចាស់​ទុំ​មាន​តួ​នាទី​អ្វី?

      ពួក​អ្នក​ចាស់​ទុំ​ជា​បុរស​គ្រិស្ត​សាសនិក​ដែល​បម្រើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់​អស់​ជា​ច្រើន​ឆ្នាំ។ ពួក​គាត់​បង្រៀន​គម្ពីរ​ដល់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ផ្ដល់​ជំនួយ និង​លើក​ទឹក​ចិត្ត​ពួក​គេ។ ពួក​គាត់​មិន​ទទួល​កម្រៃ​សម្រាប់​កិច្ចការ​ដែល​ពួក​គាត់​ធ្វើ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​បម្រើ​«​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​ចំពោះ​ព្រះ ហើយ​មិន​មែន​ដោយ​ចង់​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ តែ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​»។ (​ពេត្រុស​ទី​១ ៥:​១, ២​) ពួក​អ្នក​ចាស់​ទុំ​ក៏​មាន​អ្នក​ជួយ​ដែរ គឺ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ បើ​ក្រោយ​មក ពួក​គេ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ពួក​គេ​អាច​ទៅ​ជា​អ្នក​ចាស់​ទុំ។

      គណៈ​អភិបាល​តែង​តាំង​អ្នក​ចាស់​ទុំ​ខ្លះ​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល។ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ទៅ​ទស្សនៈ​កិច្ច​នៅ​ក្រុម​ជំនុំ​ផ្សេង​ៗ ដើម្បី​ផ្ដល់​ការ​ណែនាំ​និង​ការ​លើក​ទឹក​ចិត្ត។ ពួក​គាត់​តែង​តាំង​បង​ប្រុស​ៗ​ដែល​មាន​គុណ​សម្បត្តិ​ដូច​គម្ពីរ​ចែង ឲ្យ​ធ្វើ​ជា​អ្នក​ចាស់​ទុំ​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។​—ធីម៉ូថេ​ទី​១ ៣:១​-​១០, ១២; ទីតុស ១:៥​-​៩

      ៣. តើ​សាក្សី​ម្នាក់​ៗ​មាន​តួ​នាទី​អ្វី?

      សាក្សី​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​មាន​តួ​នាទី​«​សរសើរ​តម្កើង​នាម​ព្រះ​យេហូវ៉ា​»​ ដោយ​រួម​ចំណែក​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ជំនុំ និង​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ស្រប​តាម​ស្ថានភាព​របស់​ពួក​គេ។​—សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៤៨:១២, ១៣

      បង្កើន​ចំណេះ

      សូម​រៀន​ថា តើ​លោក​យេស៊ូ​ជា​អ្នក​ដឹក​នាំ​បែប​ណា? តើ​ពួក​អ្នក​ចាស់​ទុំ​ព្យាយាម​ធ្វើ​តាម​គំរូ​លោក​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​តាម​របៀប​ណា​យើង​អាច​សហការ​ជា​មួយ​នឹង​លោក​យេស៊ូ​និង​ពួក​អ្នក​ចាស់​ទុំ?

      ៤. លោក​យេស៊ូ​ជា​អ្នក​ដឹក​នាំ​ដែល​ផ្ដល់​កម្លាំង​ចិត្ត

      លោក​យេស៊ូ​ផ្ដល់​សេចក្ដី​អញ្ជើញ​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​ចិត្ត​ដល់​យើង។ សូម​អាន ម៉ាថាយ ១១:២៨​-​៣០ រួច​ពិភាក្សា​សំណួរ​នេះ​៖

      • តើ​លោក​យេស៊ូ​ចង់​ឲ្យ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ដឹក​នាំ​របស់​លោក?

      តើ​ពួក​អ្នក​ចាស់​ទុំ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច? លេង​វីដេអូ។

      វីដេអូ: អ្នក​ចាស់​ទុំ​ផ្ដល់​ជំនួយ​នៅ​នេប៉ាល់​ក្រោយ​រញ្ជួយ​ដី (​៤:៥៦​)

      គម្ពីរ​បង្រៀន​យ៉ាង​ច្បាស់​អំពី​របៀប​ដែល​ពួក​អ្នក​ចាស់​ទុំ​គួរ​បំពេញ​ភារកិច្ច​របស់​ខ្លួន។

      សូម​អាន អេសាយ ៣២:២ និង​ពេត្រុស​ទី​១ ៥:១​-​៣ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ដែល​ដឹង​ថា ពួក​អ្នក​ចាស់​ទុំ​ខំ​ព្យាយាម​ផ្ដល់​កម្លាំង​ចិត្ត​ដល់​បង​ប្អូន​ឯ​ទៀត​ដូច​លោក​យេស៊ូ?

      • តើ​ពួក​អ្នក​ចាស់​ទុំ​យក​តម្រាប់​លោក​យេស៊ូ​តាម​វិធី​ណា​ទៀត?

      ៥. ពួក​អ្នក​ចាស់​ទុំ​បង្រៀន​ដោយ​ទុក​គំរូ

      តើ​លោក​យេស៊ូ​ចង់​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​ចាត់​ទុក​តួ​នាទី​របស់​ពួក​គាត់​ថា​សំខាន់​យ៉ាង​ណា? លេង​វីដេអូ។

      វីដេអូ: ពួក​អ្នក​ចាស់​ទុំ​ជា​អ្នក​នាំ​មុខ (​៧:៣៩​)

      លោក​យេស៊ូ​បាន​ទុក​គំរូ​សម្រាប់​អស់​អ្នក​ដែល​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ។ សូម​អាន ម៉ាថាយ ២៣:៨​-​១២ រួច​ពិភាក្សា​សំណួរ​នេះ​៖

      • តើ​ក្នុង​គម្ពីរ​មាន​ខ្នាត​តម្រា​អ្វី​ខ្លះ​សម្រាប់​ពួក​អ្នក​ចាស់​ទុំ? តើ​អ្នក​គិត​ថា​ពួក​អ្នក​ដឹក​នាំ​សាសនា​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​ចែង​ឬ​ទេ?

      ក. បណ្ដុំរូបភាព: អ្នកចាស់ទុំបន្តពង្រឹងចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះ ព្រមទាំងបន្តជួយក្រុមគ្រួសារឲ្យធ្វើដូច្នោះដែរ។ ១. គាត់អធិដ្ឋានមុនសិក្សាគម្ពីរ។ ២. គាត់បង្រៀនកូនស្រីតូចពីគម្ពីរដោយមានប្រពន្ធនៅជិតជួយគាំទ្រ។ ខ. អ្នកចាស់ទុំដដែល និងប្រពន្ធរបស់គាត់ ទៅសួរសុខទុក្ខបងស្រីម្នាក់ក្នុងក្រុមជំនុំ ដែលកំពុងដេកឈឺនៅមន្ទីរពេទ្យ។ គ. អ្នកចាស់ទុំដដែល កំពុងផ្សព្វផ្សាយដល់បុរសម្នាក់នៅមាត់ទ្វារផ្ទះ។ ឃ. បណ្ដុំរូបភាព: ១. អ្នកចាស់ទុំដដែលថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំក្រុមជំនុំ។ ២. គាត់កំពុងជូតសម្អាតសាលប្រជុំ។
      1. ក. អ្នក​ចាស់​ទុំ​បន្ត​ពង្រឹង​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ ព្រម​ទាំង​បន្ត​ជួយ​ក្រុម​គ្រួសារ​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ

      2. ខ. អ្នក​ចាស់​ទុំ​ថែ​រក្សា​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ

      3. គ. អ្នក​ចាស់​ទុំ​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់

      4. ឃ. អ្នក​ចាស់​ទុំ​កំពុង​បង្រៀន។ ពួក​គាត់​ក៏​ជួយ​សម្អាត​និង​ធ្វើ​កិច្ច​ការ​ឯ​ទៀត​ដែរ

      ៦. យើង​អាច​សហការ​ជា​មួយ​នឹង​ពួក​អ្នក​ចាស់​ទុំ

      គម្ពីរ​ប្រាប់​មូលហេតុ​សំខាន់​ដែល​យើង​គួរ​សហការ​ជា​មួយ​នឹង​ពួក​អ្នក​ចាស់​ទុំ។ សូម​អាន ហេប្រឺ ១៣:១៧ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      • តើ​សម​ហេតុ​សម​ផល​ទេ​ដែល​គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ស្ដាប់​បង្គាប់ ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក​នាំ​មុខ? ហេតុ​អ្វី?

      សូម​អាន លូកា ១៦:១០ រួច​ពិភាក្សា​សំណួរ​នេះ​៖

      • ហេតុ​អ្វី​យើង​គួរ​សហការ​ជា​មួយ​នឹង​ពួក​អ្នក​ចាស់​ទុំ សូម្បី​តែ​ក្នុង​រឿង​តូច​តាច?

      មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​អ្នក​មិន​ចាំ​បាច់​ចូល​រួម​ជា​មួយ​នឹង​សាសនា​ណា​មួយ​ទេ​»។

      • តើ​អ្នក​គិត​ថា​មាន​ប្រយោជន៍​អ្វី​ខ្លះ បើ​យើង​គោរព​ប្រណិប័តន៍​ជា​មួយ​នឹង​ក្រុម​ជំនុំ?

      សេចក្ដី​សង្ខេប

      លោក​យេស៊ូ​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ។ យើង​រីករាយ​សហការ​ជា​មួយ​នឹង​ពួក​អ្នក​ចាស់​ទុំ​ដែល​បម្រើ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​យេស៊ូ ដោយ​សារ​ពួក​គាត់​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​យើង និង​បង្រៀន​យើង​ដោយ​ទុក​គំរូ។

      រៀន​សា​ឡើង​វិញ

      • តើ​អ្នក​ណា​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ?

      • តើ​ពួក​អ្នក​ចាស់​ទុំ​ជួយ​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

      • តើ​យើង​ម្នាក់​ៗ​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​មាន​តួ​នាទី​អ្វី?

      គោល​ដៅ

      ស្វែង​យល់​ថែម​ទៀត

      សូម​មើល​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា គណៈ​អភិបាល​និង​អ្នក​ចាស់​ទុំ​ឯ​ទៀត​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​គ្រិស្ត​សាសនិក។

      ចូរ​ពង្រឹង​កម្លាំង​បង​ប្អូន​ពេល​នៅ​ក្រោម​ការ​ដាក់​បម្រាម (៤:២២)

      សូម​រៀន​ថា តើ​ពួក​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ធ្វើ​កិច្ច​ការ​អ្វី​ខ្លះ?

      ជីវិត​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នៅ​តំបន់​ដាច់​ស្រយាល (៤:៥១)

      សូម​អាន​អំពី​តួ​នាទី​របស់​ស្ត្រី​ក្នុង​ក្រុម​ជំនុំ។

      ​«​តើ​សាក្សី​ព្រះ​យេហូវ៉ា​មាន​អ្នក​បង្រៀន​ជា​ស្ត្រី​ទេ?​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១២​)

      សូម​ស្វែង​យល់​អំពី​របៀប​ដែល​ពួក​អ្នក​ចាស់​ទុំ​ធ្វើ​ការ​នឿយ​ហត់​ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ។

      ​«​អ្នក​ចាស់​ទុំ​‹ជា​អ្នក​រួម​ការ​ងារ​ដើម្បី​ឲ្យ​យើង​រាល់​គ្នា​មាន​អំណរ›​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៣​)

  • តើក្រុមគ្រួសាររបស់អ្នកអាចមានសុភមង្គលយ៉ាងដូចម្ដេច? (ភាគទី១)
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ១. តើ​គម្ពីរ​មាន​យោបល់​អ្វី​សម្រាប់​ប្ដី?

      ព្រះ​យេហូវ៉ា​បាន​ឲ្យ​ប្ដី​ធ្វើ​ជា​ប្រមុខ​ក្រុម​គ្រួសារ។ (​សូម​អាន អេភេសូរ ៥:២៣​) ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ប្ដី​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ក្រុម​គ្រួសារ។ គម្ពីរ​ឲ្យ​យោបល់​ប្ដី​ថា​៖ ​«​ចូរ​ស្រឡាញ់​ប្រពន្ធ​ជា​ដរាប​»។ (​អេភេសូរ ៥:២៥​) តើ​នេះ​មាន​ន័យ​យ៉ាង​ណា? ប្ដី​ដែល​ស្រឡាញ់​ប្រពន្ធ​តែង​តែ​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​នាង​ទាំង​នៅ​ផ្ទះ​ទាំង​នៅ​មុខ​អ្នក​ឯ​ទៀត។ គាត់​ការ​ពារ​នាង​ឲ្យ​មាន​សុវត្ថិភាព ហើយ​ខំ​អស់​ពី​សមត្ថភាព​ក្នុង​ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​នាង​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។ (​ធីម៉ូថេ​ទី​១ ៥:៨​) សំខាន់​បំផុត គាត់​ជួយ​នាង​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (​ម៉ាថាយ ៤:៤​) ជា​ឧទាហរណ៍ ប្ដី​អាច​អធិដ្ឋាន​និង​អាន​គម្ពីរ​ជា​មួយ​នឹង​ប្រពន្ធ។ ពេល​ប្ដី​ស្រឡាញ់​និង​ថែ​រក្សា​ប្រពន្ធ នោះ​គាត់​ពង្រឹង​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។​—សូម​អាន ពេត្រុស​ទី១ ៣:៧

  • តើ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ជាអ្នកណា ហើយមានតួនាទីអ្វី?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • លោក​យេស៊ូ​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ។ (​អេភេសូរ ៥:២៣​) សព្វ​ថ្ងៃ​នេះ លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌​កំពុង​ដឹក​នាំ​ពួក​អ្នក​កាន់​តាម​លោក​នៅ​ផែនដី តាម​រយៈ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ (​សូម​អាន ម៉ាថាយ ២៤:៤៥​) លោក​យេស៊ូ​ផ្ទាល់​បាន​តែង​តាំង​«​ខ្ញុំ​បម្រើ​»​នោះ ហើយ​ឲ្យ​ពួក​គាត់​មាន​សិទ្ធិ​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ចំនួន។ ប៉ុន្តែ ខ្ញុំ​បម្រើ​នោះ​ត្រូវ​បន្ត​ស្ដាប់​បង្គាប់​គ្រិស្ត​និង​បម្រើ​បង​ប្អូន​របស់​គ្រិស្ត។ តើ​ខ្ញុំ​បម្រើ​នោះ​ជា​អ្នក​ណា? តើ​ខ្ញុំ​បម្រើ​នោះ​ថែ​រក្សា​យើង​តាម​របៀប​ណា​ខ្លះ?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក