បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បានត្រូវជាប់មាំដោយសេចក្ដីសង្ឃឹម ប៉ុន្តែបានត្រូវជំរុញដោយសេចក្ដីស្រឡាញ់
    ទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ តុលា
    • ១. តើ​សាវ័ក​ប៉ុល​ឲ្យ​យើង​នូវ​សេចក្ដី​ព្រមាន​អ្វី?

      សាវ័ក​ប៉ុល​បាន​ព្រមាន​យើង​ថា ជំនឿ​របស់​យើង​អាច​លិច​បាត់​ដូច​ជា​សំពៅ​មួយ។ គាត់​មាន​ប្រសាសន៍​អំពី​ការ«រក្សា​សេចក្ដី​ជំនឿ នឹង​បញ្ញា​ចិត្ត​ជ្រះ​ថ្លា ដែល​មនុស្ស​ខ្លះ​បាន​បោះ​បង់​ចោល ហើយ​គេ​បាន​លិច​បាត់​ខាង​ឯ​សេចក្ដី​ជំនឿ​ផង»។ (ធីម៉ូថេ​ទី​១ ១:១៩) នៅ​សតវត្ស​ទី​មួយ ស.យ. សំពៅ​បាន​ត្រូវ​សង់​ពី​ឈើ។ សមត្ថភាព​ឆ្លង​កាត់​សមុទ្រ​របស់​សំពៅ​នោះ ពឹង​ពាក់​ទៅ​លើ​គុណ​ភាព​នៃ​ធ្នឹម​ហើយ​ជំនាញ​ខាង​ការ​សង់​សំពៅ។

      ២. ហេតុ​ដូច​ម្ដេច​ដែល​សំពៅ​នៃ​ជំនឿ​របស់​យើង​ត្រូវ​តែ​សង់​ឲ្យ​បាន​យ៉ាង​ល្អ ហើយ​តើ​នេះ​តម្រូវ​អ្វី​ពី​យើង?

      ២ អ្វី​ដែល​ហៅ​ជា​សំពៅ​នៃ​ជំនឿ​របស់​យើង នោះ​ត្រូវ​តែ​អណ្ដែត​លើ​សមុទ្រ​ដ៏​ជា​មនុស្សជាតិ ដែល​ចេះ​តែ​កំរើក​ឥត​ស្ងប់​នេះ។ (អេសាយ ៥៧:២០; វិវរណៈ ១៧:១៥) ដូច្នេះ សំពៅ​នោះ​ត្រូវ​តែ​សង់​ឲ្យ​បាន​យ៉ាង​ល្អ ហើយ​នេះ​ពឹង​ពាក់​ទៅ​លើ​យើង។ ពេល​ដែល«សមុទ្រ»នៃ​ពិភព​យូដា​និង​រ៉ូម បាន​ទៅ​ជា​ពិបាក​សំរាប់​ពួក​គ្រីស្ទាន​នៅ​សម័យ​ដើម នោះ​យូដាស​បាន​សរសេរ​ថា៖ «ពួក​ស្ងួន​ភ្ងា​អើយ ចូរ​រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចុះ ព្រម​ទាំង​រង់​ចាំ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង ឲ្យ​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ ដោយ​ស្អាង​ចិត្ត​ឡើង ក្នុង​សេចក្ដី​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត​របស់​អ្នក​រាល់​គ្នា ហើយ​ទាំង​អធិស្ឋាន ដោយ​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង»។ (យូដាស ២០, ២១) ដោយ​ព្រោះ​យូដាស​បាន​ស្តី​ពី​ការ​ត​យុទ្ធ ដើម្បី‹សេចក្ដី​ជំនឿ​ដែល​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ› នោះ​ប្រយោគ​ដែល​ថា«សេចក្ដី​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត» ប្រហែល​ជា​សំដៅ​ទៅ​សេចក្ដី​បង្រៀន​គ្រីស្ទាន​ទាំង​មូល រួម​បញ្ចូល​ដំណឹង​ល្អ​ពី​សេចក្ដី​សង្គ្រោះ។ (យូដាស ៣) ព្រះ​គ្រីស្ទ​គឺ​ជា​គ្រឹះ​នៃ​ជំនឿ​នោះ។ ជំនឿ​ខ្លាំង​គឺ​ត្រូវ​ការ​បើ​សិន​ជា​យើង​នឹង​នៅ​ជាប់​ជា​មួយ​នឹង​ជំនឿ​គ្រីស្ទាន​ពិត។

  • បានត្រូវជាប់មាំដោយសេចក្ដីសង្ឃឹម ប៉ុន្តែបានត្រូវជំរុញដោយសេចក្ដីស្រឡាញ់
    ទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ តុលា
    • មូលហេតុ​ដែល​អ្នក​ខ្លះ​ពិសោធន៍​ការ​លិច​បាត់

      ៧. (ក) ដូច​ពាក្យ​របស់​ប៉ុល​បង្ហាញ​នោះ តើ​យ៉ាង​ដូច​ម្ដេច​ដែល​អ្នក​ខ្លះ​បាន​ពិសោធន៍​ការ​លិច​បាត់​ខាង​វិញ្ញាណ? (ខ) តើ​យ៉ាង​ដូច​ម្ដេច​ដែល​អ្នក​ខ្លះ​បាន​ចាក​ចេញ​ពី​សេចក្ដី​ពិត​សព្វ​ថ្ងៃ​នេះ?

      ៧ នៅ​ពេល​ដែល​ប៉ុល​បាន​ព្រមាន​ពី​ការ​ពិសោធន៍​ការ«លិច​បាត់» នោះ​គាត់​បាន​និយាយ ដោយ​គិត​ពី​អ្នក​ខ្លះ​ដែល​បាន«បោះ​បង់​ចោល»មនសិការ​ដ៏​ជ្រះ​ថ្លា ហើយ​បាន​បាត់​បង់​ជំនឿ​របស់​គេ។ (ធីម៉ូថេ​ទី​១ ១:១៩) ក្នុង​ចំណោម​ពួក​នោះ​មាន​ឈ្មោះ​ហ៊ីមេនាស​និង​អ័លេក្សានត្រុស ដែល​បាន​ធ្លាក់​ចូល​ក្នុង​ការ​ក្បត់​ជំនឿ ដោយ​ចាក​ចេញ​ពី​សេចក្ដី​ពិត ព្រម​ទាំង​និយាយ​ប្រមាថ​ផង។ (ធីម៉ូថេ​ទី​១ ១:២០; ធីម៉ូថេ​ទី​២ ២:១៧, ១៨) សព្វ​ថ្ងៃ​នេះ អ្នក​ក្បត់​ជំនឿ​ដែល​បាន​ចាក​ចេញ​ពី​សេចក្ដី​ពិត វាយ«អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ»ដោយ​ប្រើ​ពាក្យ​សំដី ហើយ​ដោយ​ធ្វើ​ដូច្នេះ​គឺ​ហាក់​ដូច​ជា​ខាំ​ដៃ ដែល​បាន​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​ឲ្យ​គេ។ ពួក​គេ​ខ្លះ​គឺ​ស្រដៀង​គ្នា​នឹង«អ្នក​បំរើ​អាក្រក់» ដោយ​គិត​ក្នុង​ចិត្ត​ថា៖ «ចៅហ្វាយ​អញ​ក្រ​មក»។ (ម៉ាថាយ ២៤:៤៤​-​៤៩; ធីម៉ូថេ​ទី​២ ៤:១៤, ១៥) ពួក​គេ​បដិសេធ​ថា ទី​បញ្ចប់​នៃ​របប​ដ៏​ទុច្ចរិត​នេះ​គឺ​មិន​ជិត​មក​ដល់​ទេ ហើយ​ក៏​រិះ​គន់​គណៈ​អ្នក​បំរើ​ដ៏​ចាំ​យាម​ខាង​វិញ្ញាណ ដោយ​ព្រោះ​គេ​រក្សា​ឲ្យ​មាន​ភាព​បន្ទាន់​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ (អេសាយ ១:៣) អ្នក​ក្បត់​ជំនឿ​បែប​នេះ ជោគ​ជ័យ​ក្នុង​ការ«បង្ខូច​សេចក្ដី​ជំនឿ​របស់​អ្នក​ខ្លះ» នាំ​ឲ្យ​មាន​ការ​លិច​បាត់​ខាង​វិញ្ញាណ។—ធីម៉ូថេ​ទី​២ ២:១៨

      ៨. តើ​អ្វី​ខ្លះ​ដែល​បាន​នាំ​ឲ្យ​អ្នក​ខ្លះ​ពន្លិច ឬ​ទម្លុះ​សំពៅ​នៃ​ជំនឿ​របស់​គេ​ឲ្យ​លិច​បាត់?

      ៨ គ្រីស្ទាន​ឯ​ទៀត​ដែល​បាន​ថ្វាយ​ខ្លួន​ហើយ ក៏​បាន​ពន្លិច​បាត់​នូវ​សំពៅ​នៃ​ជំនឿ​របស់​គេ ដោយ​ការ​បោះ​បង់​ចោល​មនសិការ​របស់​គេ ហើយ​ចូល​រួម​ក្នុង​ការ​ស្វះ​ស្វែង​តែ​ការ​សប្បាយ​និង​អំពើ​អសីលធម៌​ខាង​កាម ដោយ​គ្មាន​កំរិត​ក្នុង​លោកីយ៍​នេះ។ (ពេត្រុស​ទី​២ ២:២០​-​២២) អ្នក​ឯ​ទៀត​ទម្លុះ​សំពៅ​នៃ​ជំនឿ​របស់​គេ​ឲ្យ​លិច​បាត់ ពី​ព្រោះ​តាម​ទស្សនៈ​របស់​គេ​នោះ របប​ថ្មី​ហាក់​ដូច​ជា​មិន​ទាន់​ជិត​មក​ដល់​ទេ។ ដោយ​ព្រោះ​គ្មាន​សមត្ថភាព​គិត​ពី​ពេល​វេលា​សំរាប់​ការ​សម្រេច​នៃ​ទំនាយ​ខ្លះ​ៗ ហើយ​គិត‹ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា›គឺ​នៅ​ឆ្ងាយ នោះ​គេ​បោះ​បង់​ចោល​ការ​ថ្វាយ​បង្គំ​ពិត។ (ពេត្រុស​ទី​២ ៣:១០​-​១៣; ពេត្រុស​ទី​១ ១:៩) ក្រោយ​មក​គេ​ឃើញ​ថា ខ្លួន​នៅ​ក្នុង​សង្គម​ចលាចល​ដ៏​វឹកវរ​នៃ​របប​បច្ចុប្បន្ន​នេះ​ម្ដង​ទៀត។ (អេសាយ ១៧:១២, ១៣; ៥៧:២០) អ្នក​ខ្លះ​ដែល​បាន​ឈប់​ចូល​រួម​ជា​មួយ​នឹង​ក្រុម​ជំនុំ​គ្រីស្ទាន ក៏​នៅ​ជឿ​ថា​នេះ​ជា​សាសនា​ពិត។ ក៏​ប៉ុន្តែ តាម​មើល​ទៅ ពួក​គេ​ឥត​មាន​សេចក្ដី​អត់​ធ្មត់​និង​ការ​ស៊ូ​ទ្រាំ ដើម្បី​ចាំ​ដល់​របប​ថ្មី ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​មក​នោះ។ ជីវិត​នៅ​ក្នុង​សួន​មនោរម្យ​មិន​បាន​មក​លឿន​តាម​ចិត្ត​របស់​ពួក​គេ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក