-
ជំនួយមួយដែលនៅជាប់ជាមួយ២០០៦ កិច្ចបម្រើព្រះ | កុម្ភៈ
-
-
៧ ពេលយើងពង្រឹងកម្លាំងអ្នកដែលត្រូវការជំនួយ នោះនាំមកនូវពរសម្រាប់យើងទាំងអស់គ្នា។ អ្នកដែលទទួលជំនួយមានសុភមង្គលដោយបានចូលទៅជិតព្រះយេហូវ៉ា និងបានចូលរួមក្នុងសកម្មភាពផ្សេងៗនៃអង្គការរបស់ទ្រង់។ អ្នកចាស់ទុំមានចិត្តអរសប្បាយដោយបានឃើញការរីកចម្រើនខាងវិញ្ញាណដូចនេះ។ (លូ. ១៥:៥, ៦) ពេលដែលសមាជិកក្រុមជំនុំមានចំណងមេត្រីភាពយ៉ាងជិតស្និទ្ធជាមួយគ្នា ពួកគេក៏មានសាមគ្គីភាពនឹងគ្នាដែរ។ (កូល. ៣:១២-១៤) យើងពិតជាមានមូលហេតុត្រឹមត្រូវមែន! ដែលយើងគួរយកតម្រាប់តាមព្រះយេហូវ៉ាជាជំនួយមួយអង្គដែលនៅជាប់ជាមួយ។—អេភ. ៥:១
-
-
ត្រូវប្រយ័ត្នដោយមធ្យ័តក្នុងការចំណាយពេល២០០៦ កិច្ចបម្រើព្រះ | កុម្ភៈ
-
-
ត្រូវប្រយ័ត្នដោយមធ្យ័តក្នុងការចំណាយពេល
១ នៅសម័យយើងនេះមានប្រដាប់ប្រដាដែលជួយក្នុងការសន្សំសំចៃពេលវេលានិងកម្លាំង។ ក៏ប៉ុន្តែមនុស្សជាច្រើនមានគំនិតថា ខ្លួនមានការធ្វើច្រើនជាងមុន តែមានពេលតិចជាងដើម្បីសម្រេចការនោះ។ តើអ្នកគិតថាការរក្សាទម្លាប់ល្អសម្រាប់អ្វីៗខាងវិញ្ញាណជាអ្វីដ៏ពិបាកទេ? តើអ្នកចង់មានពេលវេលាច្រើនជាងសម្រាប់កិច្ចផ្សព្វផ្សាយទេ? តើយើងអាចចំណាយពេលយ៉ាងណាឲ្យបានប្រយោជន៍ច្រើនបំផុត?—ទំនុក. ៩០:១២; ភី. ១:៩-១១
២ សម្គាល់អ្វីដែលបង្ខាតពេល: យូរៗម្ដង យើងម្នាក់ៗគួរពិនិត្យមើលថា តើយើងចំណាយពេលធ្វើអ្វី? ព្រះគម្ពីរដាស់តឿនយើងថា៖ «ត្រូវប្រយ័តដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់»។ (អេភ. ៥:១៥, ១៦) សូមគិតពីការពិបាកដែលមកពីការជឿនលឿនខាងបច្ចេកទេសផ្ដល់ព័ត៌មាន។ ទោះជាកុំព្យូទ័រនិងគ្រឿងប្រដាប់អេឡិចត្រូនិកមានប្រយោជន៍ច្រើនមែន តែអ្វីៗទាំងនោះអាចប្រៀបដូចជាអន្ទាក់វិញបើយើងមិនប្រយ័ត្នដោយមធ្យ័តក្នុងការចំណាយពេល។—១កូ. ៧:២៩, ៣១
៣ យើងម្នាក់ៗត្រូវសួរខ្លួនថា៖ ‹តើខ្ញុំចំណាយពេលជារៀងរាល់ថ្ងៃដើម្បីអានឬផ្ញើអ៊ីមែលដែលឥតប្រយោជន៍? តើខ្ញុំច្រើនតែរវល់និយាយតាមទូរស័ព្ទឬផ្ញើសារតាមទូរស័ព្ទពីរឿងតូចតាចទេ? (១ធី. ៥:១៣) តើខ្ញុំមើលតាមប្រព័ន្ធអ៊ីនធឺណិតដោយគ្មានគោលដៅ ឬអង្គុយដូរប៉ុស្តិ៍ទូរទស្សន៍ចុះឡើងទោះជាគ្មានកម្មវិធីអ្វីដែលយើងចង់មើលក៏ដោយ? តើខ្ញុំវក់លេងហ្គេមរហូតដល់ប៉ះពាល់ការសិក្សាព្រះបន្ទូលរបស់ព្រះឬ?›។ បន្ដិចម្ដងៗ ទង្វើនេះបណ្ដាលឲ្យយើងបាត់បង់សុខុមាលភាពខាងវិញ្ញាណ។—សុ. ១២:១១
៤ ចូរចំណាយពេលដោយចេះប្រមាណ: គ្រឿងប្រដាប់អេឡិចត្រូនិកច្រើនតែតម្រូវឲ្យយើងចំណាយពេលនិងកម្លាំង។ យុវជនម្នាក់ដែលវក់លេងហ្គេមកុំព្យូទ័រសារភាពថា៖ «ការប្រុងស្មារតីក្នុងកិច្ចផ្សព្វផ្សាយឬក៏កិច្ចប្រជុំជាអ្វីដ៏ពិបាកណាស់ចំពោះខ្ញុំ ប្រសិនបើខ្ញុំទើបបានលេងហ្គេមនោះ។ ខ្ញុំចេះតែគិតពីពេលទៅផ្ទះវិញដើម្បីលេងហ្គេមទៀត។ ខ្ញុំមិនសិក្សាផ្ទាល់ខ្លួនឬអានព្រះគម្ពីរឲ្យបានទៀងទាត់ដូចពីមុនទេ។ ការបម្រើព្រះលែងធ្វើឲ្យខ្ញុំមានអំណរ»។ យុវជនម្នាក់នេះបានទទួលស្គាល់ថាគាត់ត្រូវបោះបង់ចោលទម្លាប់នេះ ដូច្នេះ គាត់ក៏លុបចោលហ្គេមទាំងឡាយពីកុំព្យូទ័រចេញ។ គាត់នឹកគិតថា៖ «ការធ្វើដូច្នេះជាអ្វីដ៏ពិបាកណាស់ដោយព្រោះខ្ញុំស្រឡាញ់ហ្គេមនោះខ្លាំងពេក។ ប៉ុន្តែ ខ្ញុំក៏មានអារម្មណ៍ថាមានជោគជ័យ ពីព្រោះខ្ញុំបានចោលហ្គេមនោះដើម្បីជាប្រយោជន៍ខ្លួន»។—ម៉ាថ. ៥:២៩, ៣០
៥ បើអ្នកត្រូវបោះបង់ចោលទម្លាប់ដូចនេះ ប្រហែលជាអ្នកត្រូវចាត់វិធានការស្រដៀងនេះដែរ។ ជារៀងរាល់ថ្ងៃ តើអ្នកអាចផ្អាកកិច្ចការដែលមិនចាំបាច់ដើម្បីមានពេលកន្លះម៉ោងបានឬទេ? យើងក៏អាចអានព្រះគម្ពីរទាំងមូលក្នុងតែមួយឆ្នាំប៉ុណ្ណោះ បើយើងចំណាយកន្លះម៉ោងជារៀងរាល់ថ្ងៃ។ ការអានព្រះគម្ពីរទាំងមូលពិតជាផ្ដល់ប្រយោជន៍ច្រើនខាងវិញ្ញាណមែន! (ទំនុក. ១៩:៧-១១; ១១៩:៩៧-១០០) សូមកំណត់ពេលអានព្រះគម្ពីរ រៀបចំសម្រាប់ប្រជុំ និងផ្សព្វផ្សាយផងដែរ។ (១កូ. ១៥:៥៨) បើអ្នកកំណត់ពេលដូច្នេះ អ្នកអាចដាក់កំហិតលើអ្វីដែលបង្ខាតពេល ព្រមទាំងជួយអ្នក«ខំឲ្យយល់បំណងព្រះហឫទ័យព្រះអម្ចាស់»។—អេភ. ៥:១៧
-