-
តើយើងធ្លាប់ឮនោះពីមុនទេ?១៩៩៩ កិច្ចបម្រើព្រះ | ធ្នូ
-
-
រឿងនោះ ហើយសញ្ជឹងគិតអំពីរបៀបដែលយើងអាចអនុវត្តតាមពីពត៌មាននោះ។ កុំឲ្យយើងរំលងលំហាត់សើរើឡើងវិញក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យឡើយ ដោយគិតថានោះមិនចាំបាច់ទេ។ (លូកា ៨:១៨) យើងមិនចង់ឈប់ស្ដាប់ដោយសារសេចក្ដីពិតបឋមៗត្រូវយកមកនិយាយម្ដងហើយម្ដងទៀតនៅឯកិច្ចប្រជុំរបស់យើងនោះទេ។—ហេព្រើរ ៥:១១
៦ សូមឲ្យយើងមានអាកប្បកិរិយាដូចអ្នកសរសេរទំនុកដំកើងដែលថា៖ «ទូលបង្គំបានត្រេកអរក្នុងផ្លូវប្រព្រឹត្តតាម សេចក្ដីបន្ទាល់របស់ទ្រង់ ឲ្យស្មើនឹងសេចក្ដីអំណរចំពោះទ្រព្យសម្បត្ដិគ្រប់យ៉ាង»។ (ទំនុកដំកើង ១១៩:១៤) ពិតមែន យើងបានឮអ្វីដ៏មានតម្លៃទាំងនេះពីមុន ហើយច្បាស់ជានឹងឮម្ដងទៀត។ ហេតុអ្វី? ពីព្រោះព្រះយេហូវ៉ាជ្រាបថាយើងត្រូវតែឮពត៌មានទាំងនោះ!
-
-
សាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ២០០០១៩៩៩ កិច្ចបម្រើព្រះ | ធ្នូ
-
-
សាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ២០០០
១ សាលាកិច្ចបំរើព្រះធិបតេយ្យ បានទៅជាពរដ៏ប្រសើរចំពោះរាស្ត្ររបស់ព្រះយេហូវ៉ា។ ក្នុងរយៈពេល៥០ឆ្នាំកន្លងទៅនេះ សាលានោះបានជួយរាប់លានអ្នកបណ្ដុះបណ្ដាលឲ្យមានសមត្ថភាពជាអ្នកថ្លែងសាធារណៈនិងជាគ្រូបង្រៀនពីសេចក្ដីពិតព្រះគម្ពីរ។ (ទំនុកដំកើង ១៤៥:១០-១២; ម៉ាថាយ ២៨:១៩, ២០) តើអ្នកអាចឃើញរបៀបដែលសាលានេះបានជួយអ្នកទេ? សាលានេះអាចបន្តធ្វើអ៊ីចឹងក្នុងកំឡុងឆ្នាំ២០០០ បើសិនជាអ្នករួមចំណែកពេញលេញហើយយកទៅអនុវត្តយោបល់ដែលត្រូវជូននោះ។
២ ការណែនាំអំពីសុន្ទរកថាហើយប្រកាសនវត្ថុដែលនឹងត្រូវប្រើនោះ ត្រូវធ្វើជាតារាងនៅទំព័រទីមួយនៃតារាងសាលាសំរាប់ឆ្នាំ២០០០។ ពេលកំណត់សំរាប់ផ្នែកនិមួយៗ ប្រភពពត៌មាន របៀបពត៌មាននោះត្រូវយកទៅប្រើ ហើយពត៌មានល្អិតល្អន់ផ្សេងទៀតត្រូវរៀបរាប់ទីនោះ។ សូមឆ្លៀតពេលដើម្បីអានយ៉ាងយកចិត្តទុកដាក់នូវការណែនាំនោះហើយយកទៅអនុវត្ត។
៣ ការអានព្រះគម្ពីរប្រចាំសប្ដាហ៍: តារាងសាលាមានកម្មវិធីពីរផ្សេងគ្នាសំរាប់ការអានព្រះគម្ពីរប្រចាំសប្ដាហ៍។ កម្មវិធីមួយគឺជាកម្មវិធីធម្មតាដែលរួមបញ្ចូលប្រមាណប្រាំទំព័រនៃព្រះគម្ពីរ។ ការអធិប្បាយគោលសំខាន់នៃព្រះគម្ពីរមានមូលដ្ឋានពីលើអំនាននេះ។ កម្មវិធីមួយទៀតនោះ គឺជាអំនានបន្ថែមដែលរួមបញ្ចូលពត៌មានច្រើនជាងមួយជាពីរ។ ដោយកាន់តាមកម្មវិធីនេះ អ្នកនឹងអាចអានព្រះគម្ពីរទាំងមូលក្នុងរយៈពេលបីឆ្នាំ។ ច្បាស់ហើយ អ្នកខ្លះប្រហែលជាចង់អានច្រើនជាងអ្វីដែលត្រូវកំណត់ក្នុងកម្មវិធីបន្ថែមនោះ ហើយអ្នកដទៃប្រហែលជាមិនអាចអានទាន់។ ចូរអបអរនឹងអ្វីដែលអ្នកអាចសម្រេចបាន ជាជាងប្រៀបធៀបខ្លួននឹងអ្នកដទៃ។ (កាឡាទី ៦:៤) អ្វីសំខាន់បំផុតគឺថា អានព្រះបន្ទូលរបស់ព្រះជារៀងរាល់ថ្ងៃ។—ទំនុកដំកើង ១:១-៣
៤ ដើម្បីចុះឈ្មោះក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យ អ្នកគួរនិយាយជាមួយអ្នកត្រួតពិនិត្យសាលា។ សូមរាប់ទុកសុន្ទរកថារបស់អ្នកជាអ្វីដ៏សំខាន់ ហើយកុំខានធ្វើសោះ។ យល់តម្លៃនៃសាលាជាសំវិធានការពីព្រះយេហូវ៉ា។ រៀបចំល្អ ចេះដឹងពត៌មានដែលត្រូវកំណត់ឲ្យធ្វើនោះ ហើយថ្លែងចេញពីដួងចិត្ត ហើយដូច្នោះទទួលប្រយោជន៍បានពេញលេញពីសាលាដ៏ពិសេសនេះ។
-
-
តារាងការប្រជុំអប់រំកិច្ចបំរើ១៩៩៩ កិច្ចបម្រើព្រះ | ធ្នូ
-
-
តារាងការប្រជុំអប់រំកិច្ចបំរើ
សូមកត់សម្គាល់: ចាប់ផ្ដើមពីក្បាលនេះនៃឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង តារាងការប្រជុំអប់រំកិច្ចបំរើនឹងរួមបញ្ចូលកម្មវិធីសំរាប់ប្រជុំអប់រំកិច្ចបំរើទីមួយនៃខែជាបន្ទាប់។ ការកែប្រែនេះត្រូវធ្វើដើម្បីជួយក្នុងករណីនៃការយឺតយ៉ាវក្នុងការដឹកជញ្ជូនកិច្ចបំរើព្រះរាជាណាចក្រយើង ដោយសារមានរបៀបដឹកជញ្ជូនថ្មី។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែធ្នូ
ចំរៀង លេខ២០៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះពីកិច្ចបំរើព្រះរាជាណាចក្រយើង។
១៥ នាទី: «ត្រាប់តាមភាពមិនលំអៀងរបស់ព្រះយេហូវ៉ា»។ កំណត់ពាក្យផ្ដើមឲ្យតិចជាងមួយនាទី ហើយបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។ ពន្យល់អត្ថន័យនៃភាពមិនលំអៀង របៀបដែលព្រះយេហូវ៉ាបង្ហាញលក្ខណៈនោះ ហើយរបៀបដែលយើងអាចបង្ហាញនេះក្នុងកិច្ចបំរើរបស់យើង។—សូមមើល ការយល់ធ្លុះជ្រៅ ក្បាលទី១ ទំព័រ ១១៩២ វគ្គ៤-៧ (ភាសាអង់គ្លេស)។
២០ នាទី: «តើយើងធ្លាប់ឮនោះពីមុនទេ»? សុន្ទរកថានិងការពិគ្រោះជាមួយពួកអ្នកស្ដាប់។ អញ្ជើញអ្នកស្ដាប់ប្រាប់ពីរបៀបការឮម្ដងហើយម្ដងទៀត បានជួយគេឲ្យយល់ហើយអបអរកាន់តែច្រើនឡើងនឹងសេចក្ដីពិត។—សូមមើលប៉មយាម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៩៥ ទំព័រ ២១-២២ និង ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៩៣ ទំព័រ ១៣-១៤ វគ្គ១០-១២ (ភាសាអង់គ្លេស)
ចំរៀង លេខ២១៨ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៣ ខែធ្នូ
ចំរៀង លេខ១៦៨
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។ ជូនយោបល់អំពីរបៀបតបយ៉ាងប៉ិនប្រសប់នឹងការជូនពរនៅថ្ងៃបុណ្យ។
១៥ នាទី: «សាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ២០០០»។ សុន្ទរកថាដោយអ្នកត្រួតពិនិត្យសាលាកិច្ចបំរើព្រះធិបតេយ្យ។ សើរើនូវការកែប្រែជាបន្តបន្ទាប់នេះសំរាប់ឆ្នាំថ្មី។ លើកទឹកចិត្តទាំងអស់គ្នាឲ្យអានទៀងទាត់នូវអំនានព្រះគម្ពីរប្រចាំសប្ដាហ៍ ហើយខិតខំយ៉ាងខ្លាំងដើម្បីបំពេញកិច្ចការក្នុងសាលា។
២០ នាទី: «តើអ្នកនឹងនិយាយយ៉ាងណាទៅមនុស្សដែលមិនជឿថាមានព្រះ»? សំនួរនិងចម្លើយ។ សើរើហេតុផ្សេងៗដែលមនុស្សជាច្រើនបានបាត់បង់នូវជំនឿទៅលើព្រះ។ ជូនយោបល់ខ្លះៗអំពីរបៀបដែលយើងអាចនិយាយជាមួយគេ ទាំងជួយគេឲ្យយល់ឃើញភាពសមហេតុផលនៃការជឿថាមានព្រះ។ រៀបចំការសម្ដែងមួយពីរ។ សំរាប់ពត៌មានជាបន្ថែម សូមមើលសៀវភៅវែកញែក ទំព័រ ១៤៥-១៥១ និងសៀវភៅ មនុស្សលោកស្វែងរកព្រះ ជំពូកទី១៤ (ភាសាអង់គ្លេស)។
ចំរៀង លេខ២២០ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២០ ខែធ្នូ
ចំរៀង លេខ២១៩
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ឲ្យអ្នកផ្សាយប្រាប់ពីបទពិសោធន៍ដែលពួកគេបានមានក្នុងកិច្ចផ្សាយ។
១៥ នាទី: ការតបឆ្លើយនឹងសំដីដែលរារាំងការសន្ទនា។ ការពិគ្រោះជាមួយពួកអ្នកស្ដាប់និងការសម្ដែង។ អាន«ពាក្យពន្យល់»នៅទំព័រ ១៥-១៦ នៃសៀវភៅវែកញែក។ ជ្រើសរើស«សំដីដែលរារាំងការសន្ទនា»ពីរបីពីទំព័រ ១៦-២០ ឬក៏ពាក្យដទៃដែលត្រូវប្រទះជាញឹកញយក្នុងតំបន់ផ្សាយរបស់អ្នក។ សើរើនូវវិធីតបឆ្លើយខ្លះៗដែលត្រូវជូនជាយោបល់នោះ ហើយយកមកពិនិត្យមូលហេតុដែលនោះប្រហែលជានឹងមានប្រសិទ្ធិភាពតាមតំបន់។ ធ្វើការសម្ដែងយ៉ាងខ្លីអំពីវិធីតបពីរបី។ អញ្ជើញពួកអ្នកស្ដាប់ឲ្យរៀបរាប់វិធីតបឆ្លើយដែលគេធ្លាប់ប្រើដោយមានលទ្ធផលល្អ។
២០ នាទី: តើខ្ញុំគួរទទួលការងារធ្វើដែលទាក់ទងអង្គការសាសនាទេ? សុន្ទរកថាថ្លែងដោយអ្នកចាស់ទុំម្នាក់ ដោយមានមូលដ្ឋានទៅលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៩ ទំព័រ ២៨-៣០។ អ្នកខ្លះប្រហែលជាបានទទួលការងារធ្វើបែបនេះ ហើយក្រោយមកបានឃើញថា អ្វីដែលគេធ្វើនោះមិនសមស្របនឹងគោលការណ៍ព្រះគម្ពីរ។ សើរើសំនួរដែលយើងត្រូវតែយកមកពិចារណា ពេលដែលធ្វើការសម្រេចអំពីការធ្វើការដែលទាក់ទងសាសនា។ លើកទឹកចិត្តទាំងអស់គ្នាឲ្យតាមរកផ្លូវមួយដែលនឹងធានាឲ្យមានទំនាក់ទំនងល្អជាមួយព្រះយេហូវ៉ា។—កូរិនថូសទី២ ៦:៣, ៤, ១៤-១៨
ចំរៀង លេខ១០៩ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែធ្នូ
ចំរៀង លេខ១៦៦
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ បើសិនជាក្រុមជំនុំរបស់អ្នកនឹងផ្លាស់ប្ដូរម៉ោងប្រជុំសំរាប់ឆ្នាំថ្មី នោះលើកទឹកចិត្តយ៉ាងសប្បុរសឲ្យទាំងអស់គ្នា រក្សាការចូលរួមកិច្ចប្រជុំយ៉ាងទៀងទាត់នៅម៉ោងថ្មីនោះ។ ប្រាប់សិស្សព្រះគម្ពីរហើយអ្នកចាប់អារម្មណ៍ដទៃទៀតអំពីការកែប្រែណា ហើយចាប់ផ្ដើមប្រើក្រដាស់អញ្ជើញដែលបង្ហាញម៉ោងថ្មី។ រំឭកទាំងអស់គ្នាឲ្យជូនសេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែធ្នូ។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: ការផ្ដល់ឲ្យសៀវភៅ អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដីក្នុងកំឡុងខែមករា។ សុន្ទរកថាហើយនិងការសម្ដែង។ បញ្ជាក់ចំណុចនិងរូបភាពផ្សេងៗដែលអាចត្រូវប្រើជាប្រយោជន៍ល្អក្នុងការចាប់ផ្ដើមការសុន្ទនា។ ធ្វើការសម្ដែងមួយពីរ។ នៅពេលណាការចាប់អារម្មណ៍ត្រូវរកឃើញ នោះសៀវភៅតម្រូវអាចត្រូវប្រើដើម្បីចាប់ផ្ដើមការសិក្សា។
ចំរៀង លេខ២២៤ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣ ខែមករា
សូមកត់សម្គាល់: ក្រុមជំនុំទាំងឡាយមិនគួរប្ដូរប្រជុំអប់រំកិច្ចបំរើសំរាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣ ខែមករា ឲ្យធ្វើឡើងនៅថ្ងៃផ្សេងមុននោះទេ លើកលែងតែមានទទួលអ្នកត្រួតពិនិត្យមណ្ឌលជាភ្ញៀវ។
ចំរៀង លេខ១០
៨ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៧ នាទី: ចូរដឹងជាបែបយ៉ាងណាដែលគួរឆ្លើយ។ (កូល៉ុស ៤:៦) សុន្ទរកថានិងការពិគ្រោះជាមួយពួកអ្នកស្ដាប់។ សៀវភៅវែកញែកគឺជាជំនួយល្អ ដើម្បីបើកផ្លូវមួយឲ្យប្រាប់អ្នកឯទៀតអំពីសេចក្ដីពិតព្រះគម្ពីរ។ ពេលដែលម្ចាស់ផ្ទះម្នាក់លើកជំទាស់ចំពោះជំនឿណាមួយរបស់យើង នោះប្រហែលជាយើងអាចប្រើផ្នែកចំណងជើងថា«បើសិនជាគេនិយាយថា—»នៅចុងជំពូកដែលទាក់ទងជំនឿនោះ។ ពិគ្រោះនូវពាក្យប្រសាសន៍អំពីព្រះគម្ពីរ ដែលត្រូវកត់នៅទំព័រ ៦៤-៦៨ និងពិចារណាមូលហេតុវិធីតបឆ្លើយទាំងនោះដែលត្រូវជូនជាយោបល់ប្រហែលជានឹងមានប្រសិទ្ធិភាព។
២០ នាទី: «មហាសន្និបាតតាមតំបន់ប្រធាន ‹ចូរប្រព្រឹត្តតាមព្រះបន្ទូល›នៃពួកស្មរបន្ទាល់ព្រះយេហូវ៉ា នៃឆ្នាំ២០០០»។ ស្មៀននិងធ្វើឡើងនូវការពិចារណាអត្ថបទសន្លឹកបន្ថែមតាមរយៈសំនួរនិងចម្លើយ ដោយកែសម្រួលទៅតាមកាលៈទេសៈក្នុងតំបន់។ (ភាសាអង់គ្លេស)
ចំរៀង លេខ៥៦ និងសេចក្ដីអធិស្ឋានបញ្ចប់។
-
-
សេចក្ដីជូនដំណឹង១៩៩៩ កិច្ចបម្រើព្រះ | ធ្នូ
-
-
សេចក្ដីជូនដំណឹង
▪ ឧបករណ៍ផ្សាយសំរាប់ខែធ្នូ: ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច ជាមួយនឹងព្រះគម្ពីរការបកប្រែពិភពលោកថ្មី។ មករា: អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី កុម្ភៈ: ព្រះគម្ពីរ—បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? មីនា: ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ ការខិតខំពិសេសដើម្បីចាប់ផ្ដើមការសិក្សាតាមផ្ទះ។
▪ ក្រុមជំនុំទាំងឡាយគួរចាប់ផ្ដើមសុំសៀវភោប៉មយាមនិងភ្ញាក់រឭកក្រាស សំរាប់ឆ្នាំ១៩៩៩ ជាមួយនឹងការសុំប្រកាសនវត្ថុសំរាប់ខែធ្នូ។ សៀវភៅក្រាសទាំងនេះនឹងអាចត្រូវទទួលជាភាសា ចិន អង់គ្លេស បារាំង អាល្លឺម៉ង់ ក្រិច អ៊ីតាលី ជប៉ុន កូរ៉េ ប៉ូឡូញ ព័រទុយហ្គេ រ៉ូម៉ានី រុស្សី និង អេស្ប៉ាញ៉ុល។ ទំរាំសៀវភៅក្រាសទាំងនោះអាចត្រូវទទួលបានហើយចាប់ផ្ដើមត្រូវដឹកជញ្ជូន នោះនឹងលេចមកជា«រងចាំ»នៅបញ្ជីដឹកជញ្ជូនរបស់ក្រុមជំនុំ។ សៀវភៅក្រាសគឺជាវត្ថុសំណូមពិសេស។
▪ ប្រធានត្រួតពិនិត្យឬក៏មនុស្សម្នាក់ដែលគាត់ជ្រើសរើស គួរជំរះបញ្ជីគណនីរបស់ក្រុមជំនុំ នៅថ្ងៃទី១ ខែធ្នូ ឬក៏ជាលឿនបំផុតដែលអាចធ្វើទៅបានបន្ទាប់ពីពេលនោះ។ នៅពេលនេះបានត្រូវធ្វើរួចហើយ នោះប្រាប់ក្រុមជំនុំក្រោយសេចក្ដីរាយការណ៍ពីគណនីជាបន្ទាប់ត្រូវអាន។
-