បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើអ្នកណាដែលជាដើមហេតុនៃរបស់ទាំងនេះ?
    ទស្សនាវដ្ដីប៉មយាម ១៩៩៨ | ១ សីហា
    • លោក​និង​សកល​លោក ហើយ​បាន​ទទួល​ហេតុ​ការណ៍​ដ៏​អស្ចារ្យ​នោះ​ដែរ។ ជា​ឧទាហរណ៍ ឥឡូវ​នេះ​គេ​ដឹង​ថា ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​តូច​ក្រៃ​លែង​មួយ​នៃ​លេខ ខាង​លេខ​ទៀង​ទាត់​ក្នុង​សកល​លោក ដូច​ជា​លេខ​ខាង​ស្រូប​ទាញ នោះ​សកល​លោក​នឹង​ច្បាស់​ជា​ឥត​មាន​ជីវិត។a លោក​ប្រានដុន ខាតតឺ ដែល​ជា​អ្នក​សិក្សា​លោកធាតុ បាន​ហៅ​ហេតុ​ការណ៍​ពិត​ដ៏​អស្ចារ្យ​បែប​នេះ​ជា​ការ​ចៃដន្យ។ ប៉ុន្តែ ប្រសិន​បើ​អ្នក​បាន​ជួប​រឿង​អាថ៌​កំបាំង​ខ្លះ ដែល​ទាក់​ទង​គ្នា​ដោយ​ចៃដន្យ តើ​អ្នក​នឹង​សង្ស័យ​ថា​មាន​អ្នក​ណា​ម្នាក់ ដែល​គាំទ្រ​រឿង​ទាំង​នេះ​ទេ​ឬ?

      ប្រាកដ​ហើយ នោះ​គឺ​មាន​អ្នក​គូរ​ប្លង់​ដែល​គាំទ្រ​ប្រព័ន្ធ​ដ៏​ស្មុគ​ស្មាញ​ទាំង​នេះ ដែល​ជា«ការ​ចៃដន្យ»ដែល​បាន​កែ​តម្រូវ​យ៉ាង​ល្អ។ តើ​អ្នក​ណា​ទៅ? លោក​ប៊ីហ៊ី​សារភាព​ថា «ក្នុង​ការ​សម្គាល់​អ្នក​គូរ​ប្លង់​តាម​របៀប​ខាង​វិទ្យា​សាស្ត្រ គឺ​ប្រហែល​ជា​ពិបាក​ខ្លាំង​ណាស់» ហើយ​គាត់​បាន​ទុក​សំនួរ​ឲ្យ«ទស្សនវិជ្ជា​និង​សាសន​វិទ្យា» ឲ្យ​រក​ចម្លើយ​ចុះ។ អ្នក​ប្រហែល​ជា​គិត​ថា សំនួរ​នេះ​គឺ​ឥត​ទាក់​ទង​អ្នក​ទេ។ ប៉ុន្តែ ប្រសិន​បើ​អ្នក​ទទួល​របស់​មួយ​កញ្ចប់​ដែល​បាន​ខ្ចប់​យ៉ាង​ល្អ ដែល​មាន​ពេញ​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ការ តើ​អ្នក​មិន​ចង់​ដឹង ថា​តើ​អ្នក​ណា​បាន​ផ្ញើ​មក​ឲ្យ​អ្នក​ទេ​ឬ?

      បើ​និយាយ​ជា​អត្ថបដិរូប យើង​បាន​ទទួល​របស់​មួយ​កញ្ចប់​បែប​នេះ—ដែល​មាន​ពេញ​ដោយ​រង្វាន់​ដ៏​អស្ចារ្យ ដែល​ធ្វើ​ឲ្យ​យើង​អាច​រួច​រស់​ជីវិត ហើយ​សប្បាយ​នឹង​ជីវិត។ កញ្ចប់​មួយ​នោះ គឺ​ជា​ផែនដី ដែល​មាន​ប្រព័ន្ធ​គ្រប់​បែប​យ៉ាង​ដើម្បី​នឹង​ទ្រ​ទ្រង់​ជីវិត។ តើ​យើង​មិន​ចង់​ដឹង​ថា​តើ​អ្នក​ណា​ប្រទាន​រង្វាន់​នេះ​ទេ​ឬ?

      យ៉ាង​សប្បាយ​ណាស់ អ្នក​ផ្ញើ​កញ្ចប់​នេះ​បាន​ភ្ជាប់​សំបុត្រ​ជា​មួយ​ដែរ។ «សំបុត្រ»នោះ​ជា​សៀវភៅ​ដ៏​ចាស់​ពី​បុរាណ​នៃ​ប្រាជ្ញា​ដែល​បាន​ដក​ស្រង់​នៅ​មុន​ៗ—ព្រះ​គម្ពីរ។ ក្នុង​ពាក្យ​ផ្ដើម​នោះ ព្រះ​គម្ពីរ​ឆ្លើយ​យ៉ាង​ស្រួល ហើយ​ច្បាស់​ទៀត​នូវ​សំនួរ​អំពី​បុគ្គល​ដែល​ឲ្យ​កញ្ចប់​នោះ​ដល់​យើង ដោយ​ថា៖ «កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែនដី»។—លោកុប្បត្តិ ១:១

      ក្នុង«សំបុត្រ»របស់​ទ្រង់ ព្រះ​អាទិទេព​បាន​សម្គាល់​អង្គ​ទ្រង់​ដោយ​ព្រះ​នាម​ថា៖ «ព្រះ​ដ៏​ជា​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ . . . គឺ​ជា​ព្រះ​ដែល​បាន​ក្រាល​ផែនដី នឹង​របស់​សព្វសារពើ​ដែល​ចេញ​ពី​នោះ​មក គឺ​ព្រះ​អង្គ​ដែល​ប្រទាន​ឲ្យ​ប្រជាជាតិ​ទាំង​ប៉ុន្មាន នៅ​ផែនដី​មាន​ដង្ហើម»។ (អេសាយ ៤២:៥) ត្រូវ​ហើយ ព្រះ​យេហូវ៉ា​ជា​ព្រះ​នាម​របស់​ព្រះ ដែល​បាន​គូរ​ប្លង់​សកល​លោក ហើយ​បាន​បង្កើត​មនុស្ស​ប្រុស​ស្រី​នៅ​លើ​ផែនដី​នេះ។ ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​ជា​អ្នក​ណា? តើ​ទ្រង់​ជា​ព្រះ​ប្រភេទ​ណា? ហើយ​ហេតុ​អ្វី​ក៏​មនុស្ស​ទាំង​អស់​នៅ​ផែនដី​ត្រូវ​ស្ដាប់​តាម​ទ្រង់?

  • តើព្រះយេហូវ៉ាជាអ្នកណា?
    ទស្សនាវដ្ដីប៉មយាម ១៩៩៨ | ១ សីហា
    • តើ​ព្រះ​យេហូវ៉ា​ជា​អ្នក​ណា?

      ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​អ្នក​ថ្វាយ​បង្គំ​ដ៏​ស្មោះ​ត្រង់​ម្នាក់​របស់​ទ្រង់​ថា៖ «គ្មាន​មនុស្ស​ណា​ដែល​ឃើញ​អញ ហើយ​រស់​នៅ​បាន​ឡើយ»។ (និក្ខមនំ ៣៣:២០, ព.ថ.) «ព្រះ​ទ្រង់​ជា​វិញ្ញាណ» ហើយ​មនុស្ស​មិន​អាច​មើល​ឃើញ​ទ្រង់​ឡើយ។ (យ៉ូហាន ៤:២៤) ដូច​ជា​ការ​មើល​ទៅ​ឯ​ថ្ងៃ​នៅ​ថ្ងៃ​ត្រង់​អាច​នាំ​ឲ្យ​ខូច​ភ្នែក​របស់​យើង ដូច្នេះ​ក៏​អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​យើង​ដែរ ដោយ​មើល​ប្រភព​នៃ​អំណាច​ដ៏​ធំ ដែល​មិន​គ្រាន់​តែ​បង្កើត​សុរិយា​ដ៏​អស្ចារ្យ​របស់​យើង ប៉ុន្តែ​សុរិយា​ជា​ច្រើន​ទៀត​នៅ​ក្នុង​សកល​លោក។

      យ៉ាង​សប្បាយ​ណាស់ មិន​ចាំ​បាច់​ឲ្យ​យើង​មើល​ឃើញ​ព្រះ ដើម្បី​នឹង​ស្គាល់​ទ្រង់​នោះ​ទេ។ ព្រះ​គម្ពីរ​សម្គាល់​ព្រះ​ទ្រង់​ដែល​បាន​រៀបចំ​កញ្ចប់​ដ៏​ល្អ​នោះ​សំរាប់​យើង គឺ​ផែនដី ហើយ​ថែម​ទាំង​បង្ហាញ​ឲ្យ​ឃើញ​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់​ផង។ ដូច្នេះ​ជា​ការ​សម​ហេតុ​ផល​ក្នុង​ការ​ពិនិត្យ​មើល​ក្នុង​ព្រះ​គម្ពីរ ដើម្បី​នឹង​រក​ព្រះ​វរបិតា ដែល​ប្រទាន​ជីវិត​ឲ្យ​យើង ហើយ​ដែល​បាន​ប្រទាន​លំនៅ​ដ៏​ល្អ​នេះ ដើម្បី​ឲ្យ​សប្បាយ​នឹង​ជីវិត។

      អត្ថន័យ​នៃ​ព្រះ​នាម​របស់​ទ្រង់

      ឈ្មោះ​ទាំង​អស់​មាន​អត្ថន័យ ទោះ​ជា​មនុស្ស​ជា​ច្រើន​ឥត​ដឹង​អត្ថន័យ​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ដោយ។ ជា​ឧទាហរណ៍ ដាវីឌ ដែល​ជា​ឈ្មោះ​ភាសា​អង់គ្លេស​ដ៏​ល្បី គឺ​ចេញ​ពី​ពាក្យ​ហេព្រើរ ដែល​មាន​ន័យ​ថា «ដ៏​ស្ងួន​ភ្ងា»។ នាម​របស់​ព្រះ​អាទិទេព ព្រះ​យេហូវ៉ា ក៏​មាន​អត្ថន័យ​ដែរ។ តើ​មាន​ន័យ​យ៉ាង​ណា? ជា​ភាសា​ហេព្រើរ ដែល​ជា​ភាសា​ដំបូង​នៃ​ព្រះ​គម្ពីរ ព្រះ​នាម​របស់​ព្រះ​គឺ​បាន​សរសេរ​ជា​អក្សរ​បួន​តួ យ​ហ​វ​ហ ហើយ​មាន​ជិត

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក