បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សូមប្រើសៀវភៅស្ដើងដើម្បីទាក់ទាញចិត្ដគំនិតមនុស្ស
    ១៩៩៨ កិច្ចបម្រើព្រះ | សីហា
    • សូម​ប្រើ​សៀវភៅ​ស្តើង​ដើម្បី​ទាក់ទាញ​ចិត្ត​គំនិត​មនុស្ស

      ១ សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ​គួរ​ត្រូវ​សម្ដែង ដើម្បី​ទាក់ទាញ​ចិត្ត​គំនិត​មនុស្ស។ ពេល​ដែល​ព្រះ​យេស៊ូ​បាន​ពន្យល់​សេចក្ដី​ពិត​ដល់​អ្នក​ស្ដាប់​របស់​ទ្រង់ ទ្រង់​បាន​ជ្រើសរើស​រឿង​ណា​ដែល​មាន​ការ​ចាប់​អារម្មណ៍ ហើយ​ជម្រុញ​ទឹក​ចិត្ត​របស់​ពួក​គេ។ (លូកា ២៤:១៧, ២៧, ៣២, ៤៥) ការ​មាន​ជោគជ័យ​នៃ​កិច្ច​បំរើ​របស់​យើង គឺ​ពឹងពាក់​ច្រើន​ទៅ​លើ​ការ​ខំ​ប្រឹង ដើម្បី​សម្គាល់​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​នៃ​ពួក​អ្នក​ស្ដាប់​របស់​យើង។

      ២ សៀវភៅ​ស្តើង​អាច​ជា​ឧបករណ៍​ដ៏​មាន​ប្រ​សិទ្ធិ​ភាព​សំរាប់​ទាក់ទាញ​ចិត្ត​គំនិត​នៃ​អស់​អ្នក​ណា​ដែល​យើង​ជួប​ក្នុង​កិច្ច​បំរើ​ផ្សាយ។ សូម​គិត​ទុក​ជា​មុន​ចំពោះ​អ្នក​ណា​ដែល​​ប្រហែល​នឹង​ចាប់​អារម្មណ៍​លើ​សារ​ក្នុង​​សៀវភៅ​ស្តើង​និ​មួយៗដែល​កំពុង​ប្រើ​ក្នុង​ខែ​សីហា​នេះ:

      —តើ​ព្រះ​ពិត​ជា​ស្រឡាញ់​មនុស្ស​យើង​មែន​ឬ? មនុស្ស​ណា​ដែល​បាន​ព្រួយ​បារម្ភ​ខាង​ការ​ចិញ្ចឹម​ខ្លួន ឬ​ក៏​អ្នក​ណា​ដែល​​ពិសោធន៍​សោក​នាដកម្ម នោះ​នឹង​អបអរ​សារ​ពី​ការ​សម្រាល​ទុក្ខ​អំពី​អនាគត ដែល​រួច​ផុត​ពី​ការ​រង​ទុក្ខ​វេទនា។

      —តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត​? តើ​អ្នក​អាច​រក​ឃើញ​យ៉ាង​ដូច​ម្ដេច? យុវជន​ណា​ដែល​កំពុង​តែ​គិត​យ៉ាង​​ប្រាកដប្រជា​អំពី​អនាគត​របស់​គេ នឹង​ទទួល​​ប្រយោជន៍​ពី​ចម្លើយ​ដែល​មាន​មូលដ្ឋាន​ពី​ព្រះ​គម្ពីរ ក្នុង​សៀវភៅ​ស្តើង​នេះ។

      —ចូរ​សប្បាយ​នឹង​ជីវិត​នៅ​លើ​ផែនដី​ជា​និរន្តរ៍! រូបភាព​ហើយ​និង​បទ​គម្ពីរ​ជា​ច្រើន នឹង​ជួយ​ពួក​ក្មេងៗ ហើយ​អ្នក​ណា​ដែល​ចេះ​អាន​តិច​តួច ឲ្យ​យល់​អំពី​គោល​បំណង​របស់​ព្រះ។

      —រដ្ឋាភិបាល​ដែល​នឹង​នាំ​មក​នូវ​ទី​មនោរម្យ អ្នក​ណា​ដែល​ធ្លាប់​មាន​ការ​ទាក់ទង​ជា​មួយ​រដ្ឋាភិបាល ​ប្រហែល​យក​ចិត្ត​ទុក​ដាក់​នូវ​របៀប ដែល​​ព្រះ​រាជាណាចក្រ​នឹង​ដោះ​ស្រាយ​បញ្ហា​ដ៏​ពិបាក​របស់​មនុស្ស។

      ៣ ចូរ​អ្នក​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ស្គាល់​​សៀវភៅ​ស្តើងៗទាំង​នេះ ហើយ​គិត​ធ្វើ​យ៉ាង​ណា ដើម្បី​ប្រើ​តាម​កន្លែង​ផ្សាយ​របស់​អ្នក​ឲ្យ​បាន​ប្រសើរ។ បើ​ចង់​បាន​នូវ​របៀប​និយាយ សូម​មើល កិច្ច​បំរើ​​ព្រះ​រាជាណាចក្រ​យើង ខែ​កក្កដា ឆ្នាំ​១៩៩៨​នៅ​ទំព័រ​ខាង​ក្រោយ។ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ដល់​ការ​ខំ​ប្រឹង​របស់​អ្នក ដើម្បី​ទាក់ទាញ​ចិត្ត​គំនិត​មនុស្ស។—ម៉ាកុស ៦:៣៤

  • អ្នកត្រួតពិនិត្យដែលនាំមុខ—ប្រធានត្រួតពិនិត្យ
    ១៩៩៨ កិច្ចបម្រើព្រះ | សីហា
    • អ្នក​ត្រួត​ពិនិត្យ​ដែល​នាំ​មុខ—ប្រធាន​ត្រួត​ពិនិត្យ

      ១ ការ​បំរើ​ជា​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុមជំនុំ ជា​កិច្ចការ​ដ៏​សំខាន់​មួយ។ (កិច្ចការ ២០:២៨; ធីម៉ូថេទី១ ៣:១) នេះ​ជា​អត្ថបទ​ទី​មួយ​នៃ​អត្ថបទ​មួយ​ចំនួន ដែល​នឹង​បង្ហាញ​អំពី​កិច្ចការ​ជា​ច្រើន​នៃ​អ្នក​ចាស់​ទុំ​គ្រីស្ទាន ដើម្បី​ឲ្យ​យើង​គ្រប់​គ្នា​មាន​ការ​អបអរ​នឹង​កិច្ចការ​ដ៏​សំខាន់ ដែល​ពួក​គេ​ធ្វើ​សំរាប់​យើង។

      ២ សមាគម​តែងតាំង​ប្រធាន​ត្រួត​ពិនិត្យ​ឲ្យ​បំរើ​មួយ​រយៈ​ពេល។ កាល​ដែល​ប្រធាន​ត្រួត​ពិនិត្យ​រៀប​ចំ​ចាត់​ចែង​អ្វី​មួយ នេះ​នឹង​ជួយ​ពួក​អ្នក​ចាស់​ទុំ ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ចការ​របស់​គេ​ឲ្យ​បាន​ដិត​ដល់​។ (កិច្ច​បំរើ​យើង ទំព័រ ៤២) តើ​នេះ​តម្រូវ​អ្វី​ខ្លះ?

      ៣ ប្រធាន​ត្រួត​ពិនិត្យ​ទទួល​សំបុត្រ​ក្រុម​​ជំនុំ ហើយ​ក៏​ឲ្យ​ទៅ​ស្មៀន​យ៉ាង​ឆាប់​រហ័ស។ ក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​នៃ​អ្នក​ចាស់​ទុំ ប្រធាន​ត្រួត​ពិនិត្យ​ទទួល​យក​យោបល់​ពី​អ្នក​ចាស់​ទុំ អំពី​រឿង​ដែល​ចាំបាច់​ត្រូវ​ការ​ពិគ្រោះ​គ្នា ហើយ​ប្រមូល​រឿង​ដែល​ត្រូវ​ពិភាក្សា។ កាល​ណា​បាន​សំ​រេ​ច​សេចក្ដី​ហើយ គាត់​នឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​ការ​អនុវត្ត​ដ៏​ត្រឹម​ត្រូវ។ គាត់​មើល​ខុស​ត្រូវ​ក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​អប់រំ ហើយ​ធ្វើ​តារាង​នៃ​ការ​​អធិប្បាយ​សាធារណៈ។ គាត់​យល់​ព្រម​ដល់​សេចក្ដី​ជូន​ដំណឹង​ទាំង​អស់ ដែល​ទាក់ទង​ទៅ​លើ​ក្រុមជំនុំ ហើយ​យល់​ព្រម​ការ​សង​ប្រាក់​ទៅ​លើ​ការ​ចំណាយ​ផ្សេងៗ ហើយ​ធានា​មើល​ខុស​ត្រូវ មាន​ការ​ពិនិត្យ​មើល​បញ្ជី​បាប​ត្រឹម​ត្រូវ​បី​ខែ​ម្ដង ក្នុង​ក្រុម​ជំនុំ។

      ៤ ជា​អ្នក​បើក​កម្មវិធី ប្រធាន​ត្រួត​ពិនិត្យ​រៀប​ចំ​កិច្ចការ​នៃ​គណៈ​កម្មាធិការ​បំរើ​ក្រុម​​ជំនុំ។ ពេល​ដែល​សិស្ស​ព្រះ​គម្ពីរ​មាន​គោល​បំណង​ចង់​ធ្វើ​ជា​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ជ្រមុជ​ទឹក ឬ​ក៏​ពេល​ដែល​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ជ្រមុជ​ទឹក​ចង់​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ប្រធាន​ត្រួត​ពិនិត្យ​រៀប​ចំ​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​ជួប​ពិគ្រោះ​ជា​មួយ​គាត់។ ប្រធាន​ត្រួត​ពិនិត្យ​ក៏​ធ្វើ​ជា​អ្នក​នាំ​មុខ ក្នុង​ការ​រៀប​ចំ​ពេល​ដែល​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​មក​តាម​ក្រុមជំនុំ ដើម្បី​ឲ្យ​ក្រុមជំនុំ​ទទួល​ប្រយោជន៍​ពេញលេញ​ពី​សប្ដាហ៍​ពិសេស​នេះ។

      ៥ កិច្ចការ​នៃ​ប្រធាន​ត្រួត​ពិនិត្យ គឺ​ច្រើន​ហើយ​ផ្សេងៗពី​គ្នា​ទៀត។ កាល​ដែល​គាត់​មើល​ខុស​ត្រូវ​នឹង​កិច្ចការ​«ដោយ​​ឧស្សាហ៍» នោះ​យើង​ទាំង​អស់​គ្នា​អាច​មាន​ចំណែក​រៀងៗខ្លួន ក្នុង​ការ​ចុះ​ចូល​ជា​មួយ​ពួក​អ្នក​ចាស់​ទុំ។ (រ៉ូម ១២:៨) ប្រសិន​ជា​យើង​​«ស្ដាប់​តាម» ហើយ​«ចុះ​ចូល»​នឹង​ពួក​អ្នក​ដែល​នាំ​មុខ​ក្នុង​ចំណោម​យើង​រាល់​គ្នា នោះ​ពួក​គេ​អាច​ធ្វើ​កិច្ចការ​របស់​គេ​ពេញ​ដោយ​អំណរ។—ហេព្រើរ ១៣:១៧

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក