បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «របស់ដែលគួរគាប់ចិត្ត»កំពុងតែបំពេញដំណាក់របស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាម ២០០០ | ១ មេសា
    • រាស្ត្រ​ទ្រង់​មែន។ ប្រាកដ​ហើយ នេះ​គឺ​ដូច​ជា​អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល​តាម​រយៈ​ព្យាការីហាកាយ ដែល​ថា៖ «សិរី​រុង​រឿង​របស់​ដំណាក់​ជាន់​ក្រោយ​នេះ នឹង​បាន​លើស​ជាង​ជាន់​មុន​ទៅ​ទៀត ហើយ​អញ​នឹង​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​នៅ​ទី​នេះ​ផង»។ (ហាកាយ ២:៩, ព.ថ.) ពិត​មែន​ហើយ សិរី​រុង​រឿង​ដ៏​ប្រសើរ​បំផុត​សព្វ​ថ្ងៃ​នេះ គឺ​អាច​ឃើញ​បាន​នៅ​ក្នុង​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា។ អ៊ីចឹង​ហើយ​បាន​ជា​មនុស្ស​រាប់​ពាន់​នាក់ កំពុង​តែ​ចូល​មក​ការ​ថ្វាយ​បង្គំ​ពិត​ជា​រៀង​រាល់​ឆ្នាំ។ ពួក​ទាំង​នេះ​កំពុង​តែ​ទទួល​ការ​បំប៉ន​យ៉ាង​ល្អ​ខាង​វិញ្ញាណ ហើយ​សូម្បី​តែ​នៅ​ក្នុង​ពិភព​លោក​ដែល​ច្របូក​ច្របល់​នេះ​ក៏​ដោយ មាន​តែ​ពិភព​លោក​ថ្មី​ទេ​ដែល​នឹង​មាន​សន្ដិភាព​ល្អ​ប្រសើរ​ជាង​សន្ដិភាព​របស់​ពួក​គេ​នៅ​ឥឡូវ​នេះ។—អេសាយ ៩:៦, ៧; លូកា ១២:៤២

      ២១. តើ​យើង​គួរ​តែ​តាំង​ចិត្ត​ធ្វើ​អ្វី?

      ២១ ការ​អង្រួន​សាសន៍​ទាំង​ឡាយ​ដោយ​ព្រះ​យេហូវ៉ា​នៅ​ឯ​អើម៉ាគេដូន គឺ​នឹង​មាន​មក​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ (វិវរណៈ ១៦:១៤, ១៦) ដូច្នេះ​ហើយ​សូម​ឲ្យ​យើង​ប្រើ​ពេល​វេលា​ទាំង​ប៉ុន្មាន​ដែល​នៅ​សល់ ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​ជា​ច្រើន​ទៀត។ សូម​ឲ្យ​យើង​មាន​ចិត្ត​មុត​មាំ ហើយ​មាន​ការ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា។ សូម​ឲ្យ​យើង​តាំង​ចិត្ត​បន្ត​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា ដោយ​បំពេញ​ក្នុង​ដំណាក់​នេះ​នូវ​ពួក​អ្នក​ជា​ច្រើន​ទៀត ដែល​រាប់​ទុក​ថា​ជា«របស់​ដែល​គួរ​គាប់​ចិត្ត» រហូត​ដល់​ទ្រង់​មាន​បន្ទូល​ថា កិច្ច​ការរបស់​យើង​បាន​ចប់​ហើយ។

  • យើងត្រូវការអង្គការរបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាម ២០០០ | ១ មេសា
    • យើង​ត្រូវ​ការ​អង្គការ​របស់​ព្រះ​យេហូវ៉ា

      តើ​អ្នក​ធ្លាប់​ឮ​មនុស្ស​ខ្លះ​និយាយ​ថា៖ «ខ្ញុំ​ជឿ​លើ​ព្រះ ក៏​ប៉ុន្តែ​ខ្ញុំ​មិន​ជឿ​លើ​សាសនា​ដែល​បាន​រួប​រួម​ជា​អង្គការ​នោះ​ទេ»? ជា​ញឹក​ញយ​ទស្សនៈ​ស្រដៀង​នេះ គឺ​បាន​សម្ដែង​ដោយ​បុគ្គល​ដែល​ធ្លាប់​ជា​អ្នក​យក​ចិត្ត​ទុក​ក្នុង​ការ​ទៅ​ព្រះ​វិហារ ក៏​ប៉ុន្តែ​បាន​ក្លាយ​ទៅ​ជា​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង​នឹង​សាសនា​របស់​គេ ដោយ​ព្រោះ​ឥត​បាន​បំពេញ​នូវ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ។ មនុស្ស​ជា​ច្រើន​ទទូច​ថា​គេ​នៅ​តែ​ចង់​ថ្វាយ​បង្គំ​ព្រះ ក៏​ប៉ុន្តែ​បាន​ធ្លាក់​ទឹក​ចិត្ត​នឹង​អង្គការ​សាសនា​ទូទៅ។ ប៉ុន្តែ ពួក​គេ​ជឿ​ថា ជា​ការ​ប្រសើរ​ក្នុង​ការ​ថ្វាយ​បង្គំ​ទ្រង់​តាម​វិធី​របស់​គេ ជា​ជាង​ចូល​រួប​រួម​ជា​មួយ​នឹង​សាសនា​មួយ​ឬ​ក៏​អង្គការ​ឯ​ណា​ទៀត​នោះ។

      តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ណា​ដែរ? តើ​ព្រះ​ចង់​ឲ្យ​ពួក​គ្រីស្ទាន​ចូល​រួប​រួម​ជា​មួយ​នឹង​អង្គការ​មួយ​ឬ​ទេ?

      ពួក​គ្រីស្ទាន​សម័យ​ដើម​បាន​ទទួល​ប្រយោជន៍​ដោយ​រួប​រួម​ជា​អង្គការ

      នៅ​ឯ​បុណ្យ​ថ្ងៃ​ទី​៥០ នៅ​ឆ្នាំ​៣៣ ស.យ. នោះ​ព្រះ​យេហូវ៉ា​បាន​ចាក់​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ មិន​មែន​ទៅ​លើ​ពួក​អ្នក​ជឿ​មួយ​ចំនួន​តូច ក៏​ប៉ុន្តែ​បាន​ចាក់​លើ​ពួក​បុរស​និង​ស្ត្រី ដែល​បាន​មក​ប្រជុំ​គ្នា«នៅ​កន្លែង​តែ​១» នោះ​គឺ​នៅ​បន្ទប់​មួយ​នៅ​ខាង​លើ​នៅ​ក្នុង​ទី​ក្រុង​យេរូសាឡិម។ (កិច្ច​ការ ២:១) នៅ​គ្រា​នោះ ក្រុម​ជំនុំ​គ្រីស្ទាន​ក៏​បាន​ស្ថាបនា​ឡើង ដែល​បាន​ក្លាយ​ទៅ​ជា​អង្គការ​អន្តរជាតិ។ នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ជា​ប្រសិទ្ធពរ​មែន ចំពោះ​ពួក​សិស្ស​ពី​ដើម។ ហេតុ​អ្វី? ដោយ​ព្រោះ​ពួក​គេ​បាន​ប្រគល់​ឲ្យ​នូវកិច្ច​ការដ៏​សំខាន់​មួយ គឺ​ជាកិច្ច​ការផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ ហើយ​នៅ​ទី​បំផុត​គឺ«ទូទៅ​គ្រប់​ក្នុង​លោកីយ»។ (ម៉ាថាយ ២៤:១៤) នៅ​ក្នុង​ក្រុម​ជំនុំ ពួក​អ្នក​ដែល​ទើប​ផ្លាស់​សាសនា​នេះ អាច​រៀន​ពី​ពួក​អ្នក​ជឿ​គ្នី​គ្នា​ដែល​មានបទពិសោធន៍ នូវ​របៀប​ដែល​គេ​បន្ត​ធ្វើកិច្ច​ការផ្សព្វ​ផ្សាយ​នោះ។

      មិន​យូរ​ប៉ុន្មាន​ទេ សារ​ព្រះ​រាជាណាចក្រ​ក៏​រីក​ចំរើន​ហួស​ពី​កំផែង​ទី​ក្រុង​យេរូសាឡិម។ ពី​ឆ្នាំ​៦២​ទៅ​ឆ្នាំ​៦៤ ស.យ. នោះ​សាវ័ក​ពេត្រុស​បាន​សរសេរ​សំបុត្រ​ដំបូង​របស់​គាត់ ជូន​ពួក​គ្រីស្ទាន​ដែល​បាន«ខ្ចាត់​ខ្ចាយ ដែល​សំណាក់​នៅ​ស្រុក​ប៉ុនតុស ស្រុកកាឡាទី ស្រុក​កាប៉ាដូគា ស្រុក​អាស៊ី នឹង​ស្រុក​ប៊ីធូនា» ដែល​កន្លែង​ទាំង​នេះ​គឺ​នៅ​ប្រទេស​ទួរគី​សព្វ​ថ្ងៃ​នេះ។ (ពេត្រុស​ទី​១ ១:១) ហើយ​ក៏​មាន​ពួក​អ្នក​ជឿ​នៅ​ប៉ាឡេស្ទីន ល្បាណូន ស្រុក​ស៊ីរី កោះ​គីប្រុស ប្រទេស​ក្រេក កោះ​ក្រេត និង​ប្រទេស​អ៊ីតាលី។ កាល​ដែល​ប៉ុល​បាន​សរសេរ​ទៅ​ពួកកូល៉ុសនៅ​ក្នុង​ឆ្នាំ​៦០​-​៦១ ស.យ. នោះ​ដំណឹង​ល្អ«បាន​ផ្សាយ ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ​ផង»។—កូល៉ុស ១:២៣

      ផល​ប្រយោជន៍​ទី​ពីរ​នៃ​ការ​ចូល​រួប​រួម​ជា​មួយ​និង​អង្គការ​មួយ គឺ​ជា​ការ​លើក​ទឹក​ចិត្ត ដែល​ពួក​គ្រីស្ទាន​អាច​ផ្ដល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ក្នុង​ការ​ចូល​រួប​រួម​ជា​មួយ​នឹង​ក្រុម​ជំនុំ នោះ​ពួក​គ្រីស្ទាន​អាច​ឮ​សេចក្ដី​ថ្លែង​ដែល​បណ្ដាល​ដោយ​វិញ្ញាណ​បរិសុទ្ធ សិក្សាបទគម្ពីរ​ដ៏​ពិសិដ្ឋ​ជា​មួយ​គ្នា ចែក​ប្រាប់​នូវបទពិសោធន៍​ដែល​ពង្រឹង​ជំនឿ ហើយ​ចូល​រួម​ជា​មួយ​ពួក​អ្នក​ជឿ​គ្នី​គ្នា​តាម​រយៈ​សេចក្ដី​អធិស្ឋាន។ (កូរិនថូស​ទី​១ ១២ ជំពូកទី​១៤) ហើយ​ពួក​បុរស​ដែល​មាន​គំនិត​ចាស់​ទុំ​អាច«ឃ្វាល​ហ្វូង​ចៀម​របស់​ព្រះ»។

      ជា​ពួក​សមាជិក​នៃ​ក្រុម​ជំនុំ នោះ​ពួក​គ្រីស្ទាន​ក៏​បាន​ស្គាល់​គ្នា ហើយ​បានស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ជា​ជាង​គិត​ថា​ជា​បន្ទុក​ដោយ​ចូល​រួប​រួម​ក្នុង​ក្រុម​ជំនុំ នោះ​ពួក​គ្រីស្ទាន​សម័យ​ដើម​បាន​ត្រូវ​ស្អាង​ចិត្ត​ឡើង​និង​បាន​ត្រូវ​ពង្រឹង​ទៅ​វិញ។—កិច្ច​ការ ២:៤២; ១៤:២៧; កូរិនថូស​ទី​១ ១៤:២៦; កូល៉ុស ៤:១៥, ១៦

      មូលហេតុ​មួយ​ទៀត ដែល​ត្រូវ​ការ​ក្រុម​ជំនុំ​ដែល​មាន​សាមគ្គីភាព​គ្នា​ពាស​ពេញ​ពិភព​លោក ឬ​ក៏​អង្គការ​នោះ គឺ​ដើម្បី​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព។ ពួក​គ្រីស្ទាន​បាន​រៀន​ឲ្យ​ចេះ‹និយាយ​ដោយ​ចុះ​សម្រុង​គ្នា›។ (កូរិនថូស​ទី​១ ១:១០) នេះ​គឺ​ជា​ការ​សំខាន់​ណាស់។ ពួក​សមាជិក​ក្នុង​ក្រុម​ជំនុំ​បាន​មាន​សាវតារ ខាង​វណ្ណៈ​និង​ការ​រៀន​សូត្រ​ផ្សេង​ៗ​គ្នា។ ពួក​គេ​និយាយ​ភាសា​ផ្សេង​ពី​គ្នា ហើយ​ក៏​ឃើញ​ជាក់​ស្តែង​នូវ​ចំណុច​ខុស​គ្នា​ខាង​បុគ្គលិក​លក្ខណៈ​នោះ​ដែរ។ (កិច្ច​ការ ២:១​-​១១) នៅ​ពេល​ខ្លះ គឺ​មាន​មតិ​ខុស​គ្នា​ដោយ​ឥត​លាក់​លៀម។ ប៉ុន្តែ ពួក​គ្រីស្ទាន​បាន​ត្រូវ​ជួយ​ឲ្យ​ដោះ​ស្រាយ​ការ​ទាស់​ទែង​គ្នា​នេះ នៅ​ក្នុង​ក្រុម​ជំនុំ។—កិច្ច​ការ ១៥:១, ២; ភីលីព ៤:២, ៣

      សំនួរ​ដ៏​ធ្ងន់​ធ្ងរ ដែល​ពុំ​អាច​ដោះ​ស្រាយ​បាន​ដោយ​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្នុង​ក្រុម​ជំនុំ គឺ​បាន​បញ្ជូន​ទៅ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ដូច​ជា​ប៉ុល។ រឿង​ដែល​ទាក់​ទង​ខាង​ការ​បង្រៀន​ដ៏​សំខាន់ គឺ​បាន​បញ្ជូន​ទៅ​ឲ្យ​គណៈ​អភិបាល​ដែល​មាន​នៅ​ទី​ក្រុង​យេរូសាឡិម។ មុន​ដំបូង គណៈ​អភិបាល​គឺ​មាន​ពួក​សាវ័ក​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ក៏​ប៉ុន្តែ​ក្រោយ​មក ក៏​បាន​រួម​បញ្ចូល​ពួក​បុរស​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​យេរូសាឡិម។ ក្រុម​ជំនុំ​និមួយ​ៗ​បាន​ទទួល​ស្គាល់​នូវ​អំណាច​ដែល​ព្រះ​ប្រទាន​ឲ្យ ស្តី​អំពី​គណៈ​អភិបាល និង​អ្នក​តំណាង​គណៈ​នោះ ដើម្បី​រៀបចំ​កិច្ច​បំរើ តែង​តាំង​ពួក​បុរស​ឲ្យ​មុខ​ងារ​ខាង​កិច្ច​បំរើ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​នូវ​រឿង​ខាង​ការ​បង្រៀន។ នៅ​ពេល​រឿង​ណា​មួយ​បាន​ត្រូវ​ដោះ​ស្រាយ​ដោយ​គណៈ​អភិបាល ក្រុម​ជំនុំ​ទាំង​ឡាយ​បាន​ទទួល​យក​ការ​សម្រេច​នេះ ហើយ«ក៏​មាន​សេចក្ដី​រីករាយ​ដោយ​ពាក្យ​កំសាន្ត​នោះ»។—កិច្ច​ការ ១៥:១, ២, ២៨, ៣០, ៣១

      ត្រូវ​ហើយ ព្រះ​យេហូវ៉ា​បាន​ប្រើ​អង្គការ​មួយ​នៅ​ក្នុង​សតវត្ស​ទី​មួយ។ ប៉ុន្តែ​ចុះ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ណា​ដែរ?

      សព្វ​ថ្ងៃ​នេះ​យើង​ត្រូវ​ការ​អង្គការ​មួយ

      ដូច​ជា​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​ក៏​យក​ចិត្ត​ទុក​ដាក់​នឹង​មុខ​ងារ ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​ដែរ។ វិធី​មួយ​ដែល​គេ​បន្ត​ធ្វើកិច្ច​ការនេះ គឺ​ដោយ​ចែក​ចាយ​ព្រះ​គម្ពីរ​និង​ឧបករណ៍​សំរាប់​សិក្សា​ព្រះ​គម្ពីរ ដែល​ហេតុ​នេះ​ហើយ​តម្រូវ​ឲ្យ​មាន​អង្គការ​មួយ។

      ប្រកាសនវត្ថុ​គ្រីស្ទាន ត្រូវ​តែ​រៀបចំ​ឲ្យ​បាន​ប្រយ័ត្ន​ប្រយែង ពិនិត្យ​មើល​ភាព​ត្រឹម​ត្រូវ និង​បោះ​ពុម្ព ហើយ​រួច​មក​ក៏​បញ្ជូន​ទៅ​ក្រុម​ជំនុំ​ផ្សេង​ៗ។ ជា​បន្ទាប់ ពួក​បុគ្គល​នៅ​ក្នុង​ក្រុម​ជំនុំ ត្រូវ​តែ​ស្ម័គ្រ​ចិត្ត​យក​ប្រកាសនវត្ថុ​ទៅ​ឲ្យ​អស់​អ្នក​ដែល​ចង់​អាន។ តាម​វិធី​នេះ​ហើយ សារ​ព្រះ​រាជាណាចក្រ​បាន​មាន​ដល់​មនុស្ស​រាប់​លាន​នាក់។ ពួក​អ្នក​ផ្សាយ​នៃ​ដំណឹង​ល្អ​ខំ​ប្រឹង​ដើម្បី​បំពេញកិច្ច​ការផ្សព្វ​ផ្សាយ​របស់​គេ​ដោយ​មាន​សណ្ដាប់​ធ្នាប់ ដោយ​ធ្វើ​ឲ្យ​ប្រាកដ​ថា គ្មាន​ភូមិ​ភាគ​នៃ​តំបន់​ខ្លះ​បាន​ផ្សព្វ​ផ្សាយ​ហួស​ហេតុ​ពេក ហើយ​តំបន់​ខ្លះ​ទៀត​មិន​បាន​អើពើ​នោះ​ឡើយ។ កិច្ច​ការទាំង​នេះ​តម្រូវ​ឲ្យ​មាន​របៀប​រៀបចំ។

      ដោយ​ព្រោះ«ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ» សព្វ​ថ្ងៃ​នេះ​ក៏​ត្រូវ​តែ​បក​ប្រែ​ព្រះ​គម្ពីរ​និង​ប្រកាសនវត្ថុ​ព្រះ​គម្ពីរ​ដែរ។ (កិច្ច​ការ ១០:៣៤) នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ ទស្សនាវដ្ដី​នេះ​គឺ​មាន​ជា​១៣២​ភាសា ហើយ​ដៃ​គូ​របស់​ទស្សនាវដ្ដី​នេះ គឺ​ជា​ទស្សនាវដ្ដី​ភ្ញាក់​រឭក! គឺ​ត្រូវ​បោះ​ពុម្ព​ជាង​៨៣​ភាសា។ នោះ​គឺ​តម្រូវ​ឲ្យ​មាន​ក្រុម​នៃ​ពួក​អ្នក​បក​ប្រែ​ដែល​បាន​រៀបចំ​យ៉ាង​ល្អ​នៅ​ជុំ​វិញ​ពិភព​លោក។

      សមាជិក​ទាំង​ឡាយ​ក្នុង​ក្រុម​ជំនុំ​ទទួល​ការ​លើក​ទឹក​ចិត្ត ពេល​ដែល​ពួក​គេ​ទៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន​និង​សន្និបាត។ គឺ​ពួក​គេ​ឮ​សុន្ទរកថា​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​គម្ពីរ ដែល​ជំរុញ​ទឹក​ចិត្ត​ឲ្យ​សិក្សាបទគម្ពីរ​ជា​មួយ​គ្នា ចែក​ប្រាប់​នូវបទពិសោធន៍​ដ៏​ស្អាង​ចិត្ត ហើយ​ចូល​រួម​ជា​មួយ​ពួក​អ្នក​ថ្វាយ​បង្គំ​ឯ​ទៀត តាម​រយៈ​សេចក្ដី​អធិស្ឋាន។ ហើយ​ដូច​ពួក​បង​ប្អូន​នៅ​ក្នុង​សតវត្ស​ទី​មួយ ពួក​គេ​ក៏​ទទួល​នូវ​ទស្សនកិច្ច​ដែល​ពង្រឹង​ជំនឿ ពី​ពួក​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ។ ដូច្នេះ​ហើយ ពួក​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ ស្ថាបនា«ហ្វូង​តែ​១ នឹង​អ្នក​គង្វាល​តែ​១​វិញ»។—យ៉ូហាន ១០:១៦

      ប្រាកដ​ហើយ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គឺ​មិន​មែន​ជា​មនុស្ស​គ្រប់ល័ក្ខណ៍​ទេ ហើយ​ពួក​បង​ប្អូន​នៅ​សតវត្ស​ទី​មួយ ក៏​មិន​មែន​ជា​មនុស្ស​គ្រប់ល័ក្ខណ៍​នោះ​ដែរ។ ប៉ុន្តែ ពួក​គេ​ខំ​ប្រឹង​ធ្វើ​ការ​ជា​មួយ​គ្នា​ដោយ​សាមគ្គីភាព។ ជា​លទ្ធផល កិច្ច​ការផ្សព្វ​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ គឺ​កំពុង​តែ​សម្រេច​ទូទាំង​ផែនដី។—កិច្ច​ការ ១៥:៣៦​-​៤០; អេភេសូរ ៤:១៣

      [រូប​ភាព​នៅ​ទំព័រ​២៩]

      ពួក​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ ស្ថាបនា«ហ្វូង​តែ​១ នឹង​អ្នក​គង្វាល​តែ​១​វិញ»

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក