បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចូរស្ដាប់តាមសេចក្ដីព្រមាន!
    ទស្សនាវដ្ដីប៉មយាម ២០០០ | ១ ឧសភា
    • មនុស្ស​នៅ​ផែនដី​នឹង​គក់​យំ»។ (ម៉ាថាយ ២៤:២៩, ៣០) នៅ​ទី​នេះ​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​នៅ​លើ​មេឃ ដែល​មាន​ឥទ្ធិពល​ទូទាំង​សកល​លោក ហើយ​ត្រូវ​ពណ៌នា​ថា​នឹង​មាន​អានុភាព​ទៅ​លើ«គ្រប់​ទាំង​ពូជ​មនុស្ស»ទៀត​ផង។ បើ​និយាយ​ជា​រួម ទំនាយ​នេះ​ទាក់​ទង​នឹង​មហន្តរាយ​មួយ ដែល​នឹង​មាន​អានុភាព​ទៅ​លើ​យើង​ម្នាក់​ៗ។

      សៀវភៅ​នៃ​ទំនាយ​ដែល​គួរ​ទុក​ចិត្ត​នេះ​គឺ​ជា​ព្រះ​គម្ពីរ។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ដែល​បរិបទ​នៃ​ខ​គម្ពីរ​ខាង​លើ​នេះ បាន​ពិពណ៌នា​ដ៏​ល្អិត​ល្អន់​ពី​អ្វី​ដែល​នឹង​កើត​ឡើង មុន​មហន្តរាយ​ទូទាំង​ផែនដី​នោះ។ ដូច​ជា​កំអែល​ភ្នំ​ភ្លើង​ដែល​មាន​រាង​ក្រឡូម​និង​សញ្ញា​ផ្សេង​ទៀត​នៃ​ភ្នំ​ភ្លើង បាន​ឲ្យ​អ្នក​ទទួល​បន្ទុក​នៅ​ទី​ក្រុង​ស៊ីម៉ាបារ៉ា មាន​ហេតុ​កំណត់​ថា​នេះ​ជា​តំបន់​គ្រោះ​ថ្នាក់ នោះ​ព្រះ​គម្ពីរ​ក៏​ឲ្យ​យើង​នូវ​មូលហេតុ ដើម្បី​ចាំ​យាម​យ៉ាង​ប្រុង​ប្រយ័ត្ន​ហើយ​រៀបចំ​ខ្លួន​យើង​ជា​ស្រេច​ដើម្បី​ឲ្យ​រួច​រស់​ជីវិត។ យើង​អាច​រៀន​គោល​ការណ៍​មួយ​ពី​រឿង​ដែល​ធ្វើ​ឲ្យ​ខ្លោច​ផ្សា​នៅ​ភ្នំ​ហ្វូចិន ហើយ​យល់​ដឹង​ពី​ភាព​ធ្ងន់​ធ្ងរ​នៃ​អ្វី​ដែល​ស្ថិត​នៅ​ខាង​មុខ។

  • កុំចូលកន្លែងគ្រោះថ្នាក់!
    ទស្សនាវដ្ដីប៉មយាម ២០០០ | ១ ឧសភា
    • កុំ​ចូល​កន្លែង​គ្រោះ​ថ្នាក់!

      កិច្ច​ការ​នៃ​អ្នក​ស្រាវ​ជ្រាវ​ភ្នំ​ភ្លើង​គឺ​ជា​ការ​ពិនិត្យ​ហើយ​ថ្លឹង​ថ្លែង​ពី​ទី​សំអាង​ទាំង​ប៉ុន្មាន រួច​ព្រមាន​អំពី​ការ​ផ្ទុះ​ភ្នំ​ភ្លើង​ដែល​នឹង​ជិត​មក​ដល់។ (ក្រោយ​ពី​ភ្នំ​ហ្វូចិន​បាន​ផ្ទុះ​ហើយ ពួក​ប៉ូលិស​ត្រូវ​តែ​ឃាត់​មិន​ឲ្យ​មនុស្ស​ចូល​ទី​កន្លែង​គ្រោះ​ថ្នាក់​នោះ​ឡើយ)។ ស្រដៀង​គ្នា​ដែរ សិស្ស​ព្រះ​គម្ពីរ​ពិនិត្យ​ទី​សម្គាល់​នៃ«បំផុត​កល្ប» ហើយ​ព្រមាន​អ្នក​ដទៃ​អំពី​គ្រោះ​ថ្នាក់​ដែល​ជិត​មក​ដល់​នោះ។—ម៉ាថាយ ២៤:៣

      ក្នុង​ព្រះ​គម្ពីរ​ជំពូក​ដដែល​នៃ​ការ​ព្រមាន​អំពី​មហន្តរាយ​ទូទាំង​ផែនដី​ដែល​ជិត​មក​ដល់ នោះ​យើង​អាច​អាន​ការ​ពិពណ៌នា​ពី​ការ​ផ្ដើម​នូវ​ព្រឹត្ដិការណ៍​ទាំង​នេះ៖ «ពីព្រោះ​សាសន៍​១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​១ នគរ​១​ទាស់​នឹង​នគរ​១ ហើយ​នឹង​កើត​មាន​អំណត់ ជំងឺ​អាសន្នរោគ និង​កក្រើក​ដី​នៅ​កន្លែង​ផ្សេង​ៗ។ . . . ក៏​នឹង​មាន​ហោរា​ក្លែង​ក្លាយ​ជា​ច្រើន​កើត​ឡើង នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​វង្វេង​ដែរ រួច​ដោយ​ព្រោះ​ការ​ទទឹង​ច្បាប់​នឹង​ចំរើន​ជា​ច្រើន​ឡើង បាន​ជា​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន​នឹង​រសាយ​អស់​ទៅ។ . . . ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។—ម៉ាថាយ ២៤:៧​-​១៤

      យើង​មិន​ចាំ​បាច់​ជា​អ្នក​ពិនិត្យ​សារ​ពត៌មាន​ដើម្បី​យល់​ដឹង​ពី​ការ​សម្រេច​នៃ​ទំនាយ​នេះ​នៅ​ពេល​ថ្មី​ៗ​ឡើយ។ ជា​ពិសេស តាំង​ពី​ឆ្នាំ​១៩១៤​យើង​បាន​ពិសោធ​ការ​សម្រេច​នោះ។ សតវត្ស​នេះ​បាន​មាន​សង្គ្រាម​លោក​ទាំង​ពីរ​លើក សង្គ្រាម​ស៊ីវិល​ជា​ច្រើន សង្គ្រាម​តាម​តំបន់ ហើយ​ការ​ប្រយុទ្ធ​គ្នា​រវាង​ពូជ​សាសន៍​និង​រវាង​សាសនា​ផ្សេង​ៗ។ មនុស្ស​លោក​បាន​រង​ទុក្ខ​ដោយ​ការ​ខ្វះ​ខាត​ម្ហូប​អាហារ​ដែល​ជា​លទ្ធផល​ពី​សង្គ្រាម​បែប​នេះ ថែម​នឹង​ការ​ខ្វះ​ខាត​ដោយ​ព្រោះ​មហន្តរាយ​ធម្មជាតិ។ ជីវិត​របស់​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​លេប​បំបាត់​ដោយ​គ្រោះ​រញ្ជួយ​ដី។ ក្រុម​សាសនា​ដែល​មាន​អ្នក​ដឹក​នាំ​ដ៏​គួរ​សង្ស័យ និង​សមាជិក​ដែល​កាន់​លទ្ធិ​ហួស​ហេតុ​បាន​លេច​ឡើង។ «ការ​ទទឹង​ច្បាប់​នឹង​ចំរើន​ជា​ច្រើន​ឡើង»បាន​បំបែរ​មនុស្ស​ចេញ​ពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់ ហើយ​ការ​រាក់​ទាក់​គ្នា​លែង​ជា​ការ​ធម្មតា​ទៀត​ហើយ។

      កិច្ច​ការ​ផ្សព្វ​ផ្សាយ​ទូទាំង​ពិភព​លោក ដែល​ជា​ទិដ្ឋភាព​មួយ​ទៀត​នៃ​ទី​សម្គាល់ នោះ​ពិត​ជា​កំពុង​តែ​ត្រូវ​សម្រេច។ សូម​បើក​មើល​ក្រប​ទស្សនាវដ្ដី​នេះ ហើយ​អ្នក​នឹង​កត់​សម្គាល់​ពាក្យ​ថា«ប្រកាស​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា» ត្រូវ​ផ្សំ​នឹង​ចំណង​ជើង។ ទស្សនាវដ្ដី​ប៉ម​យាម ដែល​ត្រូវ​បោះ​ពុម្ព​ជា​១៣២​ភាសា​និង​មាន​ចំនួន​ចែក​ចាយ​ជាង​២២​លាន​ក្បាល គឺ​ជា​ឧបករណ៍​ដ៏​ធំ​សំរាប់​អស់​អ្នក​ដែល

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក