បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/០២ ទំ. ១
  • របៀបពង្រីកកិច្ចបំរើផ្សាយរបស់អ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបពង្រីកកិច្ចបំរើផ្សាយរបស់អ្នក
  • ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១០/០២ ទំ. ១

របៀប​ពង្រីក​កិច្ច​បំរើ​ផ្សាយ​របស់​អ្នក

១ ពេល​ដែល​​ព្រះ​យេស៊ូ​ចាត់​សិស្ស​ទ្រង់​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សាយ​ព្រះ​រាជាណាចក្រ​របស់​ព្រះ ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ​ថា៖ «ចំរូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ»។ ដោយសារ​សិស្ស​ទាំង​នោះ​មាន​កិច្ចការ​ច្រើន​ម្ល៉េះ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​បន្ត​ទៀត​ថា៖ «ចូរ​សូម​អង្វរ​ដល់​​ព្រះ​អម្ចាស់​នៃ​ចំរូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់»។ (ម៉ាថ. ៩:៣៧, ៣៨) ពេល​ព្រះ​យេស៊ូ​បង្វឹក​បង្វឺន​សិស្ស​ទ្រង់​អំពី​របៀប​សម្រេច​កិច្ចបំរើ​ផ្សាយ​របស់​គេ​នោះ បន្ទូល​របស់​ទ្រង់​ក៏​បញ្ជាក់​ពី​ភាព​បន្ទាន់​ផង​ដែរ។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​នឹង​ដើរ មិន​ទាន់​ដល់​​គ្រប់​ទាំង​ទី​ក្រុង​នៃ​សាសន៍​អ៊ីស្រាអែល​នៅ​ឡើយ នោះ​កូន​មនុស្ស​នឹង​បាន​មក​ដល់​​ហើយ»។—ម៉ាថ. ១០:២៣

២ សព្វ​ថ្ងៃ​នេះ​យើង​ក៏​ត្រូវ​ការ​ជំនួយ​ច្រើន​ដែរ ក្នុង​កិច្ចបំរើ​ផ្សាយ​របស់​យើង​ជា​គ្រីស្ទាន។ យើង​ជិត​អស់​ពេល​ហើយ និង​ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ ត្រូវ​ប្រកាស​ផ្សាយ​មុន​នឹង​ទីបញ្ចប់​មក​ដល់​។ (ម៉ាក. ១៣:១០) យើង​ច្បាស់​ជា​កំពុង​ប្រឈម​នឹង​ស្ថានការណ៍​ស្រដៀង​នឹង​ជំនាន់​ព្រះ​យេស៊ូ​និង​ពួក​សិស្ស​របស់​ទ្រង់​ដែរ តែ​សព្វ​ថ្ងៃ​នេះ​កិច្ចការ​របស់​យើង​គឺ​ធំ​ជាង​ច្រើន​ដង​ទៅ​ទៀត ដ្បិត​យើង​មាន​លោកីយ៍​ទាំង​មូល​ជា​តំបន់​ផ្សាយ​របស់​យើង។ ដូច​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ យើង​មាន​គ្នា​តិច​បើ​ប្រៀបធៀប​នឹង​ចំនួន​មនុស្ស​ក្នុង​លោកីយ៍​នេះ ក៏​ប៉ុន្តែ​យើង​អាច​ជឿជាក់​ថា ព្រះ​យេហូវ៉ា​មិន​ខ្វះ​សមត្ថភាព​ទេ ក្នុង​ការ​ជួយ​ឲ្យ​យើង​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ​ទ្រង់​ទូទាំង​ផែនដី។ ដំណឹង​ល្អ​នេះ​នឹង​ត្រូវ​ប្រកាស​ប្រាប់ ហើយ​ទីបញ្ចប់​ក៏​នឹង​មក​ដល់​ជា​ពុំ​ខាន ស្រប​ទៅ​តាម​កំណត់​ពេល​របស់​ព្រះ​យេហូវ៉ា ហើយ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់។ ប៉ុន្តែ តើ​ព្រះ​នឹង​ទទួល​ស្គាល់​យើង​ជា​មនុស្ស​ដែល​​បំពេញ​ភារកិច្ច​យ៉ាង​ស្មោះ​ត្រង់​ឬ​ទេ ស្តី​អំពី​កិច្ចបំរើ​ផ្សាយ​របស់​យើង​នា​ពេល​ឥឡូវ​នេះ? (អេសេ. ៣៣:៨, ៩) តើ​យើង​នឹង​ស្វែង​រក​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​មុន​សិន ហើយ​បំពេញ​កិច្ចបំរើ​ផ្សាយ​របស់​យើង​ឬ​ទេ? តើ​យើង​មាន​គោល​ដៅ​អ្វី​ខ្លះ​ដើម្បី​​សម្រេច​កិច្ចការ​នេះ?

៣ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​អំពី​អ្វី​ដែល​​ព្រះ​យេហូវ៉ា​តម្រូវ​ពី​អ្នក​បំរើ​ម្នាក់ៗដែល​​បាន​ថ្វាយ​ខ្លួន​ចំពោះ​ទ្រង់​ថា៖ «ឯង​ត្រូវ​ស្រឡាញ់ ដល់​​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង»។ (ម៉ាក. ១២:៣០) យើង​រាល់​គ្នា​ត្រូវ​បំរើ​ព្រះ​អស់​អំពី​ចិត្ត។ នេះ​មាន​ន័យ​ថា យើង​ម្នាក់ៗអាច​បង្ហាញ​នូវ​ជំរៅ​ចិត្ត​ភក្ដី និង​ធ្វើ​តាម​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង​ចំពោះ​ទ្រង់ ដោយ​​ខំ​អស់​ពី​សមត្ថភាព​ក្នុង​កិច្ចបំរើ​ផ្សាយ​នេះ។ (២​ធី​. ២:​១៥) ជីវិត​យើង​ហុច​ឱកាស​ជា​ច្រើន​ឲ្យ​យើង​ធ្វើ​កិច្ចបំរើ​ផ្សាយ ស្រប​ទៅ​តាម​កាលៈទេសៈ​និង​សមត្ថភាព​យើង​រៀងៗខ្លួន។ សូម​ពិចារណា​មើល​ថា ឱកាស​ផ្សេងៗនេះ​រួម​មាន​អ្វី​ខ្លះ ហើយ​សូម​ជ្រើសរើស​គោល​ដៅ​ណា​ខាង​ព្រះ​ធិបតេយ្យ ដែល​​អ្នក​នឹង​ប្ដេជ្ញា​សម្រេច​ធ្វើ​តាម​ក្នុង​ការ​បំពេញ​កិច្ចបំរើ​ផ្សាយ​របស់​អ្នក។

៤ ការ​ធ្វើ​ជា​អ្នក​ផ្សាយ​ជា​មួយ​ក្រុមជំនុំ: មនុស្ស​គ្រប់​រូប​ដែល​​ឱប​ក្រសោប​នូវ​សេចក្ដី​ពិត ក៏​អាច​មាន​ឯកសិទ្ធិ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដែរ។ នេះ​ជា​កិច្ចការ​បឋម​ដែល​​ព្រះ​យេស៊ូ​បាន​បង្គាប់​ឲ្យ​សិស្ស​ទ្រង់​ធ្វើ។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០) តាម​ធម្មតា ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ចាប់​ផ្ដើម​ប្រកាស​ប្រាប់​អំពី​ដំណឹង​ល្អ​នេះ​ដល់​​មនុស្ស​ឯ​ទៀត ពេល​សិស្ស​នោះ​ទទួល​ស្គាល់​នូវ​តម្លៃ​នៃ​ដំណឹង​ល្អ​នេះ។ អនទ្រេ ភីលីព និង​កូនេលាស​បាន​ធ្វើ​ដូច​នេះ​មែន! (យ៉ូន. ១:៤០, ៤១, ៤៣​-​៤៥; កិច្ច. ១០:១, ២, ២៤; ១៦:១៤, ១៥, ២៥​-​៣៤) តើ​នេះ​មាន​ន័យ​ថា សិស្ស​របស់​យើង​អាច​ចាប់​ផ្ដើម​ប្រាប់​ដំណឹង​ល្អ​ដល់​​អ្នក​ដទៃ មុន​គាត់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទៅ​ទៀត មែន​ឬ? មែន​ហើយ! កាល​ណា​សិស្ស​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​​ធ្វើ​ជា​អ្នក​ផ្សាយ​ជា​មួយ​ក្រុមជំនុំ​តែ​មិន​ទាន់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នោះ គាត់​ក៏​មាន​ឱកាស​ចូល​រួម​ការ​ផ្សាយ​ដំណឹង​ល្អ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដែរ។ បន្ថែម​ទៀត​នោះ គាត់​អាច​រួម​ចំណែក​ក្នុង​កិច្ចការ​ផ្សាយ​ព្រះ​រាជាណាចក្រ​ដែល​​មាន​លក្ខណៈ​ផ្សេងៗទៀត ស្រប​តាម​សមត្ថភាព​និង​កាលៈទេសៈ​របស់​គាត់។

៥ បើ​អ្នក​ជា​សមាជិក​ក្រុមជំនុំ​និង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ អ្នក​ច្បាស់​ជា​ខំ​អស់​ពី​សមត្ថភាព​ដែរ ដើម្បី​​ជួយ​មនុស្ស​ឯ​ទៀត​រៀន​ដំណឹង​ល្អ​នេះ។ មនុស្ស​ទាំង​ប្រុស ទាំង​ស្រី​ក៏​មាន​ឯកសិទ្ធិ​រួម​ចំណែក​កិច្ចការ​ផ្សព្វផ្សាយ​នេះ​ដែល​​ព្រះ​បណ្ដាល​ឲ្យ​ធ្វើ​ដែរ។ អ្នក​ផ្សាយ​ទាំង​ឡាយ​ត្រូវ​តាំង​គំរូ​ល្អ​ក្នុង​ការ​បំពេញ​មុខ​នាទី​រៀងៗខ្លួន​ក្នុង​ក្រុមជំនុំ។ (១ធី. ២:៩​-​១៥; ទីត. ២:១​-​១០; ១ពេ. ៥:៥) ក្នុង​ក្រុមជំនុំ បងប្អូន​ប្រុសៗដែល​​មាន​ជំនឿន​ខាង​វិញ្ញាណ និង​ដែល​​បាន​បំពេញ​តម្រូវ​ការ​នោះ​រួច​ហើយ អាច​ទទួល​តំណែង​ជា​អ្នក​ងារ​ជំនួយ។ (១ធី. ៣:៨​-​១០, ១២, ១៣) បើ​បុរស​ទាំង​នេះ​ព្យាយាម​ទទួល​ភារៈ​ជា​អ្នក​ត្រួត​ពិនិត្យ ហើយ​បំពេញ​តម្រូវ​ការ​ក្នុង​ព្រះ​គម្ពីរ នោះ​ពួក​គេ​ត្រូវ​តែងតាំង​ឲ្យ​មាន​មុខ​តំណែង​ជា​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុមជំនុំ។ ពួក​គេ​ទទួល​ភារកិច្ច​ជួយ​បង្រៀន​ក្នុង​ក្រុមជំនុំ ហើយ​ក៏​អាច​ធ្វើ​កិច្ចបំរើ​ជា​អ្នក​គង្វាល​ផង​ដែរ។ (១ធី. ៣:១​-​៧; ទីត. ១:៥​-​៩) ការ​រួម​ចំណែក​សូម្បី​តែ​បន្ដិច​បន្តួច​ក៏​ដោយ​ ក្នុង​ការ​លើក​ដំកើង​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​នោះ ពិត​ជា​ឯកសិទ្ធិ​ដ៏​ល្អ​មួយ។ អស់​អ្នក​ដែល​​អាច​ពង្រីក​កិច្ចបំរើ​ផ្សាយ​របស់​គេ ដើម្បី​​មាន​ឯកសិទ្ធិ​ពិសេស​ក្នុង​កិច្ចបំរើ​នោះ ពិត​ជា​នឹង​មាន​សុភមង្គល​មែន!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក