បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
    ២០០១ កិច្ចបម្រើព្រះ | កញ្ញា
    • អ្វី​ដែល​យើង​អាច​និយាយ​អំពី​ទស្សនាវដ្ដី​យើង

      ប៉មយាម ថ្ងៃ​ទី១ ខែ​ធ្នូ

      «នៅ​ក្នុង​សាសនា​ស្ទើរតែ​ទាំង​អស់ មាន​មនុស្ស​ដែល​ស្រឡាញ់​សេចក្ដី​ពិត។ ក៏​ប៉ុន្តែ ធម្មតា​សាសនា​ធ្វើ​ឲ្យ​មនុស្ស​បែក​បាក់​គ្នា។ តើ​អ្វី​អាច​ធ្វើ​ឲ្យ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ស​សាមគ្គី​គ្នា​នោះ? [ក្រោយ​ម្ចាស់​ផ្ទះ​ឆ្លើយ សូម​អាន សេផានា ៣:៩] ទស្សនាវដ្ដី​នេះ​បង្ហាញ​របៀប​ចំណេះ​អំពី​ព្រះ​ពិត​កំពុង​តែ​ធ្វើ​ឲ្យ​មនុស្ស​នៅ​គ្រប់​កន្លែង​មាន​សាមគ្គីភាព»។

      ប៉មយាម ថ្ងៃ​ទី១ ខែ​ធ្នូ

      «សព្វ​ថ្ងៃ​នេះ មាន​អ្វី​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​សង្គម​មនុស្ស​យើង​បែក​បាក់​គ្នា។ អ្វី​មួយ​នោះ​គឺ​សាសនា។ តើ​អ្នក​គិត​ថា​យើង​អាច​រក​ឃើញ​សាសនា​ពិត​បាន​ទេ? [ក្រោយ​ម្ចាស់​ផ្ទះ​ឆ្លើយ សូម​អាន យ៉ូហាន ៨:៣១, ៣២] ដូច្នេះ យើង​អាច​រក​សាសនា​ពិត​បាន​មែន! ទស្សនាវដ្ដី​នេះ​បង្ហាញ​របៀប​សាសនា​ពិត​ធ្វើ​ឲ្យ​មនុស្ស​មាន​សាមគ្គីភាព​គ្នា»។

  • តើអ្នកបំពេញកិច្ចបំរើរបស់អ្នកយ៉ាងផ្ចិតផ្ចង់ឬទេ?
    ២០០១ កិច្ចបម្រើព្រះ | កញ្ញា
    • តើ​អ្នក​បំពេញ​កិច្ច​បំរើ​របស់​អ្នក​យ៉ាង​ផ្ចិតផ្ចង់​ឬ​ទេ?

      ១ សៀវភៅ​កិច្ចការ​ចែង​ថា៖ សិស្ស​របស់​ព្រះ​យេស៊ូ​បាន​បំពេញ​កិច្ច​បំរើ​របស់​គេ​យ៉ាង​ផ្ចិតផ្ចង់​ដោយ​«ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត»​ដល់​បណ្ដាជន។ (កិច្ចការ ២:៤០; ៨:២៥; ២៨:២៣) នេះ​ពិត​ជា​គោល​ដៅ​របស់​សាវ័ក​ប៉ុល​ដែរ។ (កិច្ចការ ២០:២៤) នេះ​ក៏​ជា​គោល​ដៅ​របស់​អ្នក ដែល​ជា​អ្នក​បំរើ​ខាង​ដំណឹង​ល្អ​ដែរ មែន​ទេ? តើ​អ្នក​អាច​សម្រេច​គោល​ដៅ​នេះ​យ៉ាង​ដូច​ម្ដេច​បាន?

      ២ ចូរ​រៀប​ចំ​ពាក្យ​ផ្សព្វផ្សាយ​របស់​អ្នក: ដើម្បី​ប្រាកដ​ថា​យើង​នឹង​ធ្វើ​បន្ទាល់​ដោយ​ប្រ​សិទ្ធិ​ភាព នោះ​ការ​រៀប​ចំ​គឺ​ចាំបាច់ ជា​ពិសេស​ពេល​យើង​ស្នើ​ផ្ដល់​ទស្សនាវដ្ដី ពីព្រោះ​សាច់​រឿង​ក្នុង​នោះ​តែង​តែ​ថ្មី​ជានិច្ច។ ដើម្បី​ជួយ​យើង​បង្កើន​សមត្ថភាព​របស់​យើង នោះ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង​ច្បាប់​នេះ មាន​លក្ខណៈ​ថ្មី​មួយ គឺ​ជា​ប្រអប់​ខាង​ឆ្វេង​ដែល​មាន​ពាក្យ​ផ្សព្វផ្សាយ​ជា​គំរូ​សំរាប់​ទស្សនាវដ្ដី​ប៉មយាម​ថ្មីៗ​នេះ។ ប្រអប់​នោះ​នឹង​លើក​បញ្ជាក់​រឿង​ថ្មីៗ​ក្នុង​ទស្សនាវដ្ដី​និ​មួយៗដែល​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍។ តើ​អ្នក​អាច​រៀប​ចំ​ពាក្យ​ផ្សព្វផ្សាយ​ត្រួសៗ​នេះ​យ៉ាង​ដូច​ម្ដេច?

      ៣ សូម​ជ្រើសរើស​យោបល់​មួយ​ដែល​អ្នក​គិត​ថា នឹង​មាន​ប្រ​សិទ្ធិ​ភាព​ច្រើន​បំផុត​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក។ អាន​អត្ថបទ​ដែល​ត្រូវ​បញ្ជាក់​នោះ​យ៉ាង​ហ្មត់ចត់ និង​កត់​សម្គាល់​ចំណុច​ជាក់លាក់​ដែល​អាច​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍។ រក​បទ​គម្ពីរ​មួយ​ក្នុង​ទស្សនាវដ្ដី​នោះ​ដែល​ជាប់​ទាក់ទង​នឹង​ការ​ពិគ្រោះ ដែល​អ្នក​អាច​អាន​ឲ្យ​ម្ចាស់​ផ្ទះ​ស្ដាប់។ បន្ថែម​សេចក្ដី​បញ្ចប់​មួយ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​អាន​ទស្សនាវដ្ដី ហើយ​បើសិន​ជា​សមរម្យ នោះ​បន្ថែម​ពាក្យ​យ៉ាង​ខ្លី​ដែល​ជំ​រាប​ម្ចាស់​ផ្ទះ​ថា គាត់​អាច​ជូន​វិភាគទាន​បាន​ចំពោះ​កិច្ចការ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទូទាំង​ពិភពលោក។ ក្រោយ​នោះ​មក ហាត់​ពាក្យ​ផ្សព្វផ្សាយ​របស់​អ្នក។

      ៤ រៀប​ចំ​ឲ្យ​មាន​គោល​ដៅ​ចង់​ប្រើ​ព្រះ​គម្ពីរ: ធម្មតា បើសិន​ជា​អ្នក​រៀប​ចំ​ឲ្យ​បាន​ល្អ នោះ​អ្នក​អាច​អាន​បទ​គម្ពីរ​មួយ​ក្នុង​ពាក្យ​ផ្សព្វផ្សាយ​របស់​អ្នក។ តួ​យ៉ាង​ដូច​ជា​នៅ​កន្លែង​ជា​ច្រើន អ្នក​ផ្សាយ​ដែល​មាន​បទ​ពិសោធន៍​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ គេ​ផ្សព្វផ្សាយ​ដោយ​កាន់​ព្រះ​គម្ពីរ​ក្នុង​ដៃ​ស្រាប់ ទាំង​សួរ​សុខ​ទុក្ខ​ម្ចាស់​ផ្ទះ និង​និយាយ​ថា៖

      ▪ «យើង​ខ្ញុំ​កំពុង​តែ​សួរ​ប្រជាជន​ថា តើ​គេ​ជឿ​សេចក្ដី​នេះ​ទេ​ដែល​ថា៖ . . . » អាន​លោកុប្បត្តិ ១:១ និង​សួរ​គេ​ថា៖ «តើ​អ្នក​ជឿ​ដូច្នេះ​ទេ?»។ បើសិន​ជា​គាត់​យល់​ព្រម អ្នក​អាច​និយាយ​ថា៖ «ខ្ញុំ​ក៏​ជឿ​ដូច្នេះ​ដែរ។ ក៏​ប៉ុន្តែ បើសិន​ជា​ព្រះ​បាន​បង្កើត​របស់​សព្វសារពើ​មក តើ​អ្នក​គិត​ថា​ទ្រង់​ក៏​បាន​បង្កើត​ឲ្យ​មាន​អំពើ​អាក្រក់​ដែរ​ឬ​ទេ?»។ ក្រោយ​ពី​ស្ដាប់​ចម្លើយ​របស់​គេ​រួច នោះ​សូម​អាន​សាស្ដា ៧:២៩។ បើក​សៀវភៅ​ចំណេះ មើល​ទំព័រ​៧១ និង​អាន​វគ្គ​ទី២។ លើក​ទឹក​ចិត្ត​គាត់​ឲ្យ​អាន​សៀវភៅ​នោះ។ បើសិន​ជា​ម្ចាស់​ផ្ទះ​មិន​ជឿ​តាម​សេចក្ដី​នៅ​លោកុប្បត្តិ ១:១ នោះ​សូម​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ពិនិត្យ​មើល​ជំពូក​ទី៨ វគ្គ​៦​-​៨ និង​១៥​-​២៥ ក្នុង​សៀវភៅ​ព្រះ​គម្ពីរ—បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំដី​នៃ​មនុស្ស?

      ៥ ចូរ​ត្រឡប់​ទៅ​ជួប​អស់​អ្នក​ដែល​ចាប់​អារម្មណ៍: អ្នក​មិន​អាច​បំពេញ​កិច្ច​បំរើ​របស់​អ្នក​យ៉ាង​ផ្ចិតផ្ចង់​បាន​ទេ បើសិន​ជា​អ្នក​មិន​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍​នោះ​វិញ។ ពេល​ដែល​អ្នក​មាន​ការ​ពិគ្រោះ​គ្នា​ដ៏​ល្អ​នោះ មិន​ថា​គេ​ព្រម​ទទួល​ទស្សនាវដ្ដី​ឬ​ប្រកាសនវត្ថុ​ផ្សេង​ទៀត​ក៏​ដោយ​ ចូរ​កត់​ឈ្មោះ​និង​អា​ស័យដ្ឋាន​របស់​គេ។ ព្យាយាម​បណ្ដុះ​បណ្ដាល​ចំណាប់​អារម្មណ៍​របស់​គេ​ដោយ​ត្រឡប់​ទៅ​ជួប​គេ​យ៉ាង​ឆាប់​បំផុត។ អ្នក​ក៏​ត្រូវ​អញ្ជើញ​គេ​សិក្សា​ព្រះ​គម្ពីរ​ផង​ដែរ។

      ៦ សិស្ស​របស់​ព្រះ​យេស៊ូ​នៅ​សតវត្ស​ទី​មួយ​នោះ ដឹង​ថា​ទ្រង់​បាន​បញ្ជា​ឲ្យ​គេ​«ធ្វើ​បន្ទាល់​សព្វ​គ្រប់»​យ៉ាង​ផ្ចិតផ្ចង់។ (កិច្ចការ ១០:៤២) យើង​ក៏​ជាប់​ក្នុង​បទ​បញ្ជា​ដដែល​នោះ​ដែរ ដ្បិត​មាន​តែ​វិធី​នោះ​ប៉ុណ្ណោះ​ទើប​យើង​អាច​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​បាន។ (ម៉ាថាយ ២៨:១៩, ២០) ចូរ​ឲ្យ​យើង​ធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​បំពេញ​កិច្ច​បំរើ​របស់​យើង​យ៉ាង​ផ្ចិតផ្ចង់។—ធីម៉ូថេទី២ ៤:៥

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក