-
«ចូរគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ»ចុះ!២០០៣ កិច្ចបម្រើព្រះ | តុលា
-
-
«ចូរគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ»ចុះ!
១ សាវ័កប៉ុលបានសរសេរថា«ចូរអរសប្បាយ ក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្ដងទៀតថា ចូរអរសប្បាយឡើង»។ (ភី. ៤:៤) ឯកសិទ្ធិផ្សព្វផ្សាយប្រាប់ដំណឹងល្អហើយជួយមនុស្សដែលមានលក្ខណៈដូចចៀមឲ្យថ្វាយបង្គំព្រះយេហូវ៉ា ជាប្រភពនៃអំណរជាខ្លាំង។ (លូ. ១០:១៧; កិច្ច. ១៥:៣; ១ថែ. ២:១៩) ក៏ប៉ុន្តែបើមានគ្រាខ្លះដែលយើងអត់សូវមានអំណរក្នុងកិច្ចបំរើ តើយើងអាចធ្វើអ្វី?
២ កិច្ចការដែលព្រះបានកំណត់ឲ្យធ្វើ: សូមនឹកចាំថា កិច្ចផ្សព្វផ្សាយដែលបានបង្គាប់ឲ្យយើងបំពេញនោះគឺមកពីព្រះយេហូវ៉ា។ យើងមានកិត្ដិយសជា«អ្នកធ្វើការជាមួយនឹងព្រះ» ក្នុងការប្រកាសប្រាប់សារនៃព្រះរាជាណាចក្រឲ្យមានសិស្ស! (១កូ. ៣:៩) ព្រះយេស៊ូគ្រីស្ទគង់នៅជាមួយយើងក្នុងកិច្ចការនេះដែលមិនត្រូវមានទៀតក្នុងប្រវត្ដិសាស្ត្រ។ (ម៉ាថ. ២៨:១៨-២០) ពួកទេវតាក៏បានចូលរួមយ៉ាងសកម្មជាមួយនឹងយើងក្នុងចំរូតខាងវិញ្ញាណដ៏ឧត្តម ដែលកំពុងតែសម្រេចនៅពេលបច្ចុប្បន្ននេះ។ (កិច្ច. ៨:២៦; វិវរ. ១៤:៦) នៅក្នុងបទគម្ពីរថែមទាំងបទពិសោធន៍របស់រាស្ត្រព្រះយេហូវ៉ា ផ្ដល់នូវភស្តុតាងជាក់ច្បាស់ថាព្រះយេហូវ៉ាកំពុងតែគាំទ្រកិច្ចការនេះ។ ដូច្នេះ នៅពេលដែលយើងទៅផ្សព្វផ្សាយ យើងទៅ«ក្នុងនាមព្រះ...នៅចំពោះព្រះភ័ក្ដ្រព្រះ...និងនៅក្នុងអង្គព្រះគ្រីស្ទ»។ (២ករ. [២កូ.] ២:១៧, ខ.ស.) នេះច្បាស់ជាហេតុឲ្យយើងត្រេកអរខ្លាំងមែន!
៣ ការអធិស្ឋានគឺចាំបាច់បើយើងចង់មានអំណរក្នុងកិច្ចបំរើចំពោះព្រះយេហូវ៉ា។ (កា. ៥:២២) ដោយព្រោះយើងអាចធ្វើកិច្ចការរបស់ព្រះតាមតែឥទ្ធិឫទ្ធិពីទ្រង់ យើងត្រូវអង្វរព្រះឲ្យប្រទានវិញ្ញាណរបស់ទ្រង់ដោយសទ្ធាមកលើអស់អ្នកដែលសូម។ (លូ. ១១:១៣; ២កូ. ៤:១, ៧; អេភ. ៦:១៨-២០) ការអធិស្ឋានអំពីកិច្ចបំរើរបស់យើង នឹងជួយយើងរក្សាឲ្យមានទស្សនៈត្រឹមត្រូវពេលយើងជួបមនុស្សដែលនិយាយមិនល្អនោះ។ ការអធិស្ឋាននឹងជួយយើងបន្តផ្សព្វផ្សាយដោយមានចិត្តក្លាហានហើយអំណរទៀត។—កិច្ច. ៤:២៩-៣១; ៥:៤០-៤២; ១៣:៥០-៥២
៤ រៀបចំឲ្យបានល្អ: របៀបមួយដែលយើងអាចបង្កើននូវអំណរក្នុងកិច្ចបំរើ គឺដោយរៀបចំឲ្យបានល្អ។ (១ពេ. ៣:១៥) ការរៀបចំឲ្យបានល្អ មិនត្រូវចំណាយពេលច្រើននោះទេ។ ក្នុងតែប៉ុន្មាននាទី អ្នកអាចមើលសាឡើងវិញនូវយោបល់ពីរបៀបនិយាយពេលផ្ដល់ទស្សនាវដ្ដីឬពាក្យសំដីសមនឹងឧបករណ៍ផ្សាយដែលអ្នកបំរុងផ្ដល់នោះ។ ដើម្បីរកពាក្យផ្ដើមដ៏ល្អគួរសម អ្នកអាចមើលកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ឬកិច្ចបំរើព្រះរាជាណាចក្រយើងពីខែមុនៗ។ អ្នកខ្លះដែលផ្សាយពីព្រះរាជាណាចក្រ មានគំនិតថាបើគាត់កត់ពាក្យផ្សាយខ្លះលើក្រដាសតូចមួយគឺជាជំនួយដ៏ល្អដែរ។ យូរៗម្ដង គាត់ក្រឡេកមើលក្រដាសនោះដើម្បីរំឭកខ្លួន។ ការឆែកមើលក្រដាសក៏ធ្វើឲ្យបងប្អូនខ្លះលែងមានអារម្មណ៍ភិតភ័យក្នុងចិត្ត ថែមទាំងមានទំនុកចិត្តផ្សព្វផ្សាយដោយចិត្តក្លាហាន។
៥ អំណរនាំឲ្យយើងមានផលប្រយោជន៍ជាច្រើន។ ទឹកមុខដែលសម្ដែងអំណរទាញចិត្តគេឲ្យចង់ស្ដាប់សាររបស់យើង។ អំណរពង្រឹងយើងឲ្យចេះស៊ូទ្រាំ។ (នេ. ៨:១០; ហេ. ១២:២) សំខាន់បំផុត សូមឲ្យកិច្ចបំរើរបស់យើងធ្វើឡើងដោយចិត្តអំណរនិងលើកកិត្ដិយសចំពោះព្រះយេហូវ៉ា។ ដូច្នេះ ចូរឲ្យយើង«គោរពប្រតិបត្ដិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ»។—ទំនុក. ១០០:២
-
-
អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង២០០៣ កិច្ចបម្រើព្រះ | តុលា
-
-
អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា
«តើអ្នកដឹងទេ យោងតាមសេចក្ដីរាយការណ៍មួយថា ជាង៥០ភាគរយនៃមនុស្សជាតិកំពុងតែរស់នៅមានប្រាក់ចំណូលមិនដល់២$ផងក្នុងមួយថ្ងៃ។ តើអ្នកគិតថាមានអ្វីដែលអាចដោះស្រាយបញ្ហានេះទេ? [អនុញ្ញាតឲ្យគាត់ឆ្លើយ] ទស្សនាវដ្ដីប៉មយាមនេះប្រាប់នូវដំណោះស្រាយជាស្ថាពរចំពោះភាពក្រីក្រ ដូចបានកត់ទុកក្នុងសៀវភៅព្រះគម្ពីរ»។—សូមអាន ទំនុកដំកើង ៧២:១២, ១៣, ១៦
ប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា
«មនុស្សជាច្រើនយល់ព្រមថា ទោះជាយើងខំប្រឹងយ៉ាងណា ក៏យើងមិនអាចរកលុយបានគ្រប់គ្រាន់នោះដែរ។ ដើម្បីដោះស្រាយបញ្ហានេះ មនុស្សរកការងារធ្វើបន្ថែមឬក៏ការងារល្អជាង។ បើសិនជាមានវិធីផ្សេងទៀតដែលមានប្រសិទ្ធភាពជួយដោះស្រាយបញ្ហានេះ តើអ្នកចង់ដឹងទេ? [អនុញ្ញាតឲ្យគាត់ឆ្លើយ] សៀវភៅមួយពីសម័យបុរាណពន្យល់ដូចតទៅ។ [សូមអានសាស្ដា ៧:១២ ឬធីម៉ូថេទី១ ៦:៨] បើសិនជាអ្នកមានចិត្តចង់ដឹងពត៌មានថែមទៀត ទស្សនាវដ្ដីនេះបង្ហាញពីហេតុមួយដ៏ល្អដែលពិតជានឹងនាំឲ្យអ្នកទទួលប្រយោជន៍»។
-
-
របាយការណ៍ពីកិច្ចបំរើផ្សាយក្នុងខែមិថុនា២០០៣ កិច្ចបម្រើព្រះ | តុលា
-
-
របាយការណ៍ពីកិច្ចបំរើផ្សាយក្នុងខែមិថុនា
ម៉ ទ.វ ត្រ.ជួប ស.គ
ចំនួន: មធ្យ មធ្យ មធ្យ មធ្យ
អ្ន.ត្រួ.ពិ ១៤ ១១៨,២ ៨៩,៤ ៦៤,៧ ៩,៦
អ្ន.ត្រួ.ពេ ៤៩ ៦២,៦ ២១,២ ២៨,៣ ៣,៦
អ្ន.ត្រួ.ជំ ១២ ៤៩,៩ ១៦,២ ១២,៨ ២,២
អ្ន.ផ្ស ៨៥ ១៨,៥ ៨,១ ៦,៦ ១,២
សរុប ១៦០នាក់ ចំនួនថ្មីឡើងដល់កំពូល!
ចំនួនអ្នកទទួលបុណ្យជ្រមុជទឹក: ៨នាក់
-