-
ចូរ«ប្រុងប្រៀបខ្លួនជាស្រេច»២០០៣ កិច្ចបម្រើព្រះ | វិច្ឆិកា
-
-
ចូរ«ប្រុងប្រៀបខ្លួនជាស្រេច»
១ ក្នុងទំនាយដ៏ធំរបស់ព្រះយេស៊ូស្តីអំពីទីបញ្ចប់នៃរបបលោកីយ៍នេះ ទ្រង់បានព្រមានយើងកុំឲ្យជក់គិតអំពីជីវិតប្រចាំថ្ងៃ។ (ម៉ាថ. ២៤:៣៦-៣៩; លូ. ២១:៣៤, ៣៥) ដោយសារយើងមិនដឹងថាសេចក្ដីវេទនាជាខ្លាំងនឹងចាប់ផ្ដើមនៅពេលណា នោះយើងចាំបាច់ត្រូវធ្វើតាមការដាស់តឿនរបស់ព្រះយេស៊ូជាដាច់ខាត។ ទ្រង់ដាស់តឿនយើងថា៖«[ចូរ]ឲ្យអ្នករាល់គ្នាប្រុងប្រៀបខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត»។ (ម៉ាថ. ២៤:៤៤) តើអ្វីអាចជួយយើងប្រុងប្រៀបខ្លួននោះ?
២ ត្រូវប្រុងប្រយ័ត្នកង្វល់កង្វាយនិងអ្វីដែលបំបែរអារម្មណ៍: អន្ទាក់ខាងវិញ្ញាណមួយដែលយើងត្រូវប្រុងប្រយ័ត្ន គឺ«សេចក្ដីខ្វល់ខ្វាយនៅជីវិត»។ (លូ. ២១:៣៤) នៅប្រទេសខ្លះ ភាពក្រីក្រ ការគ្មានការងារធ្វើ និងតម្លៃទំនិញថ្លៃ ធ្វើឲ្យមនុស្សពិបាកទិញរបស់របរដែលត្រូវការសំរាប់ជីវិតប្រចាំថ្ងៃ។ នៅប្រទេសឯទៀត ការទិញវត្ថុទ្រព្យគឺជាទង្វើធម្មតា។ បើយើងចាប់ផ្ដើមខ្វល់ខ្វាយច្រើនពេកអំពីទ្រព្យសម្បត្ដិ នេះអាចនាំឲ្យយើងឈប់ប្រមូលអារម្មណ៍ទៅលើសច្ចភាពនៃអ្វីៗដែលទាក់ទងនឹងព្រះរាជាណាចក្ររបស់ព្រះ។ (ម៉ាថ. ៦:១៩-២៤, ៣១-៣៣) កិច្ចប្រជុំគ្រីស្ទានជួយយើងប្រមូលអារម្មណ៍ទៅលើអ្វីៗដែលទាក់ទងព្រះរាជាណាចក្រ។ តើអ្នកប្ដេជ្ញាចិត្តឲ្យមានវត្តមាននៅកិច្ចប្រជុំទាំងអស់ឬទេ?—ហេ. ១០:២៤, ២៥
៣ សព្វថ្ងៃលោកីយ៍នេះពោរពេញទៅដោយអ្វីផ្សេងៗដែលអាចស៊ីពេលវេលារបស់យើងយ៉ាងងាយ។ ការប្រើកុំព្យូទ័រអាចទៅជាអន្ទាក់មួយ បើយើងចំណាយពេលច្រើនពេកមើលអ៊ិនថឺណិត អាននិងផ្ញើអ៊ីមែល(E-mail) ឬលេងហ្គេមក្នុងកុំព្យូទ័រ។ យើងក៏អាចបាត់បង់ពេលវេលាជាច្រើនឥតគណនាដោយមើលទូរទស្សន៍ កុន ការកំសាន្ត អានសៀវភៅអំពីរឿងផ្សេងៗ ឬលេងកីឡា។ ជាលទ្ធផលយើងនឹងមានពេលតិចឬកម្លាំងតិចតួចសំរាប់អ្វីខាងវិញ្ញាណ។ ទោះជាការសំរាកកំសាន្តអាចធ្វើឲ្យមានកម្លាំងឡើងវិញជាបណ្ដោះអាសន្នក៏ពិតមែន តែការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួននិងជាក្រុមគ្រួសារអាចផ្ដល់ផលប្រយោជន៍ដែលស្ថិតស្ថេរជារៀងរហូត។ (១ធី. ៤:៧, ៨) តើអ្នកឆ្លៀតពេលដើម្បីរំពឹងគិត
-
-
សេចក្ដីសរសើរធ្វើឲ្យមានកម្លាំងចិត្ដឡើងវិញ២០០៣ កិច្ចបម្រើព្រះ | វិច្ឆិកា
-
-
សេចក្ដីសរសើរធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ
១ ពេលក្មេងស្រីតូចម្នាក់ចូលគេង នាងយំបណ្ដើរសួរម្ដាយបណ្ដើរថា៖ «ថ្ងៃនេះ តើខ្ញុំជាកូនល្អទេម៉ាក់?»។ សំនួររបស់នាងបានធ្វើឲ្យម្ដាយភ្ញាក់ផ្អើល។ ទោះជាម្ដាយរបស់នាងបានកត់សម្គាល់ថា នាងបានខំប្រឹងធ្វើជាកូនល្អនៅថ្ងៃនោះក៏ពិតមែន តែម្ដាយមិនបានសរសើរកូនទេ សូម្បីតែមួយម៉ាត់ក៏មិនបាននិយាយដែរ។ ទឹកភ្នែករបស់នាងគួរជាទីរំឭកឲ្យយើងនឹកចាំថា យើងទាំងអស់គ្នា ទាំងចាស់ទាំងក្មេង ត្រូវការនូវការសរសើរ។ តើយើងធ្វើឲ្យអ្នកឯទៀតមានកម្លាំងចិត្តឡើងវិញ ដោយសរសើរទង្វើល្អរបស់ពួកគេឬទេ?—សុ. ២៥:១១
២ គ្រីស្ទានគ្នីគ្នាមានលក្ខណៈជាច្រើនដែលយើងអាចសរសើរបាន។ អ្នកចាស់ទុំ អ្នកងារជំនួយ និងអ្នកត្រួសត្រាយខំប្រឹងបំពេញភារកិច្ចរបស់ខ្លួន។ (១ធី. ៤:១០; ៥:១៧) មាតាបិតាដែលកោតខ្លាចព្រះ ខំអស់ពីសមត្ថភាពដើម្បីចិញ្ចឹមអប់រំកូនខ្លួនឲ្យកាន់តាមផ្លូវរបស់ព្រះយេហូវ៉ា។ (អេភ. ៦:៤) យុវជនគ្រីស្ទានតស៊ូព្យាយាមកុំឲ្យទទួលឥទ្ធិពលពី«វិញ្ញាណរបស់លោកីយ៍»។ (១កូ. ២:១២; អេភ. ២:១-៣) គ្រីស្ទានឯទៀតបំរើព្រះយេហូវ៉ាយ៉ាងស្មោះភក្ដី ទោះជាកំពុងតែចាស់ទៅៗ មានបញ្ហាសុខភាព ឬមានការពិបាកណាផ្សេងទៀតក៏ដោយ។ (២កូ. ១២:៧) គ្រីស្ទានទាំងនេះសមទទួលសេចក្ដីសរសើរមែន។ តើយើងចេះទទួលស្គាល់នូវការព្យាយាមដែលគួរឲ្យសរសើររបស់ពួកគាត់ឬទេ?
៣ ចូរសរសើរយ៉ាងចំៗហើយប្រាប់បុគ្គលនោះដោយផ្ទាល់: យើងពិតជាពេញចិត្តស្ដាប់នូវសេចក្ដីសរសើរដែលត្រូវថ្លែងចំពោះក្រុមជំនុំទាំងមូលក្នុងសុន្ទរកថា។ ប៉ុន្តែ សេចក្ដីសរសើរធ្វើឲ្យមានកម្លាំងចិត្តជាង កាលបើនោះជាការសរសើរចំពោះរូបយើងផ្ទាល់។ ជាឧទាហរណ៍ ក្នុងជំពូកទី១៦នៃសំបុត្ររបស់ប៉ុលទៅកាន់បងប្អូននៅទីក្រុងរ៉ូម នោះប៉ុលបានសរសើរបងប្អូនមួយចំនួនយ៉ាងចំៗ គឺភីបេ ព្រីស៊ីល អ័គីឡា ទ្រីភេន ទ្រីផូស និងពើស៊ីសជាដើម។ (រ៉ូម ១៦:១-៤, ១២) សំដីរបស់ប៉ុលទំនងជាបានលើកទឹកចិត្តបងប្អូនដ៏ស្មោះត្រង់ទាំងនេះណាស់! សេចក្ដីសរសើរបែបនេះធ្វើឲ្យបងប្អូនជឿជាក់ថា យើងត្រូវការពួកគាត់ ហើយក៏ជួយយើងទាំងអស់គ្នាមានភាពជិតស្និទ្ធនឹងគ្នា។ ពេលថ្មីៗនេះ តើអ្នកបានសរសើរបងប្អូនណាម្នាក់យ៉ាងចំៗឬទេ?—អេភ. ៤:២៩
៤ សេចក្ដីសរសើរដែលចេញពីចិត្ត: សេចក្ដីសរសើរត្រូវស្មោះពីចិត្តបើចង់ធ្វើឲ្យអ្នកឯទៀតមានកម្លាំងចិត្តឡើងវិញ។ មនុស្សអាចដឹងថាយើងកំពុងតែនិយាយស្មោះពីចិត្តឬគ្រាន់តែ«បញ្ចើចដោយអណ្ដាត»។ (សុ. ២៨:២៣) ពេលយើងលត់ដំខ្លួនឲ្យចេះកត់
-