-
លក្ខណៈថ្លៃថ្នូរ និងអាការក្រៅផ្ទាល់ខ្លួនវិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
-
-
២៨ ការកែអាកប្បកិរិយាឲ្យបានសមរម្យនោះ តម្រូវឲ្យយើងរៀបចំ។ បើយើងត្រូវកែតម្រូវឲ្យបានប្រសើរស្តីអំពីរឿងនេះ យើងត្រូវគិតទុកជាមុន ហើយពេលយើងឈរនៅលើវេទិកា យើងត្រូវមានអាកប្បកិរិយាសមរម្យសិន មុននឹងចាប់ផ្ដើមនិយាយ។ យើងអាចកែនូវទម្លាប់នេះបាន ដោយហាត់ជារៀងរាល់ថ្ងៃឲ្យមានអាកប្បកិរិយាសមរម្យ។
២៩ ឧបករណ៍ប្រើស្អាតសមរម្យ: បើយើងកំពុងតែផ្សាយតាមផ្ទះ ឬថ្លែងសុន្ទរកថានៅលើវេទិកា ហើយមានក្រដាសជ្រុះពីព្រះគម្ពីរដែលយើងកំពុងតែប្រើ នេះនឹងធ្វើឲ្យអ្នកស្ដាប់ទើសភ្នែក ហើយមិនមែនជាការល្អទេ។ នេះមិនបានសេចក្ដីថា យើងមិនត្រូវសៀតអ្វីក្នុងព្រះគម្ពីរយើងទេ។ ប៉ុន្តែ បើនេះនាំឲ្យអ្នកស្ដាប់លែងប្រុងស្មារតីស្ដាប់សុន្ទរកថា នោះបានន័យថាយើងត្រូវយកចិត្តទុកដាក់នឹងអាការក្រៅផ្ទាល់ខ្លួន។ យកល្អឲ្យយើងយកចិត្តទុកដាក់ថែរក្សាព្រះគម្ពីររបស់យើងឲ្យបានស្អាតបាតដែរ។ ដោយសារយើងប្រើព្រះគម្ពីរច្រើនដង នោះព្រះគម្ពីរអាចប្រឡាក់ដីឬរហែកនិងគគ្រិច។ ដូច្នេះ យើងត្រូវគិតថា បើយើងប្រើព្រះគម្ពីរនោះលើវេទិកាឬក្នុងកិច្ចបំរើផ្សាយ តើនេះនឹងធ្វើឲ្យអ្នកស្ដាប់ទើសភ្នែកឬទេ?
៣០ កាតាបដែលយើងប្រើក៏ដូច្នេះដែរ។ គឺមានរបៀបច្រើនយ៉ាងដែលយើងដាក់សៀវភៅក្នុងកាតាប។ ប៉ុន្តែ បើកាលណាយើងនៅមុខទ្វារ ហើយលូកដៃក្នុងកាតាបដើម្បីយកសៀវភៅចេញ តែត្រូវរាវរកដោយមានក្រដាសរញ៉េរញ៉ៃនៅជាមួយទំរាំដល់រកឃើញ ឬពេលដកទស្សនាវដ្ដីចេញ មានសៀវភៅឯទៀតធ្លាក់នៅមុខទ្វារ នោះបញ្ហាទាំងនេះក៏យើងត្រូវដោះស្រាយដែរ។
៣១ បើអ្នកថ្លែងមានប៊ិចនិងខ្មៅដៃជាច្រើនក្នុងហោប៉ៅ និងមានអ្វីផ្សេងទៀតដែលអ្នកស្ដាប់ឃើញនោះ នេះក៏មិនល្អមើលហើយធ្វើឲ្យអ្នកស្ដាប់ទើសភ្នែកដែរ។ យើងមិនចង់បង្កើតច្បាប់ថាយើងគួរដាក់របស់ទាំងនេះនៅកន្លែងណាឡើយ ប៉ុន្តែ ពេលរបស់ទាំងនេះធ្វើឲ្យអ្នកស្ដាប់មើលតែអ្នកថ្លែងជាជាងប្រុងស្មារតីស្ដាប់សុន្ទរកថា នោះយើងត្រូវធ្វើការកែប្រែខ្លះៗ។
៣២ បង្ហាញទឹកមុខស្របតាមកាលៈទេសៈ: ពេលយើងរៀបចំសុន្ទរកថា យកល្អឲ្យយើងគិតអំពីពត៌មាននោះ ថាតើតម្រូវឲ្យយើងបង្ហាញអារម្មណ៍បែបណា។ ជាឧទាហរណ៍ ពេលនិយាយអំពីសេចក្ដីស្លាប់និងការបំផ្លិចបំផ្លាញ គឺមិនសមទេ បើយើងមានទឹកមុខញញឹមនោះ។ យ៉ាងដូច្នេះដែរ ពេលនិយាយអំពីស្ថានភាពដ៏សប្បាយក្នុងរបបលោកីយ៍ថ្មី គឺមិនសមឡើយ បើយើងធ្វើមុខក្រញូវដាក់អ្នកស្ដាប់។
៣៣ តាមធម្មតា ទឹកមុខគឺមិនមែនជាបញ្ហាទេ តែអ្នកខ្លះមានទឹកមុខដូចជាតឹងរ៉ឹងជាងអ្នកដទៃ។ ប៉ុន្តែ អ្វីដែលយើងត្រូវជៀសវាងគឺការបង្ហាញទឹកមុខជ្រុលពេក ដែលធ្វើឲ្យអ្នកស្ដាប់មិនប្រុងស្មារតីស្ដាប់សុន្ទរកថា។ បើទឹកមុខយើងធ្វើឲ្យអ្នកស្ដាប់ឆ្ងល់ថា តើយើងនិយាយស្មោះឬក៏អត់? នេះច្បាស់ជាមិនល្អទេ។
៣៤ ដូច្នេះ ពេលយើងរៀបចំសុន្ទរកថា យកល្អឲ្យយើងគិតអំពីអារម្មណ៍ដែលយើងត្រូវបង្ហាញពេលនោះ។ បើពិគ្រោះប្រធានសំខាន់ជារឿងធ្ងន់ធ្ងរដែលទាក់ទងនឹងការបំផ្លាញមនុស្សអាក្រក់ នោះត្រូវថ្លែងតាមរបៀបម៉ឺងម៉ាត់ដែរ។ ហើយបើយើងគិតជានិច្ចអំពីពត៌មានដែលយើងកំពុងតែថ្លែង នោះទឹកមុខរបស់យើងនឹងមានភាពស្របតាមសាច់រឿងនោះដែរ។ បើសុន្ទរកថានោះទាក់ទងនឹងរឿងដែលសប្បាយ ដែលនឹងធ្វើឲ្យអ្នកស្ដាប់មានអំណរវិញ នោះយើងត្រូវថ្លែងតាមរបៀបដែលស្ដាប់ទៅគួរឲ្យសប្បាយ។ ហើយបើយើងមានអារម្មណ៍ស្រួលពេលនៅលើវេទិកា នោះទឹកមុខយើងនឹងពេញទៅដោយអំណរដែរ។
-
-
ចូរឲ្យមនុស្សទាំងឡាយឃើញជំនឿនរបស់យើងវិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
-
-
ចំណុចហាត់រៀនទី១៩
ចូរឲ្យមនុស្សទាំងឡាយឃើញជំនឿនរបស់យើង
១ ដោយបានសិក្សាយ៉ាងផ្ចិតផ្ចង់និងបានអនុវត្តតាមចំណុចហាត់រៀនទាំងឡាយក្នុងកូនសៀវភៅនេះ តើនេះបានន័យថា យើងបានរៀនចប់ខាងឯសាលាកិច្ចបំរើព្រះធិបតេយ្យឬ? អត់ទេ! ត្បិតនេះគឺជាកម្មវិធីអប់រំខាងកិច្ចបំរើដែលមានជាបន្ត។ ស្តីអំពីការក្រេបជញ្ជក់យកចំណេះអំពីព្រះ និងការអនុវត្តតាមអ្វីៗដែលយើងរៀននោះ គឺយើងរៀនមិនចប់ឡើយ។ ផ្ទុយទៅវិញ ជាសិស្សដែលសង្វាតព្យាយាម យើងអាចបន្តមានជំនឿនជានិច្ច ដោយឲ្យមនុស្សទាំងឡាយដែលស្គាល់យើងឃើញនូវជំនឿននោះ។
២ សាវ័កប៉ុលបានដាស់តឿនប្អូនប្រុសដែលរួមជំនឿជាមួយគាត់ឈ្មោះធីម៉ូថេ ឲ្យគាត់‹ឧស្សាហ៍អានព្រះគម្ពីរ ឧស្សាហ៍ដាស់តឿន និង បង្រៀនបងប្អូន ទាំងឲ្យគាត់យកចិត្តទុកដាក់បំពេញមុខងារឬសញ្ជឹងគិតអំពីអ្វីដែលគាត់បានរៀន ហើយព្យាយាមតទៅមុខឬជក់ស្លុងនឹងសេចក្ដីបង្រៀននោះ ដើម្បីឲ្យមនុស្សទាំងឡាយឃើញជំនឿនរបស់គាត់›។ (១ធី. ៤:១៣, ១៥, ខ.ស.) ជាអ្នកបំរើរបស់ព្រះ យើងម្នាក់ៗអាចធ្វើឲ្យមនុស្សឯទៀតឃើញជំនឿនរបស់យើង
-