-
កម្មវិធីប្រជុំអប់រំកិច្ចបំរើ២០០៥ កិច្ចបម្រើព្រះ | កុម្ភៈ
-
-
១០ នាទី: ផ្ដល់សៀវភៅស្តើងចូរចាំយាមចុះ! ពិគ្រោះហើយធ្វើការសម្ដែងដែលបង្ហាញនូវរបៀបផ្ដល់សៀវភៅស្តើងនោះក្នុងកំឡុងខែមីនា។ មានពាក្យផ្សព្វផ្សាយខ្លះជាគំរូនៅសន្លឹកបន្ថែមក្នុងកិច្ចបំរើព្រះរាជាណាចក្រយើងនៅខែមករា ឆ្នាំ២០០៥ ឬអាចប្រើពាក្យផ្សព្វផ្សាយផ្សេងទៀតក៏បានដែលមានប្រសិទ្ធភាពតាមតំបន់។
២០ នាទី: «ចូរជូនទស្សនាវដ្ដីក្នុងកិច្ចផ្សព្វផ្សាយ»។d នៅពេលដែលពិគ្រោះវគ្គ៣និង៤ បញ្ជាក់នូវរបៀបដែលពត៌មាននោះទាក់ទងនឹងតំបន់ផ្សាយរបស់ក្រុមជំនុំ។ សម្ភាសន៍យ៉ាងខ្លីអ្នកផ្សាយមួយឬពីរនាក់ដែលមានប្រសិទ្ធភាពក្នុងការផ្ដល់ទស្សនាវដ្ដីនៅតំបន់ជំនួញ តាមផ្លូវថ្នល់ នៅកន្លែងសាធារណៈ ឬធ្វើបន្ទាល់ក្រៅផ្លូវការ។ សួរអ្នកផ្សព្វផ្សាយពីរបៀបដែលគាត់ផ្ដល់ទស្សនាវដ្ដីពេលស្ថិតក្នុងកាលៈទេសៈដែលបានរៀបរាប់ខាងលើនេះ។ ធ្វើការសម្ដែងខ្លីមួយពីរបៀបផ្ដល់ទស្សនាវដ្ដីឬបង្ហាញពីបទពិសោធន៍ពិតៗ។
ចំរៀងលេខ២១៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
-
-
សេចក្ដីជូនដំណឹង២០០៥ កិច្ចបម្រើព្រះ | កុម្ភៈ
-
-
សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសំរាប់ថ្ងៃទី១ ខែកុម្ភៈ-ថ្ងៃទី១៣ ខែកុម្ភៈ: ការរៀបចំពិសេសសំរាប់ចែកសៀវភៅស្តើងចូរចាំយាមចុះ! ថ្ងៃទី១៤-ថ្ងៃទី២៨ ខែកុម្ភៈ: សៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា។ មីនា: សៀវភៅស្តើងចូរចាំយាមចុះ! បើម្ចាស់ផ្ទះចាប់អារម្មណ៍យ៉ាងស្មោះនោះ បង្ហាញសៀវភៅចំណេះហើយព្យាយាមចាប់ផ្ដើមការសិក្សា។ មេសានិងឧសភា: ទស្សនាវដ្ដីប៉មយាម។ ពេលត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ ចូរទៅជួបអ្នកដែលបានចូលរួមពិធីបុណ្យរំឭកឬការប្រជុំសំខាន់ៗផ្សេងទៀតសូម្បីតែអត់ចូលរួមសកម្មភាពផ្សេងទៀតក្នុងក្រុមជំនុំ។ សូមខំព្យាយាមជូនសៀវភៅចូរថ្វាយបង្គំព្រះ។ សូមខំព្យាយាមចាប់ផ្ដើមការសិក្សាព្រះគម្ពីរ ជាពិសេស បើបុគ្គលនោះបានសិក្សាសៀវភៅចំណេះ និងសៀវភៅស្តើងតម្រូវរួចហើយ។
◼ ប្រធានត្រួតពិនិត្យឬក៏អ្នកណាម្នាក់ដែលគាត់ចាត់តាំងគួរត្រួតពិនិត្យបញ្ជីគណនេយ្យរបស់ក្រុមជំនុំនៅថ្ងៃទី១ ខែមីនា ឬបើអាចបាន សូមធ្វើនៅថ្ងៃបន្ទាប់យ៉ាងប្រញាប់បំផុត។ បើមាន បញ្ជីគណនេយ្យផ្សេងដូចជាគណនេយ្យសំរាប់ថែទាំសាលប្រជុំឬការសាងសង់ នោះគួរត្រួតពិនិត្យដែរ។ ពេលកិច្ចការនេះបានធ្វើរួចហើយ សូមជំរាបប្រាប់ក្រុមជំនុំ ពេលដែលអានសេចក្ដីរាយការណ៍គណនេយ្យជាបន្ទាប់។
◼ ស្មៀននិងអ្នកត្រួតពិនិត្យកិច្ចបំរើត្រូវពិនិត្យមើលសកម្មភាពរបស់ពួកអ្នកត្រួសត្រាយពេញពេល។ ប្រសិនបើមានអ្នកណាម្នាក់ដែលមានការពិបាកក្នុងការបំពេញម៉ោងនោះ ពួកអ្នកចាស់ទុំគួររៀបចំជំនួយសំរាប់ជួយគេ។ សំរាប់យោបល់ សូមមើលសំបុត្រប្រចាំឆ្នាំលេខS-201របស់សមាគម។
◼ សុន្ទរកថាពិសេសក្នុងកំឡុងខែធ្វើបុណ្យរំឭកនាឆ្នាំ២០០៥ មានប្រធានថា «ហេតុអ្វីព្រះយេស៊ូត្រូវរងទុក្ខវេទនាហើយសោយទិវង្គត?»។ សូមមើលសេចក្ដីជូនដំណឹងដែលទាក់ទងគ្នាក្នុង កិច្ចបំរើព្រះរាជាណាចក្រយើង ខែកញ្ញា ឆ្នាំ២០០៤។
◼ បងប្អូនទាំងអស់ពិតជាគួរឲ្យមានវត្តមាននៅប្រជុំសាធារណៈនៅថ្ងៃអាទិត្យ ទី២០ ខែមីនា ដោយសារនឹងមានសេចក្ដីជូនដំណឹងពិសេសមួយស្តីអំពីសំវិធានការមួយដែលអ្នកផ្សព្វផ្សាយអាចទទួលបាន។
◼ ការិយាល័យសាខាមិនផ្ញើប្រកាសនវត្ថុតាមការស្នើសុំផ្ទាល់ខ្លួនរបស់អ្នកផ្សព្វផ្សាយម្នាក់ៗនោះទេ។ ជារៀងរាល់ខែ មុននឹងផ្ញើការស្នើសុំប្រកាសនវត្ថុរបស់ក្រុមជំនុំប្រចាំខែទៅការិយាល័យសាខា នោះប្រធានត្រួតពិនិត្យគួររៀបចំឲ្យមានសេចក្ដីជូនដំណឹង ដើម្បីឲ្យបងប្អូនណាដែលចង់ទទួលប្រកាសនវត្ថុសំរាប់ខ្លួនគេផ្ទាល់អាចប្រាប់បងប្រុសដែលទទួលខុសត្រូវផ្នែកប្រកាសនវត្ថុនោះ។ សូមនឹកចាំពីប្រកាសនវត្ថុណាដែលជាការស្នើសុំពិសេស។
-
-
ចូរជួយឲ្យពួកគេមានឱកាសស្ដាប់ដំណឹងល្អតទៅទៀត២០០៥ កិច្ចបម្រើព្រះ | កុម្ភៈ
-
-
ចូរជួយឲ្យពួកគេមានឱកាសស្ដាប់ដំណឹងល្អតទៅទៀត
១ ជាញយៗ ពេលដែលផ្សាយដំណឹងល្អយើងជួបមនុស្សដែលមិនរស់ក្នុងតំបន់ផ្សាយនៃក្រុមជំនុំរបស់យើង ឬក៏ជួបមនុស្សដែលនិយាយភាសាផ្សេងទៀត ឬមួយក៏ប្រើភាសាគ។ ជួនកាលអ្នកឯទៀតដែលយើងធ្លាប់ពិភាក្សាជាមួយអំពីព្រះគម្ពីរ រើទៅនៅកន្លែងផ្សេងក្រៅពីតំបន់ផ្សាយរបស់យើង។ តើយើងអាចរៀបចំឲ្យអ្នកទាំងនេះមានឱកាសស្ដាប់សារដំណឹងល្អតទៅទៀតយ៉ាងដូចម្ដេច? គឺដោយប្រើក្រដាស សូមរកជួប(S-43)។
២ មនុស្សច្រើនតែចាប់អារម្មណ៍នឹងសារដំណឹងល្អខ្លាំងជាងពេលដែលអាចស្ដាប់សារនោះជាភាសាកំណើតរបស់ខ្លួន។ (កិច្ច. ២២:១, ២) ហេតុនេះហើយ ក្នុងករណីភាគច្រើនពេលដែលយើងជួបអ្នកដែលនិយាយភាសាផ្សេងទៀតនោះ យើងគួរបំពេញក្រដាសសូមរកជួប សូម្បីតែពួកគេមិនចាប់អារម្មណ៍នឹងសារព្រះរាជាណាចក្រក៏ដោយ។ ក៏ប៉ុន្តែ ប្រសិនបើមានមនុស្សជាច្រើនក្នុងតំបន់ដែលនិយាយភាសានោះ ហើយជារឿយៗមានបងប្អូនទៅផ្សព្វផ្សាយជាភាសានោះដែរ យើងប្រហែលជាមិនចាំបាច់បំពេញក្រដាសសូមរកជួបឡើយ លើកលែងតែពួកគេចាប់អារម្មណ៍។
៣ វិធីបំពេញក្រដាសសូមរកជួប: ដោយប្រុងប្រយ័ត្នដើម្បីកុំឲ្យគេយល់ច្រឡំនោះ ចូរសួរឈ្មោះ អាស័យដ្ឋាន និងលេខទូរស័ព្ទរបស់ម្ចាស់ផ្ទះ។ ចូរសរសេរអំពីចំណាប់អារម្មណ៍របស់គាត់ ពេលដែលអាចជួបគាត់បាន សៀវភៅដែលបានជូនគាត់ ឬសៀវភៅដែលគាត់បានសុំ ហើយភាសាដែលគាត់យល់ច្បាស់ជាងគេ។ ក្រោយបំពេញក្រដាសនោះរួចហើយ ចូរជូនលេខាក្រុមជំនុំយ៉ាងឆាប់បំផុត ហើយគាត់នឹងផ្ញើទៅក្រុមជំនុំឬក្រុមដែលទទួលខុសត្រូវចំពោះភាសានោះ។
៤ ការផ្ញើក្រដាសសូមរកជួប: បើលេខាក្រុមជំនុំមិនដឹងថាក្រុមជំនុំឬក្រុមមួយណាត្រូវទទួលក្រដាសនោះ ឬក៏គាត់គ្មានអាស័យដ្ឋាននៃក្រុមជំនុំឬក្រុមនោះទេ នោះគាត់អាចទូរស័ព្ទទៅទាក់ទងការិយាល័យបកប្រែដើម្បីទទួលពត៌មានបាន។ គាត់មិនចាំបាច់ទាក់ទងអ្នកត្រួតពិនិត្យទីក្រុងឡើយ។
៥ នៅពេលណាក្រុមជំនុំឬក្រុមមួយទទួលក្រដាសសូមរកជួបដែលបានត្រូវបំពេញរួចហើយនោះ គួររៀបចំឲ្យបងប្អូនទៅជួបបុគ្គលនោះភ្លាមៗ។ ពេលដែលយើងខំអស់ពីសមត្ថភាព យើងជឿជាក់ថាព្រះយេហូវ៉ានឹងបំភ្លឺចិត្តគំនិតរបស់អស់អ្នកដែល«ត្រូវបានជីវិតអស់កល្បជានិច្ច»។—កិច្ច. ១៣:៤៨
-